Saturday , April 20 2024

ក្តីក្តៅស្ងប់ ចប់សង្រ្គាម – កំណាព្យខ្មែរ

ក្តីក្តៅស្ងប់ ចប់សង្រ្គាម – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ក្តីក្តៅស្ងប់ ចប់សង្រ្គាម - កំណាព្យខ្មែរ

ក្ដីក្ដៅស្ងប់ ចប់សង្គ្រាម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ចិត-ចិតប្រាំឆ្នាំសង្គ្រាមឈាមបង្ហូរ
ឆ្នាំផ្ដើមស្នូរសូរកាំភ្លើងយើងរត់ជ្រក
គ្រាប់តូចធំផ្គុំលាន់ផ្ទុះធ្លុះជម្រក
ភៀសសឹកមកជ្រកភ្នំពេញស្ទេញស្រណោះ ។
តចិតប្រាំឆ្នាំទុក្ខស្ទួនផ្ទួនម្នោម្នេញ
ទុក្ខទន្ទេញពេញឱរាថាមិនអស់
ឃ្លាតម៉ែពុកទុក្ខរាប់ឆ្នាំកម្មក្រៀមក្រោះ
នឹកអាឡោះអស់ជំនិតមិត្តភក្ដី ។
ចិតប្រាំបួនខ្លួនផុតទុក្ខគុកកាចកម្ម
ចិត្តចងចាំឆ្នាំផុតគ្រោះរស់ជាថ្មី
អភ័ព្វតែខ្មែរជាប់ផែនដែនថៃដី
ចូលកៅបីក្ដីក្ដៅស្ងប់ចប់សង្គ្រាម ។
តរៀងរាបលាភសក្ការថ្លាចម្រើន
កើតកំណើនច្រើនទាំងទ្រព្យគាប់ទាំងនាម
សន្តិភាពលាភប្រាកដអត់លាក់លៀម
ខ្មែររួមឈាមរៀមរួមអរកសាងជាតិ ។
សូមជាតិក្រោយឲ្យស្ងាត់ស្ងប់ចប់សង្គ្រាម
កើតក្នុងនាមឈាមជ័រខ្មែរស្នេហ៍មិនឃ្លាត
បានភិរម្យជុំសប្បាយកាយជួបទៀត
រស់ជុំញាតិជាតិសាសន៍ខ្មែរស្នេហ៍សុខសាន្ត ។

កំណាព្យពេញនិយមបន្ទាប់ ៖ ខ្លីសំអាង តាងប្រភព – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *