Tuesday , April 9 2024

ប៉ៃលិនអនុស្សវរីយ៍ – កំណាព្យខ្មែរ

ប៉ៃលិនអនុស្សវរីយ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ប៉ៃលិនអនុស្សវរីយ៍ – កំណាព្យខ្មែរ

ប៉ៃលិនអនុស្សាវរីយ៍ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ព្រៃព្រឹក្សជុំភ្នំខ្ពស់ទាបប្រៀបសួគ៌ា
រមនាធ្លាសម្រស់ស្រស់ធម្មជាតិ
គន់គូគាប់ជាប់ជក់ចិត្តស្អិតជាប់ជាតិ
ចង់ជួបទៀតឃ្លាតស្រណោះអស់សប្បាយ ។
អូរសួស្តីស្រីមានភ័ព្វជាប់ភ្នំវែង
គន់មិនលែងរែងស្រឡាញ់ក្នាញ់សព្វកាយ
គន់ភ្នំខៀវនាវស្និទ្ធស្នេហ៍ថែស្រស់ស្រាយ
ជួបសប្បាយសាយសម្រស់ស្រស់ប៉ៃលិន ។

កំណាព្យពេញនិយមបន្ទាប់ ៖ អនុស្សាវរីយ៍បាត់ដំបង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *