Friday , April 19 2024

ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង ៖ ការ​ពោល​សរសើរ​គុណ​ពោធិ​សម្ភារ​របស់​ព្រះសម្មាសម្ពុទ្ធ ។

ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង

ព្រះពុទ្ធ​អង្គ​បរម​គ្រូ ទ្រង់​ប្រកប​ដោយ​អតិ​រេកគុណ​បារមី​មហា​ប្រសើរ​យ៉ាង​ក្រៃលែង​លើ​ត្រ័យ​ភព​គឺ ភព​មនុស្ស ភព​ទេព្ដា ភព​ឥន្ទ្រ​ព្រហ្ម ។

ខែរះឆ្លងផ្លូវ

បុរាណាចារ្យ​បាន​ពោល​សរសើរ​នូវ​គុណ​ថ្ងៃ​មហា​នក្ខត្តឫក្ស​ទាំង​បី​លក្ខណៈ​គឺ ថ្ងៃ​ពេញ​បូរមី ១៥​កើត ខែ​ពិសាខ ព្រោះ ៖

  • កាល​ព្រះអង្គ​ប្រសូត​ក៏​នៅ​ថ្ងៃ​ហ្នឹង
  • កាល​ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្ពោធិញ្ញាណ​ក៏​នៅ​ថ្ងៃ​ហ្នឹង
  • កាល​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន​ក៏​នៅ​ថ្ងៃ​ហ្នឹង

ហេតុ​នេះ​ហើយ​បាន​ជា​ពុទ្ធបរិស័ទ​ខ្មែរ នាំ​គ្នា​ប្រារព្ធ​ធ្វើ​បុណ្យ «ពិសាខ​បូជា» នៅ​ថ្ងៃ​ពេញ​បូរមី ១៥​កើត ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន ។

ម្យ៉ាង​ទៀត ខែ​រះ​ឆ្លង​ផ្លូវ លោក​បាន​ឲ្យ​ន័យ​មួយ​បែប​ទៀត​ថា ខែ​ពេញ​វង់​ឆ្លង​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​គ្រប់​ផ្លូវ​ទាំង​បី ឬ​ថា​ថ្ងៃ​១៥​កើត ខែ​ពេញ​បូរមី ជា​ថ្ងៃ​ចប់​ផ្នែក​ខាង​ខ្នើត​ឆ្លង​ចូល​ថ្ងៃ​១​រោច ខែ​ងងឹត​ជា​ថ្ងៃ​ដើម​ផ្នែក​ខាង​រនោច ។

កូនកើតមុនឪ

កាល​ព្រះអង្គ​ទ្រង់​សម្រេច​នូវ​ព្រះអរហត្តផល គឺ​បាន​សម្រេច​មុន​ព្រះវរបិតា ។ លុះ​ព្រះអង្គ​បាន​សម្រេច​នូវ​ព្រះអរហត្តផល​ហើយ ទើប​ទ្រង់​យាង​ទៅ​ប្រោស​ព្រះវរបិតា​ឲ្យ​បាន​សម្រេច​នូវ​ព្រះអរហត្តផល​ជា​ខាង​ក្រោយ ។ លោក​ប្រៀប​ថា «កូន​កើត​មុន​ឪ» ។

ពតាដើរលេង

ព្រះពុទ្ធ​អង្គ​មាន​ផៅ​ពង្ស​ចេញ​ពី «សាក្យៈ​ត្រកូល» សាក្យៈ​គឺ​ជា​គោត្តនាម​ដែល​មាន​ខ្សែ​ស្រលាយ​ជាច្រើន​តំណ​យូរ​មក​ហើយ​ដែល​លោក​ប្រៀប​ប្រដូច​ទៅ​នឹង «ជីតា» ។ ក្រោយ​ពេល​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ​រួច​ហើយ ព្រះអង្គ​ទ្រង់​ស្ដេច​យាង​ទៅ​គ្រប់​ទិសទី​ដើម្បី​សម្ដែង​ធម៌​ប្រោស​មហាជន ។

កាល​ណោះ​មហា​ជន​ក៏​បាន​ស្គាល់​ព្រះអង្គ និង​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា «ព្រះសាក្យមុនី» ដែល​មាន​ន័យ​ថា «អ្នក​ប្រាជ្ញ​ក្នុង​ត្រកូល​សាក្យៈ» ។ លោក​ប្រៀប​ថា «ព​តា​ដើរ​លេង» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខឹងខុស ខឹងខូច ខឹងខាត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *