Tuesday , April 9 2024

ឆីមិនឈប់ យប់មិនគ្រាន់ – កំណាព្យខ្មែរ

ឆីមិនឈប់ យប់មិនគ្រាន់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ឆីមិនឈប់ យប់មិនគ្រាន់ - កំណាព្យខ្មែរ

ឆីមិនឈប់ យប់មិនគ្រាន់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កកាយដីឆីមិនឈប់យប់មិនគ្រាន់
កើតជាមាន់ពាន់រយហត់អត់ថ្ងៃស្អែក
ព្រឹកទល់យប់ឈប់ប្រមើលផ្អើលជ្រួលស្រែក
ស្ងប់សម្រែកចែកដំណេកដេកទ្រនំ ។
រកបានរស់ព្រោះចំណូលចូលចំណាយ
រស់សប្បាយចាយមិនខាតខ្នាតសមរម្យ
ចាយខ្ជះខ្ជាយលាយបំណុលដល់រលំ
រងគ្រោះធំយំមិនឈប់យប់ដូចមាន់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ដៃជើងប្រឹង ថ្លឹងទង្វើ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *