Thursday , November 21 2024

ទឹកជ្រលក់

ទឹកជ្រលក់ គឺជាគ្រឿងបន្ថែមរសជាតិឲ្យអាហារកាន់តែ ឆ្ងាញ់ពិសារ។ ម្ហូបខ្មែរ សម្បូរដោយទឹកជ្រលក់ច្រើនប្រភេទ ដូចជា ទឹកត្រីកោះកុង ទឹកកាពិ ជាដើម។

ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា​ – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា គឺជា ទឹកជ្រលក់ ​របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។ ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិល​បុក​លាយ​គ្នា​ផ្អាប់​ទុក​សម្រាប់​ផ្សំ​អាហារដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃ​ជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។ គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកជ្រលក់កាពិបង្គា  ទឹកចំនួនកន្លះកែវតូច ស្ករសចំនួន១ស្លាបព្រា ទឹកមួយកែវចំនួន ១២០មល ក្រូចឆ្មារ ២ផ្លែ ស្កស ៥ ស្លាបព្រាកាហ្វ រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់ ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានតូច សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត ម្ទេសហាន់ដាក់តាមការចូលចិត្ត អន្លក់កាពិ ស្ពៅក្តោប ត្រសក់ សណ្តែកកួរ ការ៉ុត ចេកខ្ចី ស្វាយ ខ្វិត បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត របៀបធ្វើ លាយទឹកជាមួយស្ករក្នុងចាន រួចកូរឱ្យស៊ប់រហូតដល់រលាយអស់ ដាក់កាពិ ខ្ទឹមស ក្រូចឆ្មានិងម្ទេសរួចកូរឱ្យស៊ប់ល្អ រោយម្ទេសស្រស់ហាន់រួច និង​សណ្តែកដីកិនជាការស្រេច ចំណាំ៖ …

អានបន្ត »

ទឹកប្រហុក – ម្ហូបខ្មែរ

ទឹកប្រហុក​ – ម្ហូបខ្មែរ

ទឹកប្រហុក គឺ ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ​ អាហារខ្មែរ ​ភាគច្រើនប្រើ ​ទឹកប្រហុក ​ដើម្បីបន្លែមរស់ជាតិឪឆ្ងាញ់ពិសារ។ ទឹកប្រហុកមានរសជាតិកាន់តែឆ្ងាញ់កាលណាប្រើសម្រាប់​ជ្រលក់​ជាមួយបន្លែឆ្អិនឬត្រីឬសាច់ឆ្អិន។​ ជាទូទៅទឹកប្រហុក​គឺជាទឹកជ្រលក់ដែលគេប្រើសំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង។ ចំណាំ៖ ប្រហុក​ជា​ម្ហូប​អាហារ​ពិសេសមួយ​ប្រភេទដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​មកហើយវា​បាន​ក្លាយ​ទៅ​ជា​អាហារ​នៃ​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​ផងដែរ។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់នៅជនបទនូវតែអនុវត្តប្រពៃណីធ្វើប្រហុកស្ទើរ​គ្រប់ៗ​ផ្ទះដើម្យីបរិភោគប្រចាំថ្ងៃ។ សម្រាប់អ្នកនៅទីក្រុងសម័យថ្មីមួយចំនួនមិនសូវចេះធ្វើនោះទេ ប៉ុន្តែនៅតែនិយមពិសារជាប្រចាំ។ គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកប្រហុក​ ប្រហុកសាច់ (ប្រហុកសៀមរាបត្រីកំភ្លាញ) ១ខាំ ប្រេងឆា ១សា្លបព្រាបាយ  ទឹកមួយកែវចំនួន ១២០មល  ក្រូចឆ្មារ ២ផ្លែ  ស្កស ៥ ស្លាបព្រាកាហ្វ  រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់  ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ  គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានចង្កិះ  សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត  ម្ទេសហាន់ដាក់តាមការចូលចិត្ត អន្លក់ប្រហុក ស្ពៅក្តោប ត្រសក់ សណ្តែកកួរ ពោតបារាំង ការ៉ុត ចេកខ្ចី …

អានបន្ត »