Wednesday , December 11 2024

ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល ៖ អំពើ​គុណ និង​ទោស​នៃ​កម្លាំង​ចិត្ត ។

ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល

ចិត្ត​តិច​ស៊ី​ត្រី​អាំង

ចិត្ត​តិច​ នៅ​ពេល​នេះ លោក​សំដៅ​យក​មនុស្ស​ណា​ដែល​មាន​ចិត្ត​ត្រជាក់ ចិត្ត​ស្ងប់ មាន​ខន្តី​អំណត់​អត់​ទ្រាំ មិន​ក្ដៅ​ក្រហាយ ឆាប់​ច្រឡោត តោតតូង ។ មនុស្ស​នេះ កាល​បើ​ធ្វើ​ការងារ​អ្វី​តែង​ប្រកប​ដោយ​ចិត្ត​អំណត់ តស៊ូ​មោះមុត ព្យាយាម​ធ្វើ​ការ​នោះ​ទាល់​តែ​បាន​សម្រេច ។

ម្យ៉ាង​ទៀត មនុស្ស​នេះ បើ​មាន​ការ​ស្ដី​បន្ទោស​ពី​នាយ​ចៅហ្វាយ ឬ​ពី​មិត្តភក្តិ​ខ្លះ ក៏​ចេះ​អត់​ធ្មត់​សង្កត់​ចិត្ត​មិន​តប​ត​វិញ​ទេ ។ ដោយសារ​គេ​មាន​ចិត្ត​ធ្ងន់ ឬ​ចិត្ត​តិច​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ការ​ស្រលាញ់​រាប់​អាន​ពី​អ្នក​ផង​ទាំង​ពួង ។

ចិត្ត​ខ្លាំង​ស៊ី​អំបិល

និស្ស័យ​មនុស្ស​ចិត្ត​ខ្លាំង ឬ​ចិត្ត​ច្រើន កាលបើ​មាន​អ្នកណា​ធ្វើ​ឲ្យ​ទាស់​ចិត្ត​តែ​បន្តិច តែង​ក្ដៅ​ក្រហាយ រម៉ាំង​រម៉ោក​ជា​និច្ច ។ បើ​គេ​ធ្វើ​ការងារ​អ្វី​ក៏​មិន​បាន​ស្អាត​ល្អ​ដែរ ។ ព្រោះ​បើ​ទាស់​ចិត្ត​តែ​បន្តិច គេ​បោក​ប្រាស់​ខូច​ខ្ទេចខ្ទី​អស់ ។

ម្យ៉ាង​ទៀត មនុស្ស​នេះ បើ​មាន​ការ​ស្ដី​បន្ទោស​ពី​នាយ​ចៅហ្វាយ ឬ​ពី​មិត្តភក្តិ​ខ្លះ ទោះ​ក្នុង​ន័យ​អប់រំ​កែលម្អ​ក៏​ដោយ ក៏​គេ​មាន​ចិត្ត​​ខ្លាំង​ខេង​ក្រេវក្រោធ រហូត​ដល់​ហ៊ាន​តប​ត​ពាក្យ​សម្ដី​ដោយ​ឥត​កោត​ក្រែង​ទៀត​ផង ។ ជួន​កាល មេ​កោយ​អត់​ទ្រាំ​មិន​បាន​ក៏​ដក​ចេញ ឬ​ផ្លាស់​ចេញ​ក៏​មាន ។ ពេល​នេះ គេ​ត្រូវ​ស៊ី​អំបិល​ហើយ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *