Friday , June 21 2024

កំណាញ់ក្រៅតម្រា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំណាញ់ក្រៅតម្រា ៖ មនុស្ស​ចិត្ត​អាក្រក់​ទ្រឹស្តស្មូរ​អន្យតិរ្ថីយ៍ ។

កំណាញ់ក្រៅតម្រា – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កំណាញ់ក្រៅតម្រា

មនុស្ស​កំណាញ់ គឺ​ស្មូរ​ជន​ដែល​ពុំ​សូវ​មាន​សទ្ធា​ជ្រះថ្លា គ្មាន​ចិត្ត​ចង់​ធ្វើ​ទាន ឬ​ធ្វើ​អំណោយ​បន្តិច​បន្តួច​សោះ​ទេ ។ គេ​ធ្វើ​ដេរ តែ​ធ្វើ​ទាំង​ទើស​ទាំង​ទាល់ ។ ឯ​ជន​កំណាញ់​ក្រៅ​តម្រា​វិញ គឺ​ចិត្ត​អាក្រក់​ហួស​កម្រិត​គិត​ស្មាន​មិន​ដល់ ។ សូម្បី​តែ​របស់​ដែល​ត្រូវ​បោះចោល​សោះ ក៏​មិន​ដាក់​ទាន​ឲ្យ​អ្នកណា​ដែរ ។ និយាយ​ដោយ​ហោច​ទៅ កុំ​ថា​ឡើយ​ទៅ​ដល់​ដាក់​ទាន​ដល់​ស្មូម​យាចក ។

សូម្បី​តែ​មនុស្ស​ក្នុង​គ្រួសារ​ខ្លួន​ឯង ក៏​ជន​នេះ​ពុំ​សូវ​ចង់​ឲ្យ​ដែរ ។ ក្នុង​អារម្មណ៍​របស់​គេ គឺ​គេ​គ្មាន​ទុក​ចិត្ត​អ្នកណា​ម្នាក់​ឡើយ គេ​តែង​គិត​ជានិច្ច​ថា អ្នក​នៅ​ជុំវិញ​ខ្លួន​សុទ្ធ​តែ​ចោរ​ទាំង​អស់ ។ យូរៗ​ទៅ​ខ្លួន​ឯង​ក៏​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ដែរ ថែម​ទាំង​ចិត្ត​អាក្រក់​ខ្លួន​ឯង​ទៀត ។ ដូចជា​ខ្លួន​ឯង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ តែ​មិន​ហ៊ាន​ស៊ី​ឆ្ងាញ់ ឬ​ស្លៀកពាក់​ស្អាត​ដែរ ។ គឺ​គេ​ស៊ី​ឲ្យ​តែ​តឹង​ពោះ និង​ស្លៀកពាក់​ឲ្យ​តែ​ជិត​ខ្លួន​ប៉ុណ្ណោះ ។ គេ​ឥត​គិត​ថា អ្វី​ដែល​ឆ្ងាញ់ ឬ​អ្វី​ដែល​ស្អាត​នោះ​ទេ ។ មនុស្ស​យ៉ាង​នេះ​ហើយ លោក​ហៅ​ថា «ជន​កំណាញ់​ក្រៅ​តម្រា» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្អេងក្អាងដូចក្អាត់ក្នុងក្អម – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *