Wednesday , April 24 2024

ជួយខ្លួនឯង ក្រែងខ្លួនចាស់ – កំណាព្យខ្មែរ

ជួយខ្លួនឯង ក្រែងខ្លួនចាស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ជួយខ្លួនឯង ក្រែងខ្លួនចាស់ - កំណាព្យខ្មែរ

ជួយខ្លួនឯង ក្រែងខ្លួនចាស់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

រោគលើសខ្វះចាស់វ័យពិតរឹតតែមាន
មិនរករៀនមានឯកឯងតែងធ្វើទុក្ខ
លើសខ្វះខ្វល់សល់ផ្អែមប្រៃក្រៃរោគរុក
រោគគ្រប់មុខទុកមិនអស់ខ្សោះកម្លាំង ។
លើសខ្លាញ់សាច់ដាច់លើសគេទ្វេលើសឈាម
ហើមស្វិតក្រៀមបៀមជាំជោករោគប្រឆាំង
ចង់ស្រណុកសុខមិនបានប្រាណអស់ខ្លាំង
វស្សាប្រាំងតាំងតែថ្ងូរស្នូរផ្តាំព្រួយ ។
ទាន់ក្មេងវ័យជ័យកម្លាំងខ្លាំងទាំងគ្រប់
ប្រឹងថ្ងៃយប់ទប់ការងារជាជំនួយ
ចោលវេលាគ្រាឱកាសច្បាស់ជាព្រួយ
ប្រឹងបោះពួយជួយខ្លួនឯងក្រែងខ្លួនចាស់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ យកមិត្តល្អ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *