Wednesday , October 30 2024

កុំនៅអាល័យ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

កុំនៅអាល័យ - ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កុំនៅអាល័យ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

អត្ថបទ ចម្រៀងខ្មែរ ៖ កុំនៅអាល័យ

កុំនៅអាល័យ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
ទំនុកច្រៀង និង ដឹកភ្លេងដោយ ថុង អុងឃីន

១ – ពាក្យដែលយើងស្បថស្បែ ប្រែជាបាត់ស្ងាត់សូន្យ ចោលក្លិនឲ្យអូន នឹកស្ដាយដល់ស្នេហ៍ អូនស៊ូទ្រាំចាំបណ្ដាំ ឥតមានណាយពីបង អូនស្ដាយពេកកន្លង ដោយសារស្នេហាយើងមួយ អា ហា… ហា ហា…
សង្សារដែលឃ្លាតទៅឆ្ងាយ អូននឹកស្ដាយគ្មានពេលណាយ ជាតិនេះអភ័ព្វ ៗ ព្រោះតែស្នេហាបែកទៅឆ្ងាយ

២ – ឱ!សូមបងវិលមកវិញ អូនចាំទាំងទោម្នេញ ឬបងបំភ្លេចតែចិត្តអូននឹកនៅ
លើរូបបងជានិច្ច សូមចិត្តបងអាណិត ដល់ចិត្តអូនផង នឹកដល់គ្រាដែលកន្លង អា ហា… ហា ហា…
បងព្រាត់ពីអូនព្រាត់ទាំងកាយ ចិត្តអូនសែនសោកស្ដាយ រស់ទាំងទឹកភ្នែកចំបែងឯកា កម្មមកផ្ដន្ទាឲ្យយើងព្រាត់គ្នា

ចម្រៀងខ្មែរបន្ទាប់ ៖ កេងកងអភ័ព្វ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

អំពី រក្សា

សូមអានអត្ថបទនេះ

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ …

Leave a Reply

Your email address will not be published. Required fields are marked *