Tuesday , December 10 2024

ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ ៖ ដល់​ពេល​ទើប​ធ្វើ គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ ក្របី​បាត់​ទើប​ធ្វើ​របង ពេល​ប្រឡង​ទើប​ស្វាធ្យាយ មាន​ដំណើរ​ទើប​រៀប​សម្ពាយ ទាំងបីរលាយ​អសារ​បង់

ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ

សុភាសិត​នេះ លោក​ពោល​ប្រាប់​ត្រង់ៗ​តែ​ម្ដង គឺ​កិច្ចការ​ កាល​ណា​ដល់​ពេល​ត្រូវ​ការ ទើប​រៀបចំ​ធ្វើ​កិច្ចការ​នោះ រមែង​ពុំ​បាន​សម្រេច​ផល​សម​ស្រប​ទេ ។

ក្របីបាត់ទើបធ្វើរបង

ពេល​ក្របី​នៅ​មាន មិន​គិត​ធ្វើ​របង​ទេ ដល់​ពេល​ក្របី​បាត់​អស់ ទើប​ធ្វើ​របង​ការពារ តើ​ការពារ​អ្វី តើ​មាន​ប្រយោជន៍​អ្វី​ទៀត ។

ពេលប្រឡងទើបស្វាធ្យាយ

ដល់​ពេល​ប្រលង​ទៅ​ហើយ ទើប​ខំ​រៀន ខំ​ទន្ទេញ ខំ​សូត្រ ។ បើ​ទុក​ជា​ខំ​យ៉ាង​ណា ក៏​មិន​ទាន់​ពេល​វេលា​ដែរ ។ តើ​ខំ​មាន​ប្រយោជន៍​អ្វី បើ​រៀប​ចំ​ខ្លួន​ចូល​ប្រលង​ទៅ​ហើយ ។

មាន​ដំណើរ​ទើប​រៀប​សម្ពាយ
ដល់​ពេល​ចេញ​ដំណើរ​ទៅ​ហើយ ទើប​ងាយ​មក​រៀបចំ​ឥវ៉ាន់​វេច​ជា​សម្ពាយ ចាប់​យក​នេះ​ខ្លះ នោះ​ខ្លះ ។ ដោយ​ប្រញាប់​ពេក អាច​ធ្វើ​ឲ្យ​គេ​ភាន់ច្រឡំ​មុខ​ក្រោយ ភ្លេច​នេះ​ភ្លេច​នោះ ពុំ​បាន​សព្វគ្រប់ ។

ករណី​ទាំង​បី​ខាងលើ​នេះ លោក​ពោល​ថា រលាយ​អសារបង់​ គឺ​គ្មាន​បាន​ផល​ល្អ​ទេ ។ ពី​ព្រោះ​វេលា​ខ្លី​ណាស់​ទៅ​ហើយ ធ្វើ​អ្វី​ក៏​ពុំ​ទាន់​ដែរ ។ ម្យ៉ាងទៀត របស់​បាត់​អស់​ហើយ ទើប​ចាក់​សោរ ឬ​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​យក​ទៅ​មន្ទីរពេទ្យ តើ​មាន​ប្រយោជន៍​អ្វី​ទៀត ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *