Wednesday , November 20 2024

ប័ណ្ណសារស្លាកៈ ត្រី

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា របៀបធ្វើ កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងដាក់ត្រីចូលចៀនរហូតដល់ត្រីឡើងពណ៍ត្នោតទាំងសងខាង ដាក់ខ្ទឹមស ខ្ទឹមបារាំង ស្លឹកគ្រៃ និងទឹកការីខៀវរួចកូរឲ្យស៊ប់ ដាក់ខ្ទិះដូងនិងទឹកចូលរួចដាក់ក្រអៅហើយកូរច្របល់គ្នា ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងស្ងោរដោយភ្លើងតិចៗប្រហែល២០នាទីរហូតដល់ត្រីឆ្អិនល្អ កត់សម្គាល់ សម្លការីខៀវជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

អានបន្ត »

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា ម្សៅការីចំនួន១ស្លាបព្រា ប្រេងឆាចំនួន២ស្លាបព្រា ទឹក១កែវ ខ្ទិះដូង១កែវ ទឹកត្រី១ស្លាបព្រា អំបិលកន្លះស្លាបព្រាតូច ស្ករកន្លះស្លាបព្រា ត្រីផ្ទក់ចំនួន១លាងសម្អាតហើយកាត់ជាកង់ៗ ត្រប់ទ្រវែងចំនួន២ហាន់ជាកង់ៗ របៀបធ្វើ ដំខ្ទឹមស ស្លឹកគ្រៃ ម្ទេស ម្សៅម្ទេសបាគ្រីកានិងម្សៅការីត្បាល់ឬម៉ាស៊ីនកិនឲ្យម៉ត់ កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងគ្រឿងម្ទេសចូលហើយកូរឲ្យស៊ប់រួចហើយចាក់ទឹកនិងខ្ទិះដូងចូលតាមក្រោយ ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្កររួចកូរច្របល់ទាល់តែស៊ប់បន្ទាប់ដាក់ត្រីនិងត្រប់ទ្រវែងចូលក្នុងសម្លការី គ្របកំរបហើយចំអិនដោយភ្លើងតិចៗ ឩស្សាហ៏ត្រលប់ត្រីនិងត្រប់ឲ្យបានញឹកញ៉ាប់ ចំអិនរហូតដល់ត្រប់ឆ្អិនល្អ កត់សម្គាល់ សម្លការីជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

អានបន្ត »

ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ

ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ

ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ គឺជាម្ហូបដែលផ្សំដោយត្រី ស្លឹកគ្រៃ អង្ករ និងជីបង្កើតបានជារសជាតិម្យ៉ាងប្លែកហើយពេញនិយមសម្រាប់ជនជាតិខ្មែរជាពិសេសនៅតាមជនបទ ជាពិសេសទៅទៀតវាងាយស្រួលចំអិន។ គ្រឿងផ្សំអាហារខ្មែរ ៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ ត្រីអណ្តែងលាងសម្អាតហើយកាត់ជាកង់ៗចំនួន១គីឡូ អង្ករផ្កាម្លិះលាងសម្អាតរួចចំនួន២ស្លាបព្រា ស្លឹកគ្រៃកាត់ជាកង់ៗរួចចងជាដុំចំនួនប្រហែល១គុម្ព ទឹក៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា(ដាក់តាមចំណង់ចំណូលចិត្ត) ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ជីចំរុះមួយកូនចានតូច (ជីក្រហម ជីវ៉ាន់ស៊ុយ) ក្រូចឆ្មារចំនួនចំហៀង ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ ដាក់ត្រី អង្ករ ស្លឹកគ្រៃ និងទឹកក្នុងឆ្នាំងរួចស្ងោររហូតដល់អង្កររីកល្អ ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី និងម្រេច ដាក់ស្លឹកខ្ទឹម ម្ទេសនិងជីគ្រប់មុខ ដាក់ក្រូចឆ្មារតាមការចូលចិត្ត កត់សម្គាល់ ស្ងោជ្រក់ត្រីត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមក្រូចឆ្មារបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺជាមួយត្រី គឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។ ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែ​ឈើ​ដែល​មាន​ប្រភព​មក​ពី​ឧបទ្វីប​ម៉ាឡេ ហើយ​ត្រូវ​បាន​ប្រទេស​ផ្សេង​ទៀត​​យក​មក​ដាំ​ដូច​ជា សហរដ្ឋ​អាមេរិច​ខាង​ត្រូង, តំបន់​អាស៊ីអាគ្នេយ៍, ការ៉ាអីព និង​អាមេរិច​ឡាទីន។​ ផ្លែឈើប្រភេទនេះ មាន​ពណ៍​ក្រហម​នៅ​ពេល​ដែល​វា​ទុំ ហើយ​វាមាន​រសជាតិ​ជួរ និង​ផ្អែម​លា​យ​ឡំគ្នា​ ដោយ​រស​ជាតិ​របស់​វា​ប្រហាក់​ប្រហែល ​និង​ទំពាំង​បាយ​ជូរ​, ផ្លែព័រ និង​ក្រូច​ដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺជាមួយត្រី ប្រេងឆា១ស្លាព្រាបាយ ខ្ទឹមសហាន់រូចចំនួន១ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានចំនួន១ស្លាបព្រា ទឹក៤កែវ ត្រីអណ្តែងឬត្រីប៉ាសា (filet basa) ចំនួន៥ខាំ (កន្លះគីឡូ) លាងជម្រះទឹកឲ្យស្អាតហើយកាត់ជាកង់ៗ ផ្លែស្ពឺហាន់ជាបន្ទះៗចំនួន២ផ្លែ ស្ពៃសែឡឺរី (Stalks celery) ចំនួន២គុម្ព ម្សៅស៊ុបអំពិលឬអំពិលទុំចំនួន១ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន២ស្លាបព្រា ប៉េងប៉ោះហាន់ជាដំុៗចំនួន២ផ្លែ ស្លឹកខ្ទឹមចំនួន២គុម្ព ជីម៉ាអមចំនួន២​ឬ៣ដើម ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរួចដួសដាក់ចានហើយទុកនៅម្ខាង។ …

អានបន្ត »

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ គឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។​ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ ប្រេងឆា១ស្លាព្រា ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ ទឹកចំនួន៦កែវ ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ ម្នាស់មួយចំហៀង ពោតបារាំងស្រស់ចំនួន២ខាំកន្លះ ស្ពៃស្តក់សែឡឺរី (Stalk celery) ហាន់រួចចំនួន១បាច់តូច ក្តាត​ (taro stalk) ចំនួន២ដើម អំពិលទំុឬម្សៅអំពិលចំនួន១ស្លាបព្រាកន្លះ ស្ករចំនួន៣ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ប៉េងប៉ោះចំនួន២ផ្លែ សណ្តែកបន្តុះចំនួន១ខាំកន្លះ ជី​វ៉ានស៊ុយ ម្អម ជី​ ជីរណា ហាន់រួចចំនួន១កូនចាន ស្លឹកខ្ទឹមហាន់រួចចំនួន១គុម្ព ម្ទេសចំនួន២ផ្លែឬដាក់តាមការចូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅល្មមដាក់ប្រេងឆាដើម្បីបំពងខ្លឹមសរហូតដល់ខ្លឹមប្រែពណ៍ទៅជាពណ៍ត្តោត រួចដួសដាក់ចានទុកម្ខាង។​ ដាក់ទឹកនិងស្លឹកគ្រៃកូរឲ្យស៊ប់ រួចស្ងោដល់ទឹកពុះ ដាក់ត្រី ម្នាស់ (ដាក់ទឹកម្នាស់ចូលផងប្រសិនជាប្រើម្នាស់កំប៉ុង) ចូលទឹកកំពុងពុះហើរស្ងោរហូតដល់ត្រីឆ្អិន។ ដាក់ពោតបារាំង …

អានបន្ត »

សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

សម្លត្រួយសណ្តែកនិងត្រីប្រា គឺយកត្រួយសណ្តែកជាទូទៅគេនិយមហៅត្រួយវ័ល្សសណ្តែកផ្សំជាមួយស៊ុបត្រីប្រាគឺជាសម្លខ្មែរមួយមុខពេញនិយមនិងឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរនៅតាមជនបទ។​ ប្រជាជនខ្មែរចូលចិត្តបរិភោគត្រួយសណ្តែកពីព្រោះងាយស្រួលរកនិងមានតំលៃថោកព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែក និងជាបន្លែម៉្យាងមានសារៈសំខាន់សម្រាប់ដល់សុខភាព។ ប្រជាជនតាមតំបន់ខ្ឡះចូលចិត្តចំអិនសម្លនេះដោយដាក់ថែមម៉ាំមឬប្រហុកដើម្បីធ្វើឲ្យសម្លនេះកាន់តែមានរសជាតិទៅតាមការនិយមចូលចិត្ត។ ត្រីប្រាគឺប្រភេទត្រីទឹកសាបដងខ្លួនមានរាងមូលហើយជាមធ្យមមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ និងទំងន់ប្រហែល៤០០ក្រាមដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹមធ្វើអាជីវកម្ម ព្រោះវាមិនមិនរើសចំណីនិងងាយស្រួលចិញ្ចឹម និងឆាប់ផ្តល់ផលចាប់ពីរយៈពេល៦ខែ ទៅ ៨ខែ។ ផ្អក់ធ្វើឡើងពីត្រី​ឬ​សាច់​ផ្សំ​នឹង​គ្រឿង​ផ្សេង​ៗ ដាក់​ញាត់​ផ្អាប់​ទុក​ក្នុង​ពាង, ក្រឡ, ឪទឹន ឲ្យ​ឡើង​បាយ​ស្រា​កើត​ជា​រស​ជូរ​សម្រាប់​ចម្អិន​ប្រើ​ជា​ម្ហូប : ផ្អក​ត្រី​ប្រៃ, ផ្អក​កំពឹស, ផ្អក​ត្រី​ព្រួល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រួយសណ្តែកនិងត្រីប្រា ទឹក៤កែវ ស្លឹកគ្រៃស្រស់ហាន់រួចឬគ្រាមក៏បានចំនួន១ចានតូច បន្ទះសាច់ត្រីប្រាឬត្រីអណ្តែងហាន់ជាកង់ៗចំនួន២ខាំកន្លះ ត្រួយសណ្តែកលាងសម្អាតរួចចំនួន៥ខាំ ម្រេចចំនួនកន្លះស្លាបព្រាតូច ស្ករចំនួន១ស្លាបព្រា អង្ករលីងកិនម៉ត់ចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ប្រសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ ស្លឹកខ្ទឹមហាន់រួចចំនួន១ចានតូច ផ្អក់ឬប្រហុកចំនួន១ស្លាបព្រា មិនដាក់ក៏បានប្រសិនជាអ្នកមិនចូលចិត្ត របៀបធ្វើ ស្ងោទឹកជាមួយស្លឹកគ្រៃក្នុងឆ្នាំងរហូតដល់ទឹកពុះ ដាក់ត្រីចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់ត្រីឆ្អិនល្អរួចហើយដាក់ត្រួយសណ្តែកចូលហើយច្របល់ឲ្យស៊ប់ ថែមរសជាតិដោយដាក់ម្រេច ស្ករ អង្ករលីងកិនម៉ត់ និងទឹកត្រី។ ប្រសិនអ្នកចូលចិត្តរសជាតិផ្អកដាក់ផ្អកត្រីចូល តែបើសិនអ្នកចូលចិត្តរសជាតិប្រហុកដាក់ប្រហុកចូលតាមចំណង់ចំណូលចិត្ត ដាក់ស្លឹកខ្ទឹមពីលើជាការស្រេច។ កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ …

អានបន្ត »

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី ដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចជាមួយត្រី ទឹកចំនួន៤កែវ ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ ដាក់ស្លឹកខ្ទឹមនិងម្រេចជាការស្រច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

សម្លល្ពៅជាមួយត្រី គឺជា ម្ហូបខ្មែរ ដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។ ចំណាំ៖ ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ ជា​បង្អែម និង​ជា​ឱសថ​ព្យាបាល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅជាមួយត្រី ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព ទឹក៤កែវ ល្ពៅចិតសំបករួចព្រមទាំងយកគ្រាប់ចេញនិងកាត់ជាដំុតូចៗចំនួន១ខាំ ជីវ៉ាន់ស៊ុយហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ប្រឡាក់ត្រីជាមួយទឹកត្រី ស្ករ ម្រេច និងស្លឹកខ្ទឹមក្នុងចានរួចទុកម្ខាង ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ បន្ទាប់មកដាក់ល្ពៅនិងត្រីប្រឡាក់គ្រឿងចូលទៅក្នុងទឹកកំពុងពុះរួចកូរឲ្យស៊ប់ ហើយស្ងោររហូតដល់ល្ពៅឆ្អិន ដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

សម្លផ្ទីក្រហមជាមួយត្រី គឹម្ហូបខ្មែរ មួយប្រភេទដែលងាយស្រួលចំអិនដោយប្រើផ្ក្ទីក្រហមហើយវាមានរស់ជាតិត្រីលាយជាមួយស្លឹកគ្រៃនិងម៉ាំមត្រី។ សម្រាប់មុខម្ហូបមួយនេះយើងប្រើបន្ទះត្រីអណ្តែងដែលគ្មានឆ្អឹងជំនួសឲ្យការត្រីអណ្តែងស្រែដែលជាទូទៅប្រជាជានខ្មែរប្រើសម្រាប់ចំអិននៅតាមផ្ទះ។ បន្ទះសាច់ត្រីអណ្តែងគឺជាសាច់ត្រីអណ្តែងដែលពន្លះយកសាច់ហើយគ្មានជាប់ឆ្អឹង គឺវាមានតម្លៃថោកព្រមទាំងរស់ជាតិឆ្ងាញ់ពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្ទីក្រហមជាមួយត្រី ប្រេងឆា១ស្លាបព្រា ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬក៏គ្រាមហាន់រួចចំនួនកន្លះកូនចានតូច អង្ករលឺងកិនម៉ត់ចំនួន៣ស្លាបព្រា ម្ទេសចិញ្ចាំចំនួន២ស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត ទឹកចំនួន៤កែវ ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន១ផ្លែ បន្ទះសាច់ត្រីអណ្តែងចំនួន៥ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួនកន្លះស្លាបព្រា ម្រេចម៉ត់ចំនួនកន្លះស្លាបព្រាឬដាក់តាមការចូលចិត្ត ម្សៅស៊ុបម៉ាំមឬប្រហុកចំនួន១សា្លបព្រាឬមិនដាក់ក៏បានយោងតាមចំណង់ចំណូលចិត្ត ផ្ទីក្រហមចំនួន១បាច់ប្រហែល១ខាំ លាងសម្អាតឲ្យស្អាត ស្លឹកខ្ទឹមហាន់រួចចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្លឲ្យក្តៅ ពេលឆ្នាំងក្តៅហើយ ដាក់ខ្ទឹមស ស្លឹកគ្រៃ អង្ករលីងកិនម៉ត់និងម្ទេសរួចកូរឱ្យស៊ប់ ចាក់ទឹក ដំឡូងជ្វា ត្រី ស្ងោរហូតដល់ត្រីនិងដំឡូងផុយឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ ម្រេច និងម៉ាំងឬប្រហុក ដាក់ស្លឹកផ្ទីក្រហមហើយបន្តចំអិនប្រហែល១០នាទី ដាក់ស្លឹកខ្ទឹមពីលើជាស្រេច កត់សម្គាល់ សម្លមួយមុខនេះជាទូទៅគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកមិនចូលចិត្តប្រហុកមិនបាច់ដាក់ក៏បាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនជាមួយត្រី គឺជា ម្ហូបខ្មែរ មានរសជាតិ ផ្អែម ជូរ ហិរផ្សំជាមួយត្រកួននិងត្រី សម្លដ៏ឆ្ងាញ់ពិសារនេះងាយស្រួលចំអិននិងជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ ចំណាំ៖ ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនជាមួយត្រី ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមហាន់រួចចំនួនកន្លះចានតូច ទឹកចំនួន៤កែវ ត្រីអណ្តែងឬត្រីបាសា (Basa) ចំនួន១គីឡួលាងសម្អាតហើយកាត់ជាកង់ៗ ត្រកួនកាត់ជាកង់ៗចំនួន៧ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន២ស្លាបព្រា ម្សៅស៊ុបអំពិលចំនួន១ស្លាបព្រាឬប្រើអំពិលទំុក៏បាន ជីគ្រប់មុខហាន់រួចចំនួនមួយកូនចាន​​ (ជីម៉ាអម ជីរណា ជីអង្កាម) ចំនួនមួយកូនចានតូច ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ស្លឹកគ្រៃចូលចំនួនពីរបីនាទីរួចដាក់ទឹកចូលហើយដាំរហូតដល់ទឹកពុះ ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនបន្ទាប់មកដាក់ត្រកួនចូល ថែមរសជាតិដោយដាក់ម្សៅស៊ុបអំពិល ទឹកត្រី ស្ករស រួចកូរឲ្យស៊ប់ រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច កត់សម្គាល់ …

អានបន្ត »