Tuesday , April 23 2024

ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ

ខសាច់មាន់ជាមួយដំឡូង ត្រូវបានគឺជាមុខ ម្ហូបខ្មែរ ដែលគេនិយមចម្អិនសម្រាប់តែកម្មវិធីពិសេសៗតែប៉ុណ្ណោះ ដូចជាក្នុង ពិធីមង្គលការ ការជួបជុំបងប្អូនជាដើម វាគឺជា អាហារខ្មែរ ដ៏ពេញនិយមបំផុតរបស់ប្រជាជនខ្មែរព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។

ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់មាន់ជាមួយដំឡូង

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសហាន់ចំនួន៤ក្លែប
  3. ខ្ទឹមបារាំងចិតជាបន្ទះៗចំនួន១
  4. សាច់មាន់ចំនួន 1 kg
  5. ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ
  6. ទឹកស៊ីអីវចំនួន១ស្លាបព្រា
  7. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  8. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  9. ដំឡូងជ្វាកាត់ជាពីរចំនួន៥
  10. កូនការ៉ុតចំនួន១កូនចាន
  11. ត្រសក់ជ្រក់ត្រាំចំនួនកន្លះចានតូច
  12. ផ្សិតចំបើងចំនួន១កូនចាន
  13. សណ្តែកបារាំងចំនួន១កូនចានមិនបាច់ការក៏បាន
  14. ទឹកប៉េងប៉ោះចំនួន១កូនចានតូច
  15. ទឹកចំនួន២កែវ
  16. ស្លឹកបេលី (bay leaf) ចំនួន១កូនចានតូច

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់មាន់រួចច្របល់ឱ្យស៊ប់ល្អ
  2. ថែមគ្រឿងដោយដាក់អំបិល ទឹកស៊ីអីវ ស្ករនិងម្រេច
  3. ដាក់ដំឡូងជ្វា ការ៉ុត ជ្រក់ត្រសក់ត្រាំ ផ្សិត គួរសណ្តែក ទឹកប៉េងប៉ោះ ទឹកនិងស្លឹកបេលី (bay leaf) ច្របល់ឱ្យស៊ប់ហើយស្ងោរហូតដល់សាច់មាន់និងដំឡូងឆ្អិនល្អ

កត់សម្គាល់

ជាទូទៅគេបរិភោគម្ហូបខមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងនិងនំបញ្ចុកក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគក្នុងកម្មវិធីពិសេសដូចជាចូលឆ្នាំ ការជួបជុំបងប្អូនជាដើម។

ម្ហូបខ្មែរដែលពេញនិយម៖ខសាច់គោឆៃថាវ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *