Thursday , June 13 2024

ចម្បាំងរាំងជល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចម្បាំងរាំងជល ៖ មហន្តរាយ​នៃ​ភ្នក់​ភ្លើង​សង្គ្រាម ។

ចម្បាំងរាំងជល – សុភាសិតអធិប្បាយ

អត្ថាធិប្បាយ ចម្បាំងរាំងជល

«ជល» មាន​ន័យ​ថា «ទឹក» គឺ​លោក​ចង់​ពោល​ថា កាលណា​មាន​សង្គ្រាម អ្វីៗ​ក៏​វិនាស​ហីនហោច​ទាំងអស់ សូម្បី​តែ​ទឹកភ្លៀង​ក៏​រាំង​មិន​បង្អុរ​ចុះ​មក​ដែរ ។ ព្រោះ​កន្លែង​ណា​មាន​សង្គ្រាម កន្លែង​នោះ​តែង​ទទួល​រង​នូវ​វិនាសកម្ម​គ្រប់​បែប​យ៉ាង ដូចជា ភោគផល​ដំណាំ ផ្ទះសម្បែង ជា​ពិសេស​ព្រៃព្រឹក្សា ។ ព្រៃឈើ​ធំៗ​ខ្ទេចខ្ទី​គ្មាន​សល់ ទិដ្ឋភាព​ដែល​ធ្លាប់​តែ​ស្រស់​បំព្រង​ក៏​ក្លាយ​ជា​វាល​រហោស្ថាន ។

រុក្ខជាតិ​តូច​ធំ​ក្រៀម​ស្វិត​ក្រញង់​ដោយសារ​ត្រូវ​ចំហាយ​គ្រាប់​រំសេវ ។ បើ​រុក្ខជាតិ​តូច​ធំ​វិនាស​អស់​បែប​នេះ ហើយ​ភ្លៀង​ដែល​ធ្លាប់​តែ​បង្អុរ​ចុះ​មក​ក៏​រាំង​លែង​បង្អុរ​មក​ទៀត​ហើយ ព្រោះ​វា​បាត់​បង់​ទំនាញ​ពី​ដើម​ឈើ​ធំៗ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា «ចម្បាំង​រាំង​ជល ឬ​រាំង​ទឹក» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ – សុភាសិតអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *