Wednesday , April 17 2024

កេងកងអភ័ព្វ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

កេងកងអភ័ព្វ - ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កេងកងអភ័ព្វ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

បទភ្លេងដោយ៖ លោកស៊ិន ស៊ីសាមុត
ទំនុកច្រៀងដោយ៖ ម៉ៅ ឡៅពី
ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

អត្ថបទ ចម្រៀងខ្មែរ ៖ កេងកងអភ័ព្វ

១-កេងកងបាត់កូនបោកខ្លួនស្រែកយំអឺយ ស្រែកយំ
សួលើទ្រនំ ស្វែងរកបុត្រភ្ងាបុត្រភ្ងា ធ្លាប់ចាំសំបុកទទួលអាហារ
និត្យនៅនិន្ទ្រា ក្រោមស្លាបរាល់ថ្ងៃ

២-បែរទៅគូគាប់បែរស្លាប់ចាកឋានអឺយ ចាកឋាន
ដោយសារដៃព្រាន លួចបាញ់ប្រល័យ ប្រល័យ
មុននឹងស្លាប់ចោលផ្ដាំមើលបុត្រថ្លៃ កម្មអ្វីចង្រៃបាត់កូនទៅណា

បន្ទរ-បង្គងធ្លាប់សួតាមពួរវល្លិ៍ជ្រៃ សំបុកកាច់ថ្មីលើខ្ទមអ្នកតា
ឱ!កូនសម្លាញ់ ទុកស្មើសង្ខារ តើលោកអ្នកណាយកកូនខ្ញុំទៅ?

៣-ឱ!សត្វលោកអើយ នេះហើយវាសនាអឺយ វាសនា
រឿងអនាថា លោកាទៀងនៅទៀងនៅ ព្រាត់ប្ដីព្រាត់កូន
ព្រាត់សូន្យហ្មងសៅ ជីវិតគិតទៅរស់នៅមិនទៀង

ចម្រៀងខ្មែរ៖ ព្រាត់ភ្នំសំពៅ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អំពី រក្សា

សូមអានអត្ថបទនេះ

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ …

Leave a Reply

Your email address will not be published. Required fields are marked *