Wednesday , April 24 2024

ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ ៖ បែបបទ​ក្នុង​ការ​រកស៊ី និង​ការ​ប្រើ​របស់​ចាស់ ។

ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់

ចង់មានឲ្យជួញអង្ករ

អង្ករ គឺ​ជា​គ្រាប់​ធញ្ញជាតិ​ដែល​មនុស្ស​គ្រប់​គ្នា​យក​មក​ចម្អិន​ជា​បាយ​ធ្វើ​អាហារ​សម្រាប់​ទទួល​ទាន​ចិញ្ចឹម​ជីវិត ។ ដូច្នេះ អ្នកណា​ក៏​ត្រូវការ​អង្ករ​ដែរ គ្រាន់​តែ​អ្នក​មាន​ធនធាន​អាស្រ័យ​អង្ករ​ល្អ អង្ករ​ថ្លៃ អង្ករ​ឆ្ងាញ់ ។ ឯ​អ្នក​ក្សត់ខ្សោយ​ទទួល​ទាន​អង្ករ​អ្វី​ដែល​រក​បាន​ទៅ​តាម​លទ្ធភាព ។

កាលបើ​មាន​គេ​ត្រូវ​ការ​អង្ករ​គ្រប់ៗ​គ្នា ដូច្នេះ​អ្នកលក់​អង្ករ​អាច​ប្រមូល​បាន​លុយ​ជា​ហូរហែ ។ ប៉ុន្តែ គេ​ក៏​សង្កេត​ឃើញ​អ្នក​លក់​អង្ករ​តូចតាច​ខ្លះ លក់​មិន​សូវ​ដាច់ ប្រមូល​លុយ​ក៏​មិន​សូវ​បាន​ដែរ ។

ចង់ក្រឲ្យប្រើឡានចាស់

ធម្មតា ឡាន​ចាស់​មាន​តម្លៃ​ថោក ។ អ្នក​មាន​ធនធាន​ល្មមៗ​ក៏​អាច​ទិញ​ប្រើ​បាន​ដែរ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទេ គេ​ប្រើ​បន្តិច​ទៅ វា​ខូច​នេះ វា​ខូច​នោះ ។ គេ​ជួសជុល​កន្លែង​នេះ​រួច វា​ខូច​កន្លែង​នោះ​ទៀត មិន​ចេះ​អស់​មិន​ចេះ​ហើយ ជួសជុល​យូរៗ​ទៅ ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​លុយ​ផ្គត់ផ្គង់​ជីវភាព ។

ទីបំផុត គេ​រក​លុយ​ជួសជុល​លែង​បាន ។ មិន​យូរ​ប៉ុន្មាន គេ​អាច​ក្រ​ដោយសារ​តែ​ប្រើ​ឡាន​ចាស់ ដូច​ពាក្យ​គេ​ថា​មែន ។

កំណត់​សម្គាល់ៈ សុភាសិត​ខាងលើ​នេះ កាល​ពី​មុន​គេ​ថា «ចង់​មាន​ឲ្យ​ជួញ​អង្ករ ចង់​ក្រ​ឲ្យ​ជួញ​អំបិល» ព្រោះ​អំបិល​ពេល​ស្ងួត​ស្រក​ភ្នែក​ជញ្ជីង ។ ប៉ុន្តែ​គេ​ឃើញ​អ្នក​ជួញ​អំបិល​មានៗ​ណាស់ ។ ដូច្នេះ គេ​ដូរ​ថា «ចង់​មាន​ឲ្យ​ជួញ​អង្ករ ចង់​ក្រ​ឲ្យ​ប្រើ​ឡាន​ចាស់» គឺ​ជា​ការ​ពិត ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *