Sunday , April 5 2020

ចង់មកស្រុកខ្មែរ – កំណាព្យខ្មែរ

ចង់មកស្រុកខ្មែរ – កំណាព្យខ្មែរ ៖ បទពាក្យ៨ គឺជាបទមួយដែលគេប្រើប្រាស់តាំងពី សម័យចតុមុខ មកម្ល៉េះ ។ បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។ បទពាក្យ៨ ក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លា មាន៨ព្យាង្គ ។

ចង្វាក់ ៖ បទនេះទម្លាក់សំឡេងលើព្យាង្គទី៣ និងទី៥ រៀងរាល់ឃ្លា។ ជួនក្នុងវគ្គ ៖ ព្យាង្គ៨ ឃ្លា១ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា២ វគ្គ១ ។​ ព្យាង្គ៨ ឃ្លា២ វគ្គ១ |=| ព្យាង្គ៨ ឃ្លា៣ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា៤ វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៨ ឃ្លា៤ វគ្គ១ |=| ព្យាង្គ៨ ឃ្លា២ វគ្គ២។

ចង់មកស្រុកខ្មែរ – កំណាព្យខ្មែរ

ចង់មកស្រុកខ្មែរ – កំណាព្យខ្មែរ

ឱស្រុកខ្មែរអើយរូបខ្ញុំនៅឆ្ងាយឃ្លាតពិតតែកាយតែចិត្តចងចាំ
រសជាតិជីវិតដែលធ្លាប់រងកម្មរួចផុតប្រេះស្រាំរស់រានជាថ្មី ។
ដីអើយ!ដីខ្មែរនៅជាប់ចិន្តាទិដ្ឋភាពស្រស់ថ្លាធម្មជាតិប្រពៃ
វប្បធម៌រុងរឿងស្រុកខ្មែរល្បាញល្បីចាំច្បាស់រូបស្រីជាទីស្នេហា ។
ឱ!ស្រុកខ្មែរអើយថ្ងៃណាទៅដល់ទ្រូងសែនខ្វាយខ្វល់ព្រោះឆ្ងាយកាយា
ខ្ញុំនឹកអ្នកណាស់ទាំងម្ចាស់ចិន្តាតើដល់ពេលណាជូបស្នេហ៍ភក្តី ។
ឱ!ដីស្រុកខ្មែរដីល្អថ្លៃថ្លាខ្ញុំសូមសច្ចានឹងទៅជួបស្រី
ចរិយាថ្លៃថ្នូរស្រស់ស្រអែមខ្ចីរៀបការនឹងស្រីលើដីស្រុកខ្មែរ ៕

កំណាព្យពេញនិយមបន្ទាប់ ៖ សែននឹកស្រុកខ្មែរ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ស្រលាញ់ពេក – កំណាព្យខ្មែរ

ស្រលាញ់ពេក – កំណាព្យខ្មែរ

ស្រលាញ់ពេក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ …

Leave a Reply

Your email address will not be published. Required fields are marked *