សម្លត្រយូងចេកសាច់មាន់ ជាមួយខ្ទិះដូងគឺជាមុខ ម្ហូបខ្មែរ មួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។ ចំណាំ៖ ត្រយូងចេក មានផ្ទុកទៅដោយជាតិដែក។ ជាតិដែក គឺជាសារធាតុរ៉ែដែលចាំបាច់ សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ដូច្នេះ ការញ៉ាំត្រយូងចេក អាចទប់ស្កាត់ និងព្យាបាលបញ្ហាខ្វះគ្រាប់ឈាមបាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រយូងចេកសាច់មាន់ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួ៤ក្លែប ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខ្ទិះដូងចំនួនកន្លះកែវ ទឹកចំនួន២កែវ ត្រយូងចេកអាចយកផ្កាចេកចេញបានកាត់ជាដុំៗចំនួន១ ស្លឹកគ្រៃកាត់ប្រវែងប្រហែល១ចំអាមចំនួន១បាច់ ស្លឹកក្រូចសើចំនួន២សន្លឹក ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លឆ្អិនហើយ ដាក់ប្រេងឆា ខ្ទឹមសខ្ទឹមបារាំងនិងសាច់មាន់ចូលរួចកូរឱ្យស៊ប់ ដាក់ទឹកត្រី ស្ករ ម្រេច ខ្ទិះដូងនិងទឹកចូលរួចច្របល់ឱ្យស៊ប់ ដាក់ត្រយូងចេក ស្លឹកគ្រៃ ស្លឹកក្រូចសើចនិងម្ទេសចូលហើយស្លោរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ប្រហុកចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លងាំង៉ូវមាន់ …
អានបន្ត »