រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងមិនថាទីតាំងនៅរាជធានីភ្នំពេញ ខេត្តក្រុងនានា គឺមានកន្លែងសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍បានយ៉ាងរីករាយ ពិសេសតំបន់ទេសចរណ៍ខ្លះលោកអ្នកមិនបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរនោះទេ។ ចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ លោកអ្នកនឹងបានប្លែកភ្នែកជាមួយអារម្មណ៍ជ្រះថ្លាក្នុងទីតាំងរមណីដ្ឋានវប្បធម៌ ដែលកំពុងតែពេញនិយមសម្រាប់ភ្ញៀវទេសេចរនោះគឺ ពុទ្ធគីរីកម្ពុជា។ ដោយសារតែមានការកសាងព្រះពុទ្ធបដិមា រហូតដល់ទៅដល់ចំនួន ៨៤ ០០០ អង្គនោះ បានធ្វើឱ្យ ពុទ្ធគីរីកម្ពុជា ក្លាយទៅជាមណីយដ្ឋានទេសចរវប្បធ៌មដ៏ថ្មីសន្លាង និងជាទីពេញនិយមថ្មីមួយទៀតនៅលើទឹកដីខេត្តតាកែវ។ ពិសេសនៅអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលកន្លងផុតទៅថ្មីៗនេះ ពុទ្ធគីរីកម្ពុជា បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលពួកគេបានចំណាយពេលទៅទស្សនាទីនោះយ៉ាងច្រើនកុះករ ហើយបច្ចុប្បន្នក៏មានអ្នកទេសចរជាហូរហែបានលៃលកធ្វើដំណើរដោយខ្លួនឯង ឬតាមក្រុមហ៊ុនទេសចរផ្សេងៗដែលរៀបដំណើរកម្សាន្តទៅទីនោះផងដែរ។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចាប់អារម្មណ៍ ពុទ្ធគីរីកម្ពុជា នេះយ៉ាងខ្លាំងក៏ព្រោះតែមានការកសាងព្រះពុទ្ធបដិមាយ៉ាងច្រើនរហូតដល់ទៅ ៨៤ ០០០ អង្គ ដោយមានព្រះអង្គធំមួយអង្គចំកណ្តាលភ្នំ បានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក ជាមួយព្រះពុទ្ធបដិមាពីកំពូលភ្នំចុះមកក្រោមដ៏ស្រស់ស្អាតក្រៃលែង។ ហើយបច្ចុប្បន្ននេះ ពុទ្ធគីរីកម្ពុជា បានក៏សាងព្រះពុទ្ធបដិមាចំនួន ២០ ០០០ …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលមានចំងាយប្រមាណជា៤៧គីឡូម៉ែតពីទីរួមខេត្ត។ ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ រួចបត់ស្តាំពេលទៅដល់ផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។ នៅរមណីយដ្ឋានទឹកជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅកំឡុងខែនេះ វាមានទឹកច្រើន។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសម្រាប់ងូតលេងកំសាន្ត ។នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត ។ បើបានទៅខេត្តតាកែវ លោកអ្នកគួរតែបង្ហួសទៅទស្សនារមណីយដ្ឋានជ្រោះផ្អោកម្តង ព្រោះនៅទីនោះពិតជាមានទេសភាពស្រស់ស្អាតក្រៃលែង ហើយលោកអ្នកនឹងបានទៅទស្សនា ត្បូងមានតម្លៃ …
អានបន្ត »រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ
រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ ៖ ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។ គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរ កសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០)សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ …
អានបន្ត »រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ
រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ ជារមណីយដ្ឋានប្រវត្តិសាស្រ្ត នាសម័យនគរភ្នំ។ ប្រាសាទភ្នំដា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គបុរី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ប្រសិនបើបន្តដំណើរទៅមុខបន្តិចនឹងបានទៅដល់ព្រំដែនប្រទេសកម្ពុជា វៀតណាមហើយ។ ទីតាំងភូមិសាស្រ្ត ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វាររួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។ ប្រាសាទភ្នំដាមានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោគប្រាំមួយខែដែរ។ បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ ម៉្យាងវិញទៀតមាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅ ទស្សនាតំបន់នោះតែម្ដង។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិនណាហ្វូណា។ រឿងនិទាន ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក …
អានបន្ត »