ប៉ៃលិនអនុស្សវរីយ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ប៉ៃលិនអនុស្សាវរីយ៍ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ព្រៃព្រឹក្សជុំ | ភ្នំខ្ពស់ទាប | ប្រៀបសួគ៌ា |
រមនា | ធ្លាសម្រស់ | ស្រស់ធម្មជាតិ | |
គន់គូគាប់ | ជាប់ជក់ចិត្ត | ស្អិតជាប់ជាតិ | |
ចង់ជួបទៀត | ឃ្លាតស្រណោះ | អស់សប្បាយ ។ | |
២ | អូរសួស្តី | ស្រីមានភ័ព្វ | ជាប់ភ្នំវែង |
គន់មិនលែង | រែងស្រឡាញ់ | ក្នាញ់សព្វកាយ | |
គន់ភ្នំខៀវ | នាវស្និទ្ធស្នេហ៍ | ថែស្រស់ស្រាយ | |
ជួបសប្បាយ | សាយសម្រស់ | ស្រស់ប៉ៃលិន ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ អនុស្សាវរីយ៍បាត់ដំបង – កំណាព្យខ្មែរ