Wednesday , March 27 2024

ខ្លាចាស់ចាំសីល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាចាស់ចាំសីល ៖ មធ្យោបាយ​បោក​ប្រាស់​របស់​មនុស្ស​អស់​ឫទ្ធិ​អំណាច ។

ខ្លាចាស់ចាំសីល – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្លាចាស់ចាំសីល

ទាក់ទង​ក្នុង​ន័យ​ខាងលើ​នេះ បុរាណាចារ្យ​បាន​លើក​រឿង​មួយ​មក​និទាន​ថា មាន​ខ្លា​ចាស់​មួយ​ដែល​មាន​ធ្មេញ ចង្កូម និង​ក្រចក​រេចរឹល ចាប់​សត្វ​អ្វី​ស៊ី​ក៏​ពុំ​បាន ។

ថ្ងៃ​មួយ ខ្លា​ចាស់​បាន​ជួប​នឹង​បុរស​ឆោត​ល្ងង់​ម្នាក់ ក៏​និយាយ​ថា ចូរ​បុរស​ឯង​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​នេះ រួច​រាវ​យក​កង​មាស​កង​ប្រាក់​ទៅ​ចុះ ។ ខ្ញុំ​ថែរក្សា​ទុក​ជាយូរ​ហើយ ។ ខ្ញុំ​និយាយ​នេះ​ជា​ពាក្យ​ពិត ព្រោះ​ខ្ញុំ​ជា​ខ្លា​ចាស់​ចាំ​សីល មិន​ចេះ​ភូត​ភរ​ទេ ។

លុះ​បុរស​នោះ​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​ត្រឹម​ទ្រូង​ហើយ ខ្លា​ចាស់​នោះ​ក៏​លោត​ទៅ​សង្គ្រប់​ចាប់​បុរស​នោះ​ខាំ​ស៊ី​បាត់​ទៅ ។

ខ្លា​ចាស់​នេះ​ លោក​ប្រៀប​ទៅ​នឹង​មន្ត្រី​ចាស់ ខឹល​ខូច​ម្នាក់​ចូល​និវត្តន៍ ។ កាល​ដែល​នៅ​កាន់​អំណាច កាច​សាហាវ​ដូច​ខ្លា គ្មាន​អ្នកណា​ហ៊ាន​មើល​មុខ​ចំ​ទេ ។ ប៉ុន្តែ​លុះ​ដល់​អស់​បុណ្យ​ទៅ ឫទ្ធិ​អំណាច​ក៏​គ្មាន ឯ​លាភ​សក្ការៈ​ទាំង​ប៉ុន្មាន​ក៏​អស់​រលីង​ទៅ​ដែរ ។

គាប់ជួន​ថ្ងៃ​មួយ មាន​បុរស​ម្នាក់​ចូល​ទៅ​ពឹង​បុណ្យ ។ ខ្លា​ចាស់​នោះ​និយាយ​ថា សព្វ​ថ្ងៃ​ពិត​មែន​តែ​ចូល​និវត្តន៍​មែន តែ​ខ្ញុំ​នៅ​តែ​មាន​អ្នក​តូច អ្នក​ធំ គេ​រាប់​អាន​ខ្ញុំ​ច្រើន​ដដែល ។ ដូច្នេះ អ្នក​ឯង​ទុក​ចិត្ត​ចុះ ខ្ញុំ​ចាស់​ហើយ​ខ្ញុំ​កាន់​សីល​៥ ចាំ​សីល​៨ មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ខ្លាច​បាប ។ បុរស​នោះ​ក៏​ជឿ​ទុក​ចិត្ត​ស្លុង ហ៊ាន​ចងការ​ប្រាក់​ដាក់​ដី​បញ្ចាំ​យក​លុយ​មក​ឲ្យ​ខ្លា​ចាស់​នោះ ។ ប៉ុន្តែ លុះ​យូរ​ទៅ ចាំ​បាត់ៗ ស្ងាត់​រហូត​… ហ្នឹង​ហើយ ខ្លា​ចាស់​ចាំ​សីល ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *