និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា ៖ កម្លាចមិនសមហេតុផល ។
អត្ថាធិប្បាយ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា
ខ្លានៅពេលនេះ លោកពោលសំដៅទៅលើអ្នកមានអំណាចណាម្នាក់ ។ ឯអាចម៍ខ្លា លោកសំដៅទៅលើអ្នកដែលនៅអែបអង្គអ្នកមានអំណាចនោះ ។ បើកាលណាគេចង់ចូលទៅជួបប្រាស្រ័យទាក់ទងនឹងអ្នកធំនោះ គេត្រូវរិះរកមធ្យោបាយយ៉ាងណាដើម្បីចូលទៅជួបនឹងអ្នកធំនោះឲ្យបាន ។ មានអ្នកខ្លះគ្រាន់តែទៅដល់មាត់ទ្វារ ក៏ត្រូវអ្នកយាមទ្វារសម្លុតតែបន្តិច ក៏ខ្លាចលែងហ៊ានទៅរកអ្នកធំនោះតែម្ដង ។ ត្រង់នេះហើយដែលលោកពោលថា «ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា» ។ តាមពិតទៅ អ្នកចាំទ្វារតែងតែកាចបន្តិច ហើយបើមិនកាចក៏គេមិនឲ្យចាំយាមមាត់ទ្វារដែរ ។ ប៉ុន្តែបើគេចេះមានទំនាក់ទំនងល្អវិញ គេនឹងចូលបានយ៉ាងស្រួល ។ មិនតែប៉ុណ្ណឹង អ្នកយាមទ្វារថែមទាំងជួយណែនាំអំពីរបៀបដែលត្រូវចូលទៅជួបទៀតផង ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ