Thursday , February 29 2024

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល ៖ ត្រូវ​ប្រយ័ត្ន​នឹង​ឥរិយាបថ​របស់​សត្រូវ ។

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល

ខ្លា​នៅ​ពេល​នេះ លោក​ប្រដូច​ទៅ​នឹង​សត្រូវ ។ ធម្មតា​សត្រូវ​ពុំ​ដែល​មាន​ចេតនា​ល្អ​ចំពោះ​អ្នក​ទេ ។ ម្ល៉ោះ​ហើយ​គេ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ ។ ព្រោះ​ជួនកាល​វា​ធ្វើ​ហាក់​ដូចជា​ស្លូតៗ​យ៉ាង​ស្ងៀមស្ងាត់ ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ខុស​បាន ។ ជួន​កាល​ទៀត វា​ប្រើ​ល្បិច​ខ្ពស់​ពិសេស គឺ​វា​ធ្វើ​ជា​មក​សុំ​ចង​ស្ពាន​មេត្រី​ល្អ​ឡើង​វិញ​ក៏​មាន​ដែរ ។ ប៉ុន្តែ​វា​បង្កប់​នូវ​ល្បិច​ពឹសពុល ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន ។

ក្នុង​ន័យ​ខាងលើ​នេះ​ដដែល មាន​អ្នក​អំនួត​ខ្លះ​បាន​យក​ពាក្យ​នេះ​មក​និយាយ​ឡូឡា​ក្អេងក្អាង​ដាក់​បច្ចាមិត្ត​របស់​ខ្លួន​ដែរ ។ ដូចជា​គេ​និយាយ​ថា «ម៉េច ! អញ​នៅ​ស្ងៀម​មិន​មាត់ មិន​ក​ ប៉ុណ្ណឹង​ហើយ វា​នៅ​មិន​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទៀត ។ នែ​វ៉ើយ ! កុំ​ឃើញ​ខ្លា​ក្រាប ថា​ខ្លា​ថ្វាយ​បង្គំ​ឲ្យ​សោះ តិច​ថា​មិន​បាន​ប្រាប់​…» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *