Friday , April 26 2024

ខឹងខុស ខឹងខូច ខឹងខាត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងខុស ខឹងខូច ខឹងខាត ៖ ទោស​នៃ​កំហឹង​នាំ​ឲ្យ​វិនាស​អន្តរាយ ។

ខឹងខុស ខឹងខូច ខឹងខាត – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខឹងខុស ខឹងខូច ខឹងខាត

ពាក្យ​ថា «ខឹង» គឺ​ជា​អារម្មណ៍​ស្ទុះ​ឡើង ពុះ​កព្ជ្រោល​ឡើង​ដែល​កើត​ឡើង​ពី​កម្លាំង​ចិត្ត​របស់​មនុស្ស​បុថុជ្ជន ។ តាម​ព្រះពុទ្ធ​ដីកា​ទ្រង់​ត្រាស់​ថា «លោភៈ» គឺ​សេចក្ដី​លោភ​ចង់​បាន​ជា​ឫស​គល់​នៃ​ទោសៈ (កំហឹង​ក្រេវ​ក្រោធ) កាល​បើ​ទោសៈ​កើត​ឡើង​ហើយ «មោហៈ» ការ​វង្វេង​វង្វាន់ ក៏​កើត​ឡើង​តាម​លំដាប់​គ្នា ។ កាល​បើ «មោហៈ» កើត​ឡើង​ហើយ អ្វីៗ​ក៏​ដល់​នូវ​ក្ដី​វិនាស​អន្តរាយ​គ្មាន​សល់ ។ ព្រោះ​ថា «មោហៈ» គឺ​សេចក្ដី​វង្វេង​វង្វាន់​នេះ​ហើយ​ដែល​នាំ​ឲ្យ​ធ្វើ​អ្វី​ក៏​ខុស ក៏​ខូច ក៏​ខាត គ្រប់​បែប​យ៉ាង ។

ខឹងខុស

បុថុជ្ជន កាល​បើ​កំពុង​ខឹង​ខ្លាំង តែង​ពោល​ពាក្យ​អសុរោះ ប្រាសចាក​សីលធម៌ ចាក​ច្បាប់​ទម្លាប់ ចាក​ផ្លូវ​ល្អ ផ្លូវ​ត្រូវ​ទាំង​អស់ ។ ព្រោះ​អាម្មណ៍​គេ​លែង​ធម្មតា​អស់​ហើយ ។

ខឹងខូច

ខឹង​ខូច​ក៏​ដូច​ខឹង​ខុស​ដែរ ព្រោះ​តែ​កំហឹង​នាំ​ឲ្យ​វង្វេង ធ្វើ​អ្វី​គិត​គូរ​អ្វី​ក៏​ចេះ​តែ​មិន​ត្រូវ​ទំនង​តាម​បែប​បទ តាម​វិធាន​ក្បួន​ខ្នាត គឺ​ធ្វើ​តូងតាង មួរម៉ៅ វាយ​ដំ​សំពង​គ្មាន​ប្រណី​ដៃ ។ បើ​គេ​ធ្វើ​បាន​ក៏​ពុំ​ស្អាត​ល្អ​ដែរ ។

ខឹងខាត

ពេល​ខឹង​ខ្លាំង​ម្ដងៗ គេ​ទប់​អារម្មណ៍​ឲ្យ​ស្ងប់​ពុំ​បាន ។ អ្នក​ខ្លះ​បោក​ចាន បោក​ឆ្នាំង ឬ​សម្ភារៈ​ផ្សេងៗ​តាម​តែ​ប្រទះ​ដៃ ។ អ្នក​ខ្លះ​ទៀត​ឈាន​ដល់​ដុត​ផ្ទះ​សម្បែង ឆេះ​អន្តរាយ​គ្មាន​សេស​សល់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លួនទីពឹងខ្លួន – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *