Wednesday , December 11 2024

ចំណី និង ចំណង់ – កំណាព្យខ្មែរ

ចំណី និង ចំណង់ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ចំណី និង ចំណង់ – កំណាព្យខ្មែរ

ចំណី និង ចំណង់ – កំណាព្យខ្មែរ

បុរាណចែងចារសព្វសត្វមនុស្សាត្រូវការចំណី
ប្រសិនជាអត់ប្រាកដគ្មានឆីសត្វក្នុងលោកីយ៍
ស្លាប់បង់អសារ ។
បើអត់ចំណីពិតជាឃ្លានឆីឃ្លានលុះមរណា
ស្រេកឃ្លានពន់ពេកដើរដេកត្រូវការស្លាប់ស្លុងពិចារណ៍
ដោយសារចំណង់ ។
ទាំងកាយទាំងចិត្តត្រូវការជាប់ស្អិតត្រអាលឃ្លានចង់
ត្រូវការបំផុតប្រាកដអស់ត្រង់មោហោតម្រង់
លេងល្បិចក្របួច ។
កុំយកពងមាន់ផ្ញើក្អែកយល់គ្រាន់ថាឯងមុតស្រួច
ខ្វះខាតការគិតគំនិតស្តើងស្តួចធ្លោយបើកបង្អួច
ក្អែកលួចឱ្យហោច ។
កុំយកជាតិស្កររសផ្អែមគ្រប់ពណ៌ទៅផ្ញើស្រមោច
ខ្វះខាតត្រូវការប្រាថ្នាប្រយោជន៍ក្រគិតដាច់ដោច
ហោចបាត់អស់ស្ករ ។
ទំនុកចិត្តផ្ញើមើលគ្រប់ដំណើរក្រឹត្យក្រមសីលធម៌
ជឿជាក់ទុកចិត្តយល់ពិតបវរទ្រព្យគង់វង្សល្អ
ស្ងប់ចិត្តសុខសាន្ត ។

កំណាព្យពេញនិយមបន្ទាប់ ៖ កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *