Friday , December 13 2024

កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កក់ក្តៅដូចអាំងផេះ ៖ ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ ។

កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កក់ក្តៅដូចអាំងផេះ

មនុស្ស​ដែល​រងា​តែង​រក​អាវ​ក្រាស់ៗ​មក​ពាក់​ដើម្បី​ឲ្យ​កក់​ក្ដៅ ។ បើ​គ្មាន​អាវ​ពាក់​ការពារ​ទេ គេ​តែង​បង្កាត់​ភ្លើង​អាំង​ឲ្យ​កក់​ក្ដៅ ។

មនុស្ស​រងា​ពេល​នេះ លោក​និយាយ​ប្រៀប​ប្រដូច​នឹង​មនុស្ស​គ្មាន​ទីពឹង ។ ដូច្នេះ​មនុស្ស​នេះ​ត្រូវ​ស្វែង​រក​ទីពឹង គ្រាន់​ជា​បង្អែក​ពឹង​ពាក់​ពំនាក់​អាស្រ័យ ។ ការ​ដែល​ស្វែង​រក​ទីពឹង​នេះ ជួនកាល​ក៏​ពឹង​ទៅ​លើ​អ្វី​ដែល​គ្មាន​ផលប្រយោជន៍​គ្មាន​ខ្លឹមសារ​បន្តិច​សោះ ។

ឧទាហរណ៍ៈ នាយ «ក» បាន​ទៅ​ពឹង​ពាក់​លោក «ខ» ឲ្យ​ជួយ​រក​ការងារ​ធ្វើ ឬ​រក​មុខ​របរ​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត ។ តាំង​ពី​ថ្ងៃ​នោះ​មក នាយ «ក» ចេះ​តែ​សង្ឃឹម និង​កក់​ក្ដៅ​ចិត្ត​ជាប់​ជានិច្ច​ថា គេ​មុខ​ជា​ជួយ​រក​មុខ​របរស ឬ​ការងារ​អ្វី​មួយ​ឲ្យ​ខ្លួន​មិន​ខាន ។ តែ​តាម​ពិត​លោក «ខ» គ្រាន់​តែ​បាន​ទទួល​អ៊ឺ‑អើ តែ​បបូរ​មាត់​ប៉ុណ្ណោះ គឺ​ឥត​បាន​ជួយ​រក​អ្វី​បន្តិច​ឡើយ ។

ម្យ៉ាងទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ដែល​មាន​ចោរ​លួច ចោរ​ប្លន់​ជា​ញឹកញាប់ ។ ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។ ដូច្នេះ ប្រជាពលរដ្ឋ​ហាក់​ដូចជា​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​សោះ គឺ​គេ​កក់​ក្ដៅ​ដូច​អាំង​ផេះ​ដែរ ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្តាមស្រែណាកាត់ស្រែនោះ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *