Wednesday , July 17 2024

ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ

ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ

ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ

ផ្កាត្រកួនស្វាយចាយក្នុងស្រែប្រណាំងហូរហែនឹងផ្កាស្នោ
ផ្កាក្រជីបស្រស់ក្រហមផូររីកតាមដងអូរល្អប្រណីត។
ផ្កាឈូករហង់រំចង់ឆើតផ្កាម្អមខំអើតក្បែរព្រលឹត
ឃើញផ្ការីកស្រស់រំភើបចិត្តនាសាផ្តេកផ្តិតពិដោរទេព។
ផ្កាស្រែឆ្លុះពណ៌នឹងវាលស្មៅសន្ទូងស្រែស្រូវបណ្តោយទ្វីប
ឃើញសោភ័ណផ្កាចង់និត្យនែបត្រកងផ្កាក្រេបគន្ធាសាយ។
រដូវវស្សាផ្ការីកស្រស់នាសាបបោសមិនជិនណាយ
ពណ៌ក្រហមសលឿងខៀវស្វាយផ្ការីកសប្បាយនឹងធម្មជាតិ៕

កំណាព្យពេញនិយមបន្ទាប់ ៖ ខ្ទមស្បូវផ្ទះខ្ញុំ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *