Wednesday , April 24 2024

គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោលឿនសឹកក ស្រីល្អសឹកគូទ ៖ អ្វី​ដែល​គេ​ត្រូវការ​ញឹកញាប់ តែ​តែ​សឹក​រេចរឹល ។

គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គោលឿនសឹកក ស្រីល្អសឹកគូទ

គោលឿនសឹកក

កាល​ណា​គេ​ឃើញ​ក​គោ​ណា​សឹក​ក្រិន គេ​ដឹង​ថា គោ​នោះ​លឿន ដោយសារ​គេ​ទឹម​វា​ញឹក​ញាប់ ទើប​ក​វា​ឡើង​ក្រិន​អស់ ។

ស្រីល្អសឹកគូទ

ការ​ពិត​ហើយ ស្រី​ណា​ដែល​មាន​រូប​សម្ផស្ស​ឆោម​លោម​ពណ៌​ល្អ​ស្អាត គឺ​ជា​ប្រាថ្នា​របស់​ផង​ទាំង​ឡាយ ។ ជាពិសេស​ចំពោះ​បុរស​អភិជន ។

ដោយសារ​រូប​សម្ផស្ស​ស្រស់​ស្អាត​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដែរ ។ ព្រោះ​អ្នក​ដែល​មាន​លទ្ធភាព គេ​ហ៊ាន​ចំណាយ​ធនធាន​ដើម្បី​រូប​នាង ។ កាល​បើ​ចៀស​មិន​ផុត នាង​ក៏​ធ្លាក់​ក្នុង​អន្ទាក់​ប្រាក់ ។ រួច​ពី​អន្ទាក់​មួយ​ចូល​ទៅ​អន្ទាក់​មួយ​ទៀត​ជា​បន្ត​បន្ទាប់​គ្នា ។

អ្វី​ក៏​ដោយ កាលណា​គេ​ត្រូវការ​ប្រើប្រាស់​ច្រើន រមែង​តែងតែ​សឹក​រេច​រឹល ត្រង់​នេះ​ត្រង់​នោះ​ជា​មិន​ខាន ។ នេះ​ជា​បំណង​របស់​ន័យ​ដើម​សុភាសិត ។ ឥឡូវ​នេះ ដើម្បី​កុំ​ឲ្យ​អាក្រក់​ស្ដាប់​ពេក គេ​ប្រែ​សេចក្ដី​ថា «សឹក​គូទ​សំពត់» ទៅ​វិញ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *