ទ្វេគាប់គុណ ទុនស្នេហា – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ទ្វេគាប់គុណ ទុនស្នេហា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ថ្លែងល្អគេ | ទ្វេគាប់គុណ | ទុនស្នេហា |
សរសើរការ | ថ្លាដួងចិត្ត | ស្និទ្ធរាប់អាន | |
លើកតម្កើង | ឡើងយសពិត | មិត្តកល្យាណ | |
សមទាំងប្រាណ | បានទាំងចិត្ត | ស្និទ្ធមេត្រី ។ | |
២ | ចៀសស្តែងស្តី | អ្វីអាក្រក់ | ល្អក់រឿងគេ |
ចៀសដៀលជេរ | មេមីអា | ការអប្រីយ៍ | |
ចៀសឆ្គាំឆ្គង | រងទ្រគោះ | ទោះប្រុសស្រី | |
ខុសប្រណី | ស្តីប្រដៅ | ឆៅកុំស្តែង ។ | |
៣ | ចៀសរំពៃ | ន័យអាក្រក់ | ល្អក់រឿងគេ |
ចៀសវៀចវេរ | រេរិះល្បិច | កិច្ចបង្វែង | |
ចៀសច្រណែន | ដែននិន្ទា | ជាតែឯង | |
ចៀសក្លាយក្លែង | ស្តែងអាក្រក់ | ល្អក់ដល់គេ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហ៍ – កំណាព្យខ្មែរ