Tuesday , October 1 2024

ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច ៖ មធ្យោបាយ​ធ្វើ​ដំណើរ​ចៀស​វាង​ភ្លៀង ។

ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច

កាល​សម័យ​ដើម ការ​ធ្វើ​ដំណើរ​ចាស់​ទុំ​សុទ្ធ​តែ​មើល​មេឃ មើល​ខ្យល់​ជាក់​លាក់​ណាស់ ។ ​ព្រោះ​កាល​នោះ​សម្ភារៈ​ខ្វះខាត គ្មាន​អាវភ្លៀង គ្មាន​ឡាន​ទេ ។ ម្ល៉ោះ​ហើយ លោក​បាន​កំណត់​ចំណាំ​ថា ខែ​ពិសាខ​ឲ្យ​ដើរ​ពេល​ព្រឹក ព្រោះ​ល្ងាចៗ​ច្រើន​មាន​ភ្លៀង ។ លុះ​ដល់​ខែ​កត្តិក លោក​ឲ្យ​ដើរ​ពេល​ល្ងាច​វិញ ព្រោះ​ព្រឹកៗ​ច្រើន​មាន​ភ្លៀង ។

ប៉ុន្តែ​គោលបំណង​របស់​លោក​ពុំ​មែន​ហាម​តែ​ខែ​ពិសាខ និង​កត្តិក​ទេ គឺ​លោក​ចង់​និយាយ​ម្ដុំ​ខែ​ពិសាខ មាន​ខែ​ជេស្ឋ អាសាធ ស្រាពណ៍ ឯ​ម្ដុំ​ខែ​កត្តិក​មាន​ខែ​ភទ្របទ អស្សុជ​…

កាល​ជំនាន់​ដើម បើ​គេ​អនុវត្ត​តាម​ពំនោល​នេះ គេ​ច្រើន​បាន​សម​បំណង​មែន តែ​មិន​ប្រាកដ​ជា​ត្រូវ​ទាំង​អស់​ទេ ។ ព្រោះ​ជួនកាល​មាន​ភ្លៀង​អាណាធិបតេយ្យ​មិន​គោរព​ប្រក្រតីទិន​ដែរ ។

លុះ​ដល់​សម័យ​វិទ្យាសាស្ត្រ​ជឿន​លឿន អ្វីៗ​ក៏​ត្រូវ​ប្រែប្រួល​អស់​ហើយ ។ ដូច្នេះ កំណត់​ចំណាំ​ខាងលើ​នេះ​ក្លាយ​ទៅ​ជា​តម្រា​ប្រចាំ​សម័យ​កាល​អស់​ហើយ ដូច​យ៉ាង ពាក់​កណ្ដាល​ទសវត្សរ៍​៨០ ខែ​ចេត្រ​ធ្លាប់​តែ​ក្ដៅ​សោះ ស្រាប់​តែ​អាកាសធាតុ​ត្រជាក់​រងា​៤​ថ្ងៃ ដូច​ខែ​កត្តិក ធ្វើ​ឲ្យ​ឆ្កែ​នាំ​គ្នា​ច្រឡំ​លាន់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាចាស់ចាំសីល – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *