Friday , December 13 2024

ខ្លួនទីពឹងខ្លួន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនទីពឹងខ្លួន ៖ ខ្លួន​ឯង​ជា​ទីពឹង​របស់​ខ្លួន​ឯង ។

ខ្លួនទីពឹងខ្លួន – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្លួនទីពឹងខ្លួន

ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា «អត្តា ហិ អត្តនោ នាថោ» មាន​តែ​ខ្លួន​ឯង​ទេ​ដែល​ទីពឹង​របស់​ខ្លួន ។ ព្រះពុទ្ធ​ភាសិត​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា គ្រប់​សកម្មភាព ទោះ​ខាង​ផ្លូវ​កាយ​ក្ដី ផ្លូវ​ចិត្ត​ក្ដី រមែង​មាន​ខ្លួន​ឯង​ជា​ប្រធាន​ទាំង​អស់ ។ ចំណែក​អ្នក​ក្រៅ​ពី​ខ្លួន​គ្រាន់​តែ​ជា​ជំនួយ​រួម​ផ្សំ​សម្រាប់​ខ្លួន​ធ្វើ​ជា​ឧបករណ៍​ប៉ុណ្ណោះ ។

ផ្នែក​ផ្លូវ​ចិត្ត

ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​បញ្ជាក់​ថា ការ​ទៅ​ចាប់​កំណើត​ជា​ថ្មី​ទៀត​ក៏​អាស្រ័យ​លើ​កុសល​ធម៌​ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ជា​ទីពឹង ។ អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ពុំ​អាច​ជា​ទីពឹង​ពំនាក់​អាស្រ័យ​បាន​ទេ ។ សម​ដូច​ពុទ្ធ​ភាសិត​ពោល​ថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះ​ថា ចិត្ត​ជា​កុសល​ក្ដី អកុសល​ក្ដី សម្រេច​ឡើង​កើត​ឡើង​ពី​ខ្លួន​ឯង​ទាំង​អស់ ។

ផ្នែក​ផ្លូវ​កាយ

បើ​ខ្លួន​ពុំ​មាន​អត្តភាព​ជា​ខ្លួន​ទេ តើ​មាន​អ្វី​ជា​ទីពឹង​របស់​ខ្លួន ។ ខ្លួន​អាស្រ័យ​បាយ​ខ្លួន​ឯង ខ្លួន​ក៏​ត្រូវ​ឆ្អែត​ខ្លួន​ឯង ដែល​នឹង​ពឹង​អ្នក​ដទៃ​ឲ្យ​អាស្រ័យ​បាយ​ជំនួស​រួច​ឲ្យ​ឆ្អែត​ខ្លួន​ឯង គឺ​ពុំ​មាន​ឡើយ ។

ឪពុក​ម្ដាយ​ជា​អ្នក​ឲ្យ​កំណើត និង​ជា​អ្នក​ចិញ្ចឹម​ជីវិត​ឲ្យ​រស់​ គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​ទ្រទ្រង់​ឲ្យ​មាន​អត្តភាព​គង់​នៅ ។ ដូច​នេះ គ្រប់​សកម្មភាព គឺ​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ដើម្បី​ឲ្យ​ជា​ទីពឹង​ដល់​ខ្លួន​ឯង ។ បើ​ខ្លួន​ឯង​មិន​ធ្វើ ឈ្មោះ​ថា ពំនឹង​សម្រាប់​ខ្លួន​ពុំ​មាន ។

សរុប​សេចក្ដី​មក ខ្លួន​ជា​ទីពឹង​របស់​ខ្លួន អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ គឺ​ជា​ឧបករណ៍ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខឹងខំអត់ ខ្សត់ខំរក – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *