Tuesday , April 23 2024

គង្វាលគោ – កំណាព្យខ្មែរ

គង្វាលគោ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

គង្វាលគោ - កំណាព្យខ្មែរ

គង្វាលគោ – កំណាព្យខ្មែរ

ប្រឹងស្វែងរកទីមានទឹកស្មៅកៀងគោសំដៅឱ្យចំណី
ព្រលឹមព្រលប់គោបានឆីគង្វាលប្រុសស្រីប្រឹងសម្ភី ។
គោហ្វូងរាប់រយទាំងតូចធំឈ្មោលញីដើរជុំឆ្ពោះម្នាម្នី
រក្សាឃ្វាលថែគ្រប់នាទីសុខសាន្តមូលមីរជុំរហង់ ។
ដល់ទីជួបមិត្តពិតកល្យាណរីករាយកម្សាន្តលេងស្មោះត្រង់
ល្បើកល្បែងគង្វាលតាមចិត្តចង់ប្តូរវេនចំណង់មើលថែគោ ។
រីករាយរាប់រកស្មោះភក្តីរួមបាយចំណីសប្បាយហ៊ោ
មិនលោភមិនខឹងមិនមានមោហ៍រួមគ្នាឃ្វាលគោតាមនាទី ។

កំណាព្យពេញនិយមបន្ទាប់ ៖ ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *