ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។ ប្រាសាទព្រះបាលិលេយ្យស្ថិតនៅទិសខាងលិច វត្តទេពប្រណម្យ។ មុននឹងទៅដល់ប្រាសាទ យើងនឹងឃើញឃឿនវែងមួយប្រមាណ ៣០ម៉ែត្រមានបង្កាន់ដៃនាគ តោ និងទ្វារបាល ឯនៅចុងឃឿននោះមានរោងតម្កល់ព្រះពុទ្ធបដិមាភ្នែនលើផ្កាឈូក យកធរណីជាសាក្សីមួយអង្គធ្វើពីថ្មភក់។ សព្វថ្ងៃយើងឃើញព្រះពុទ្ធបដិមាភ្នែននេះពេញរូបពេញអង្គ តែមុននេះបដិមានេះគ្មានព្រះកេសទេ។ គេរកឃើញព្រះកេសនេះនៅឆ្នាំ១៩៣៤ ជាប់ព័ន្ធនៅក្នុងឫសឈើ។ «ឧស្ណិសៈ» ព្រះពុទ្ធបដិមាភ្នែននេះដូចគ្នានឹង «ឧស្ណិសៈ» ព្រះពុទ្ធបដិមាទ្រង់ឈរនៅ វត្តទេពប្រណម្យ ដែលជាសិល្បៈចុងសម័យអង្គរ ឬដើមសម័យក្រោយអង្គរ។ បន្ទាប់ពីរោងនោះ យើងនៅទៅដល់ខ្លោងទ្វារប្រាសាទ ដែលមានចម្លាក់ពុទ្ធសាសនាលើផ្ដែរ និងហោជាង។ …
អានបន្ត »វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ
វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្តព្រះវិហារប្រាំពីរល្វែង ស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប នៅពីក្រោយប្រាសាទសួរព្រ័ត្រ នៅខាងស្ដាំដៃនៃផ្លូវចេញពីព្រលានជល់ដំរីឆ្ពោះទៅកាន់ទ្វារជ័យ ។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមាមួយអង្គមានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេច និងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ ។ អ្នកស្រាវជ្រាវតែតែចាត់ទុកថា ប្រាសាទបាយ័នត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែត្រូវបានធ្វើឲ្យប្ដូរទស្សនៈមកពុទ្ធសាសនាវិញ នៅពេលដែលគេរកឃើញបដិមាជ័យពុទ្ធមហានាថនេះ និងចម្លាក់ពោធិសត្វលោកេស្វរៈនៅលើហោជាងនៃប្រាសាទបាយ័ន ។ អត្ថបទពេញនិយម ៖ ប្រាសាទស្នឹង – ប្រាសាទខ្មែរ
អានបន្ត »ភ្នំគូលែន – ប្រាសាទខ្មែរ
ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ គឺជាទីកន្លែងផ្ទុកនូវនិមិត្តរូបដ៏ច្រើនសម្បើម ហើយបានធ្វើវិភាគទានដ៏ផ្ទាល់តាំងពីដើមដល់ចប់ ដើម្បីជួយកសាងប្រវត្តិសាស្ត្រមហានគរដ៏ឧត្តម ហើយទីភ្នំនេះស្ថិតនៅជាមហាកសិណដ៏រស់រវើកសព្វថ្ងៃនេះ ។ ១. ភូមិសាស្ត្របង្រួមនៃភ្នំគូលែន ភ្នំគូលែនមានកំពស់ប្រមាណ ៤៩៥ ម៉ែត្រ ។ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយសិលាលាយឡំនឹងព្រៃស៊ុបទ្រុបដែល ផុសដុះចេញតែឯកឯងជ្រងោនៅក្នុងកណ្ដាលលំហរវាលដីរាបដ៏ល្វឹង ល្វើយ នៅឯឥសានទិសនៃប្រទេសកម្ពុជា បាំងខែឈមមុខទល់នឹងខ្សែបន្ទាត់ដែលចាក់ពីភ្នំក្រវាញកាត់តាម ទន្លេសាបឆ្ពោះមកកាន់ភ្នំដងរែក ពីខាងត្បូងឈៀងខាងលិចមកខាងជើងឈៀងខាងកើត ។ ខ្យល់ដែលពាំនាំទឹកភ្លៀងមកស្រោចលើភ្នំក្រវាញត្រូវហួតហែងពេលមក ដល់ផ្ទៃទន្លេសាប តែដោយស្រង់យកចំហាយទឹកសន្សើមដែលហួតចេញពីទន្លសាប ខ្យល់នោះក៏បង្ហួសទៅជម្រុះទឹកនោះនៅលើភ្នំគូលែនដែលនៅឈរសន្ធឹង បាំងផ្លូវរបស់ខ្លួន ។ ភ្លៀងដែលធ្លាក់នៅទីនោះ មកបំពេញស្ទឹងសៀមរាបដែលធំជាងគេនៅតំបន់នោះ ហើយដែលយកប្រភពដង្ហើមរស់ហូរចេញពីខ្ពង់រាបនៅលើភ្នំគូលែនតែ ម្ដង ចម្លែកខុសពីធម្មតាដែលទឹកស្ទឹងហូរចេញពីជើងភ្នំ ។ ទីដែលប្រភពដង្ហើមទឹកស្ទឹងនោះ គេឲ្យឈ្មោះថា “ខ្ពង់រាបប្រភពដង្ហើមទឹក” ដោយមកពីសភាពពិសេសនេះដែលនឹងមានអធិប្បាយនៅបន្ទាត់ខាង ក្រោយ ។ ស្ទឹងនេះឆ្លងកាត់តំបន់អង្គរ មុននឹងបន្តទៅទម្លាក់ខ្លួនរំលាយជាមួយនឹងទន្លេសាប ដែលប្ដូរទឹកជារៀងរាល់ឆ្នាំដោយសារទឹកទន្លេមេគង្គផ្ដល់មកឲ្យ ដែលទន្លេមេគង្គនេះយកប្រភពពីភ្នំហិមវីតដ៏សែនឆ្ងាយនៃតំបន់ …
អានបន្ត »ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ
ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ ៖ ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោមស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូងនៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើត ហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។ បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែង ប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ បើពិនិត្យទៅលើគុណភាពថ្មភក់មានសភាពពុកផុយដែលជាកត្ដានាំឱ្យតួ ប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្មដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរក៏មានសំណង់សម័យថ្មីជាច្រើននៅជុំវិញប្រាសាទ ផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃ ខ្ទមសំណាក់ធម៌របស់យាយជី តាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ប្រហែលជា សាងសង់តាំងពីសម័យបារាំង ។ ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា ៖ ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះ មានសំណើមច្រើនគ្រប់ពេលវេលា ។ សំណើមនេះបានបក់មកពីបឹងទន្លេសាប …
អានបន្ត »ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ
ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទបក្សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ ម៉ែត្រ មានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ នៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ ដែលនៅឆៀងខាងជើង មានប្រាសាទពីរបី ដូចជា ប្រាសាទបាយក្អែក និងប្រាសាទបី ជាដើម ។ ប្រាសាទបក្សីចាំក្រុងមានកម្ពស់ ២៧ ម៉ែត្រ គិតពីបាតដល់កំពូល មានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត ។ ប្រាសាទនេះមាន ៤ ថ្នាក់ កសាងពីថ្មបាយក្រៀមបន្ដុប ប្រាសាទឥដ្ឋខាងលើ មានជណ្ដើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិស តែក្បាច់រចនាសម្រាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផ្ដែ រលើខ្លោងទ្វារនៅល្អ មានព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ឯចុងទាំងសងខាងមានគណេស និងមាត់ទ្វារខាងកើតមានសិលាចារឹក ។ តាមឯកសារបានបញ្ជាក់ថា កាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារឹកអ្វីឡើយ លុះដល់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤‑៩៦៨ គ.ស) នាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្ដសករាជ ៩៤៨ …
អានបន្ត »ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ
ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ ៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។ ឈ្មោះ: ប្រាសាទបេងមាលាឬបឹងមាលា អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២ កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២ ឧទ្ទិសថ្វាយ: ព្រះវិស្ណុ ស្ថាបត្យកម្ម: …
អានបន្ត »ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ
ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គម ពីប្រាសាទបាយ័ន និង១,៥គម ពីទ្វារដីឆ្នាំង(ទ្វារអង្គរធំទិសខាងជើង) ។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម ។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា “ជ័យស្រី” មានន័យថា “ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា “ម្លូ” ។ ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ក្នុងគ.ស១១៩១ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះ វរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា ។ ប្រាសាទព្រះខ័នមានរាង៤ជ្រុងទ្រវែង បណ្ដោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ ដែលមានស្រះបោក្ខរណី (គូទឹក) ទ័ពជុំវិញ ស្ថិតនៅលើផ្ទៃដីចំនួន៥៦ហិកតា ។ ប្រាសាទនេះមានកំពែងបួនជាន់ មានគោបុរៈចូលប្រាសាទតាមទិសទាំងបួន …
អានបន្ត »ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ
ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅភូមិ បន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤ គីឡូម៉ែត្រ នៅទិសខាងកើតទីរួមខេត្ដសៀមរាប និងមានទីតាំងនៅចំណុច UTM (X: 131521, Y: 10407207) ។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃ (មន្ទីរតម្កល់គម្ពីរផ្សេងៗ, បណ្ណាល័យ) ពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ ។ សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមានភាពទ្រុឌទ្រោមខ្លាំងបណ្ដាលមកពីធម្មជាតិ និងមនុស្សជីកកកាយរកវត្ថុបុរាណ និងការបោះបង់ចោលមិនមានថែរក្សាឱ្យបានដិតដល់ជាយូរមកហើយ ។ ប្លង់តូបប៉មកណ្ដាលមានរាងការ៉េមានទ្វារចូលបួនទិស និងរានហាលរាងកាកបាទ សង់នៅទីទម្រពីរជាន់ និងមានកំពែងព័ទ្ធជុំវិញបីជាន់ ។ អត្ថបទលោក Lunet de La jonqiére បានរៀបរាប់ត្រឹមតែកំពែងទី១ និងទី២ប៉ុណ្ណោះ ។ នេះប្រហែលជាលោកមិនបានសង្កេតឃើញស្នាមទាំងនោះទេ ។ ប្រាសាទបន្ទាយស្រីពុំមានសិលាចារឹកប្រាប់អំពី …
អានបន្ត »ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ
ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ ៖ ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត ។ ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។ ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអ របេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូចដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ …
អានបន្ត »ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ
ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ ៖ ប្រាសាទវត្តអធ្វាស្ថិតនៅចម្ងាយ ៧ គម ខាងត្បូងក្រុងសៀមរាប តាមផ្លូវខាងលិចដងស្ទឹងចុះពីផ្សារចាស់ទៅភ្នំក្រោម នៅចន្លោះគីឡូម៉ែត្រលេខ ៤ និងលេខ ៥ មានផ្លូវមួយបែកចេញទៅទិសខាងលិច ត្រង់ផ្លូវបែកនេះមានខ្លោងទ្វារមួយដាក់ឈ្មោះថា “វត្តអធ្វា” ។ ធ្វើដំណើរតាមផ្លូវនេះប្រមាណ ៥០០ ម៉ែត្រ គេនឹងទៅដល់វត្តមួយឈ្មោះ វត្តអធ្វា វត្តនេះគេកសាងនៅជាប់នឹងកំពែងប្រាសាទទិសខាងជើង ។ ប្រាសាទវត្តអធ្វា មានសណ្ឋានទ្រង់ទ្រាយស្ទើរដូចប្រាសាទអង្គរវត្ត កសាងបែរមុខទៅទិសខាងលិចដូចគ្នា មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ។ ប្រាសាទធំស្ថិតនៅចំកណ្ដាលមានទ្វារ ៤ មានយ៉លយចេញទៅខាងលិច មានប្រាង្គស្ថិតនៅគ្រប់ជ្រុងអនុទិស ។ ទោះបីជាពុំសូវមានក្បាច់ក្បូររចនា ក៏ប្រាសាទនេះស្ថិតក្នុងស្ថានភាពល្អប្រសើរ ។ នៅប្រាសាទនេះពុំមានសិលាចារិកដែលអាចឲ្យគេដឹងពីពេលវេលាជាក់ លាក់នៃការសាងសង់ទេ ប៉ុន្តែគេអាចដឹងបានថាប្រាសាទនេះស្ថិតក្នុងរចនាបថអង្គវត្តដោយសារ កំពូលប្រាង្គ ។ ដូច្នេះគេអាចសន្និដ្ឋានបានថា ប្រាសាទវត្តអធ្វាត្រូវបានកសាងឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ នៅចុងសតវត្សទី១១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទវត្តអធ្វាសង់នៅលើផ្ទៃរាបស្មើ មានប្រាង្គកណ្តាលអមដោយសំណង់៤ ដាក់ឲ្យបែរទៅទិសខាងលិចដូចអង្គរវត្តដែរ។ …
អានបន្ត »