Tuesday , February 27 2024

ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – កំណាព្យខ្មែរ

ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – កំណាព្យខ្មែរ

ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ពាក្យខ្សឹបខ្សៀវព្រាវតាមយល់ពុលគេឯង
ពាក្យជាក់ស្តែងតែងប្រាកដបទភស្តុតាង
ពាក្យសច្ចៈថ្នាក់កុសលផ្តល់សំអាង
ច្បាស់គ្រប់យ៉ាងតាងហេតុផលផ្តល់ការពិត ។
ពាក្យមិនច្បាស់ចាស់លោកហាមតាមមិនតក់
យល់អាក្រក់ល្អក់ពុំជាលាកុំជិត
ចៀសខ្សឹបខ្សៀវព្រាវកើតក្តីស្តីមិនពិត
ផ្ដើមគំនិតគិតរិះរកយកប្រយោជន៍ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ខ្វះគ្រប់វ័យ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *