ខសាច់គោជាមួយឆៃថាវ គឺជាមុខ ម្ហូបខ្មែរ ដ៏ពិសេសម្យ៉ាងដែលប្រជាជនចូលចិត្តចម្អិនសម្រាប់កម្មវិធិធំៗ ដូចជាចូលឆ្នាំ ជួបជុំបងប្អូន គេក៏អាចប្រើ កន្ទុយគោ ជំនួសសាច់គោកក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់គោជាមួយឆៃថាវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ម្សៅស៊ីនណាម៉ន (cinnamon powder) ចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៦កែវ ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា ដំឡូងចិតសំបកហើយកាត់ជាដុំចំនួន៣ ឆៃថាវចិតសំបកចេញរួចកាត់ជាដុំចំនួន 0.8 kg ស្ពៃសែឡឺរីកាត់ជាកង់ៗចំនួន១បាច់ របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់គោរួចច្របល់ឱ្យល្អ ថែមគ្រឿងលើសាច់ដោយដាក់ទឹកស៊ីអីវ ទឹកត្រី ស្ករ អំបិល ម្រេចនិងម្សៅស៊ីនណាម៉នរួចច្របល់ឱ្យល្អ ដាក់ទឹកនិងទឹកប៉េងប៉ោះរួចកូរហើយបន្តស្ងោរហូតដល់សាច់គោឆ្អិនល្អ ដាក់ដំឡូង ឆៃថាវ និង ស្ពៃសែឡឺរីកូរច្របល់ …
អានបន្ត »ខត្រីជាមួយបន្លែ – ម្ហូបខ្មែរ
ខត្រីជាមួយបន្លែ មានរសជាតិហិលជាមួយ ពោតបារាំង សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុតនិងប៉េងប៉ោះគឺជា អាហារខ្មែរ ដ៏ពេញនិយមមួយមុខរបស់ ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ជាទូទៅប្រជាជនខ្មែរនិយមធ្វើម្ហូបខត្រីជាមួយ ត្រីអណ្តែង ត្រីផ្ទក់ ឬក៏ត្រីដែលមិនសូវមានឆ្អឹង។ គ្រឿងផ្សំអាហារខ្មែរ ៖ ខត្រីជាមួយបន្លែ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំរួមចំនួន២ក្លែប ខ្លឹមបារាំងហាន់រួច១មើម ប៉េងប៉ោះហាន់ជាបន្ទះចំនួន១ សណ្តែកកួរហាន់ជាកង់ចំនួន១ខាំកន្លះ ឆៃថាវចិតសំបករួចនិងនិងហាន់ជាដំុចំនួន១ ការ៉ុតចិតសំបកចេញនិងហាន់ជាដុំចំនួន១ ស្លឹកក្រូចសើចចំនួន២សន្លឹក ទឹក៤កែវ បន្ទះត្រីអណ្តែងចំនួន៥ខាំ ម្ទេសចិញ្ចាំចំនួន៣ឬដាក់តាមតំរូវការ ពោតបារាំងចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ កំដៅឆ្នាំងឲ្យក្តៅ នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ស្លឹកខ្ទឹម ខ្ទឹមបារាំងនិងប៉េងប៉ោះឆាឲ្យឆ្អិនល្មម បន្ទាប់មកដាក់សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុត និងស្លឹកក្រូចសើចឆាត្រលប់វាឲ្យស៊ប់ល្អ ចាក់ទឹក ដាក់ត្រី ម្ទេសនិងពោតបារាំងហើយចំហុយរហូតត្រីឆ្អិនផុយល្អ ថែមរសជាតិដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច កត់សម្គាល់ …
អានបន្ត »ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ
ខសាច់មាន់ជាមួយដំឡូង ត្រូវបានគឺជាមុខ ម្ហូបខ្មែរ ដែលគេនិយមចម្អិនសម្រាប់តែកម្មវិធីពិសេសៗតែប៉ុណ្ណោះ ដូចជាក្នុង ពិធីមង្គលការ ការជួបជុំបងប្អូនជាដើម វាគឺជា អាហារខ្មែរ ដ៏ពេញនិយមបំផុតរបស់ប្រជាជនខ្មែរព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់មាន់ជាមួយដំឡូង ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងចិតជាបន្ទះៗចំនួន១ សាច់មាន់ចំនួន 1 kg ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ ទឹកស៊ីអីវចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ដំឡូងជ្វាកាត់ជាពីរចំនួន៥ កូនការ៉ុតចំនួន១កូនចាន ត្រសក់ជ្រក់ត្រាំចំនួនកន្លះចានតូច ផ្សិតចំបើងចំនួន១កូនចាន សណ្តែកបារាំងចំនួន១កូនចានមិនបាច់ការក៏បាន ទឹកប៉េងប៉ោះចំនួន១កូនចានតូច ទឹកចំនួន២កែវ ស្លឹកបេលី (bay leaf) ចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្ល នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់មាន់រួចច្របល់ឱ្យស៊ប់ល្អ ថែមគ្រឿងដោយដាក់អំបិល ទឹកស៊ីអីវ ស្ករនិងម្រេច ដាក់ដំឡូងជ្វា ការ៉ុត ជ្រក់ត្រសក់ត្រាំ ផ្សិត គួរសណ្តែក ទឹកប៉េងប៉ោះ ទឹកនិងស្លឹកបេលី …
អានបន្ត »ខការីកន្ទុយគោ – ម្ហូបខ្មែរ
ខការីកន្ទុយគោ ជាមួយជីគឺជាម្ហូបខ្មែរមួយមុខដ៏មានរសជាតិឆ្ងាញ់របស់ជនជាតិខ្មែរ តាមជំនឿចាស់ៗការដាក់ល្ហុងខ្ចីចូលក្នុងមុខម្ហូបគឺធ្វើឱ្យសាច់ឆាប់ផុយដើម្បីកាត់បន្ថយពេលវេលាក្នុងការចម្អិនកន្ទុយគោព្រោះវាត្រូវការរយៈយូរដើម្បីធ្វើឱ្យកន្ទុយគោផុយ។ គ្រឿងផ្សំអាហារខ្មែរ ៖ ខការីកន្ទុយគោ កន្ទុយគោចំនួន 0.5 kg ល្ហុងខ្ចីចិតសំបកចេញនិងកាត់ជាដុំចំនួន១ចំហៀង ទឹកចំនួន៦កែវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងចំនួន១ ប៉េងប៉ោះហាន់ជាដុំចំនួន៣ផ្លែ សាច់គោហាន់ជាដុំចំនួន 0.5 kg ទឹកត្រីចំនយន១ស្លាបព្រា ទឹកស៊ីអីវចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្សៅការីចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់កន្ទុយគោ ហ្ហុងខ្ចីនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោប្រហែល១ម៉ោងកន្លះឬស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ។ ខណៈពេលដែលកំពុងស្ងោកន្ទុយគោយកខ្ទះមកកំដៅឱ្យក្តៅ ពេលខ្ទះក្តៅហើយ ដាក់ខ្ទឹមស ខ្ទឹមបារាំង ប៉េងប៉ោះ សាច់គោរួចគោឱ្យល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកស៊ីអីវ ស្ករនិងម្សៅការីរួចកូរឱ្យស៊ប់ល្អហើយស្ងោប្រហែលបួនប្រាំននាទីបន្ទាប់មកដាក់កន្ទុយគោហើយបន្តស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ជីនិងម្រេចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគខលការីកន្ទុយគោជាមួយគុយទាវនិងនំប៉័ងឬក៏ជាមួយបាយក៏បាន ពេលបរិភោគជាមួយគុយទាវគេតែងតែដាក់សណ្តែកបណ្តុះនិងជីអង្កាមចូលក្នុងចានគោមរួចដាក់សរសៃគុយទាវជាមួយសម្លសារី ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ
អានបន្ត »