និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីនឹងចេក ក្អែកនឹងពងមាន់ ៖ របស់ជាទីចូលចិត្តនៃភាគីមួយ ។
អត្ថាធិប្បាយ ក្របីនឹងចេក ក្អែកនឹងពងមាន់
អត្ថានុរូប
ធម្មតា ក្របី កាលណាឃើញស្លឹកចេក វាបោលតម្រង់ទៅរកស៊ីភ្លាម ព្រោះស្លឹកចេកជាចំណីយ៉ាងឆ្ងាញ់សម្រាប់វា ។ ឯពងមាន់ក៏ជាទីចូលចិត្តនៃសត្វក្អែកដែរ ។
អត្ថប្បដិរូប
សុភាសិតទាំងពីរឃ្លាខាងលើនេះ មានន័យតែមួយដូចគ្នា ។ លោកចង់និយាយដៅទៅលើរបស់ដែលជាកម្មវត្ថុ និងជាទីពេញចិត្តនៃភាគីមួយ ។ ដូចជា មនុស្សកាលណាបានឃើញមាសប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត តែងលោភលន់ចង់បានតាមតណ្ហារបស់ខ្លួន ។
គេអាចចែកសុភាសិតនេះបានម្យ៉ាងទៀតថា មនុស្សដែលស្រលាញ់គ្នា ត្រូវចិត្តគ្នា កាលណាបានឃើញគ្នា គេតែងរត់រកគ្នាជានិច្ច ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ – សុភាសិតខ្មែរអធិប្បាយ