គោរព – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
គោរព – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | កាយឆ្គាំឆ្គង | រងទើសទាក់ | អ្នករាល់គ្នា |
ស្តីមិនជា | វាចាផង | ហ្មងទាំងអស់ | |
ចិត្តមិនល្អ | តវិបត្តិ | កាត់ស្ម័គ្រស្មោះ | |
ខ្ចាត់ខ្ចាយខ្ចោះ | អស់តម្លៃ | ថ្លៃធ្លាក់ចុះ ។ | |
២ | គោរពគេ | រេរាប់រក | យកមិត្តល្អ |
គោរពត | សដួងចិត្ត | ឥតបីខុស | |
គោរពការ | ថ្លាគំនិត | ពិតសាយសុស | |
ទោះស្រីប្រុស | ឆ្លុះបញ្ចាំង | ខ្លាំងរៀងអើយ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ សាងអាត្មា – កំណាព្យខ្មែរ