Wednesday , March 27 2024

ក្មេងសម័យឥលូវ – កំណាព្យខ្មែរ

ក្មេងសម័យឥលូវ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ក្មេងសម័យឥលូវ – កំណាព្យខ្មែរ

ក្មេងសម័យឥលូវ – កំណាព្យខ្មែរ

សម័យឥលូវសង្គមតម្រូវអោយខំសិក្សា
ប៉ុន្តែវប្បធម៌ពាលាឬស្យាហូរចូលស្រុកណា
វិនាសគ្មានសល់។
មានអ៊ីនធឺណែតគេអោយយើងឆែកនៅពេលដែលឆ្ងល់
ប៉ុន្តែឥលូវក្មេងគ្មានកង្វល់ស្រាវជ្រាវគ្មានសល់
​ហ្គេមច្រើនមហិមា។
រីការស្លៀកពាក់របស់នាងអ្នកខើចឥតគណនា
ចេញជើងសខ្ចីបង្អួតគ្នីគ្នាខិតខំម្នីម្នា
ដើរលេងហ៊ឺហារ។
ដប់បួនកុម្ភៈជាថ្ងៃបុណ្យជាក់នៃក្ដីស្នេហា
ទិញអោយម៉ែឪគ្រូបាអាចារ្យតែមានឯណា
ទិញអោយគូរស្នេហ៍។
មានទាំងម៉ូតូឧបករណ៍ហែរហូរផ្ដល់ដល់គូរស្នេហ៍
ចំណែកម៉ែឪទោះទុក្ខឥតល្ហែក៏កូនមិនថែ
ក្បែរតែសង្សារ។
មានទូរស័ព្ទដៃនិយាយច្រើនក្រៃសប្បាយអស្ចារ្យ
មិនខិតខំស្ដាប់គ្រូបាអាចារ្យម៉ែឪវាចា
ទូន្មានប្រដៅ។
ពេលគ្រូស្ដីអោយគេមិនកន្ដើយតមាត់ឆាឆៅ
គេចម៉ោងសិក្សាទាំងខ្លួនឯងខ្លៅអនាគតខ្លោចឆៅ
​​​​​​​​​​​​​​​​​​ជាឈ្លើយសង្គម៕

កំណាព្យពេញនិយមបន្ទាប់ ៖ ព្រះវិហារ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *