រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ ៖ រមនីយដ្ឋានធម្មជាតិ ចំបក់ ជារមនីយដ្ឋានមួយស្ថិតនៅ ខេត្តកំពង់ស្ពឺ ជិតនិងរមនីយដ្ឋាន គីរីរម្យ។ អ្នកភូមិដែលនៅក្នុងតំបន់នេះ បានចងក្រងគ្នាជាសហគមន៍មួយ ក្នុងការបំរើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងចង់មកលេងកំសាន្ត។ រមនីយដ្ឋានធម្មជាតិនេះ មានទេសភាពស្រស់បំព្រង និងទឹកធ្លាក់ដ៏ត្រជាក់ លក្ខណៈពិសេសរបស់រមនីយដ្ឋាននេះគឺ មិនមានការកៃច្នៃអ្វីទាំងអស់ ដែលគេអាចហៅបានថា អេកូទេសចរណ៍។ នៅពេលមកដល់ពីមុខរមនីយដ្ឋាននេះ យើងអាចធ្វើដំណើរទៅកាន់ទឹកធ្លាក់ដោយដើរ រឺជួលរទេះគោ ជួលកង់ ព្រោះវាមានចំងាយឆ្ងាយពីភូមិទៅទឹកធ្លាក់ប្រហែល ៥គីឡូម៉ែត។ ចំពោះម្ហូបអាហារ យើងអាចទិញនៅពីមុខផ្លូវជាតិលេខ៤ក៏បាន រឺក៏អាចអោយអ្នកភូមិធ្វើម្ហូបបែបខ្មែរក៏បាន។ មួយវិញទៀត ប្រសិនបើយើងទៅកំសាន្តលក្ខណៈក្រុមការងារ ចង់សំរាកលំហែនៅទីនោះ អ្នកភូមិក៏មានផ្ទះសំរាប់ជួលផងដែរ ដោយតំលៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីចៀសវាងការវង់វេងក្នុងព្រៃ យើងអាចអោយអ្នកនាំផ្លូវ ជូនយើងទៅបាន។ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ
រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ ៖ ភ្នំបូកគោគឺជាឧទ្យានជាតិ នៅ ខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាត្រូវបានគេស្គាល់ផងដែរថាជា ឧទ្យានជាតិភ្នំបូកគោ។ ភ្នំបូកគោស្ថិតនៅក្នុងតំបន់ខ្ពង់រាប ដែលបង្កើតជាតំបន់ភាគអាគ្នេយ៍នៃ ជួរភ្នំក្រវាញ ។ ភាគច្រើននៃឧទ្យាននេះមានកម្ពស់ប្រហែល ១០០០ ម៉ែត្រពីលើផ្ទៃសមុទ្រហើយកំពូលភ្នំបូកគោមានកំពស់ ១១០១ម៉ែត្រដែលគេហៅថាភ្នំបូកគោ។ ភ្នំបូគោគឺជាភ្នំមួយដែលស្ថិតនៅក្នុងខេត្តកំពត ភ្នំបូគោមានចម្ងាយ ៣២គីឡូម៉ែត្រគិតចាប់ពីផ្លូវជាតិលេខ៣ ដល់កំពូលភ្នំបូកគោហើយភ្នំបូកគោមានកំពស់ ១១០១ម និងមានផ្ទៃដីសរុប១៤០០០ហិចតាយោងតាម គណៈគ្រប់គ្រងភ្នំបូកគោ។ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ត្រូវបានគេស្គាល់ថាជា រមណីយដ្ឋានភ្នំបូកគោដែល ត្រូវបានបោះបង់ចោល ដែលជាសំណង់ដាច់ស្រយាលមួយដែលកសាងដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ១៩២១ ពួកគេក៏បានកសាងព្រះវិហារកាតូលិកនៅក្បែរនោះនៅឆ្នាំ១៩២៨ ដែលជាកន្លែងដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះតាមព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលធ្លាប់ទៅទស្សនាតំបន់នោះហើយបានស្លាប់នៅទីនេះក្នុងឆ្នាំ១៩៤១ ។ ព្រះបាទមុនីវង្សបានបញ្ជាឱ្យសាងសង់ព្រះវិហារព្រះពុទ្ធសាសនានៅតំបន់នេះក្នុងឆ្នាំ១៩២៤ ។ ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយហើយបច្ចុប្បន្ននេះមាន រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីតដ៏ធំមួយដែលបានកសាងនៅឆ្នាំ២០១២។ នៅឆ្នាំ២០១០ រូបសំណាកធំមួយរបស់ លោកឡូកយាយម៉ៅ ត្រូវបានសាងសង់នៅតំបន់នោះ។ លោកយាយម៉ៅគឺជាវីរៈបុរសដ៏អាថ៌កំបាំងពីព្រះពុទ្ធសាសនាកម្ពុជាហើយត្រូវបានគេនិយាយថាដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់និងបុរសនេសាទ។ នៅកម្ពស់២៩ ម៉ែត្រវាជារូបសំណាក់យាយម៉ៅខ្ពស់ជាងគេនៅក្នុងប្រទេស។ឧទ្យានជាតិមុនីវង្យបូកគោមានចម្ងាយពីក្រុងកំពតប្រមាណ ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ …
អានបន្ត »រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ
រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅជារមណីយដ្ឋានដ៏ចំណាស់មួយមានទីតាំងនៅជាប់វត្តកៀនស្វាយក្រៅ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លងមករមណីយដ្ឋាននេះមានលក្ខណៈបែបធម្មជាតិ និងធ្លាប់ទទួលរងនូវការរិះគន់ និងបាតុភាពពីភ្ញៀវទេសចរណ៍ផងដែរដោយសារតែមានអ្នកហៅភ្ញៀវមួយចំនួនគិតលុយពីភ្ញៀវទេសចរថ្លៃកប់ពពក។ រយៈពេល៥ឆ្នាំកន្លងមកនេះរមណីយដ្ឋានវត្តកៀនស្វាយក្រៅត្រូវបានកែសម្រួលឲ្យប្រសើរឡើងក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល ដោយស្ថាបនាទៅជាផ្សារធំទូលាយ រៀបចំខ្យូសឲ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសបង្កើតឡសម្រាប់ដុតកាកសំណល់ផ្សេងៗដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត។ ប៉ុន្តែស្របពេលដែលទឹកជំនន់កើនឡើងនាពេលនេះ បានធ្វើឲ្យរមណីយដ្ឋានវត្តកៀនស្វាយក្រៅមានការចាប់រម្មណ៍ពីភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តពេលមកកម្សាន្តនៅក្នុងរមណីយដ្ឋានគឺបញ្ហាសំរាមអណ្តែតពេញផ្ទៃទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ ពេលខ្លះជះក្លិនស្អុយអសោចទៅលើភ្ញៀវទេសចរណ៍ថែមទៀតផង។ នេះជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរបញ្ចេញទស្សនៈរិះគន់ទៅលើអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសអាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល រួមទាំងស្ថាប័នពាក់ព័ន្ធទៅលើការងារគ្រប់គ្រងរមណីយដ្ឋានផងដែរ។ ដូចឃើញក្នុងរូបភាពនេះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅមើលទៅលើផ្ទៃទឹកគួឲ្យទាក់ទាញណាស់ ប៉ុន្តែមួយផ្នែកទៀតនៅជាប់គល់ស្ពានកោះប្រាក់ និងនៅក្បែរោងអង្គុយលំហែកាយពោរពេញទៅដោយសំរាមអណ្តែតពេញលើផ្ទៃទឹកដែលធ្វើឲ្យភ្ញៀវទេសចរណ៍ខកចិត្តយ៉ាងខ្លាំង។ ដោយមើលឃើញជាក់ស្តែងភ្ញៀវទេសចរច្រើនគ្រួសារដែលអង្គុយលំហែកាយនៅក្នុងរោងលើផ្ទៃទឹកបានសំណូមពរឲ្យអាជ្ញាធរស្រុកគួរតែរកវិធីដោះស្រាយពីបញ្ហាសំរាមអណ្តែតលើផ្ទៃទឹកផងដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត ជាពិសេសមន្ទីរទេសចរណ៍ខេត្តកណ្តាលដែលគ្រប់គ្រងរមណីយដ្ឋានទូទាំងខេត្តគួរតែចាត់វិធានការរៀបចំទុកដាក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមរមណីយដ្ឋានឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែងដូចជារមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅពេលនេះ សំរាមអណ្តែកពេញផ្ទៃទឹកហើយ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ
រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើដំណើរទៅ ខេត្តកោះកុង លោកអ្នកគួរទៅលេងទឺកជ្រោះតាចាកឲ្យបានម្ដង ដោយសារជារមណីយដ្ឋានថ្មីមួយ ដែលមានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ដូចអម្រឹត។ ទឹកធ្លាក់ពីទីខ្ពស់ ប៉ះប្របលើផ្ទាំងថ្ម មានទឹកហូរល្មមអាចលេងនិងងូតបានយ៉ាងសប្បាយ។ ទេសភាពស្រស់ត្រកាលពណ៌បៃតងខ្ចីនារដូវវស្សា កាន់តែធ្វើឲ្យតំបន់នេះ ប្រៀបដូចស្ថានសួគិ៍ អាចបំបាត់ទុក្ខបានទាំងអស់។ លោកអ្នកអាចខ្ចប់អាហារមកញ៉ាំក្រោមដើមឈើម្លប់ត្រឈឹងត្រឈៃក៏បាន ឬអាចកុម្មង់អាហារនៅទីនោះផ្ទាល់ក៏បាន ដែលមានតម្លៃសមរម្យ ប៉ុន្តែកុំភ្លេចសម្អាតនិងចោលសំរាមក្នុងធុងផង។ ទឹកជ្រោះតាចាក មានទីតាំងនៅឃុំទួលគគី ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមក្រុងខេមរភូមិន្ទ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ ដោយសារតែអាកាសធាតុ និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ នៅក្នុងនោះ ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ ក៏ត្រូវបានគេស្គាល់ថាជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។ សម្រាប់អ្នកដែលចង់ទៅទស្សនា ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង ដោយជិះឡើងភ្នំប្រមាណជា ២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា « ទឹកធ្លាក់ចំការតែ » តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ
រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ ៖ ក្បាលហុងទឹកឆា មានទីតាំងស្ថិតនៅ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ក្បាលហុងទឹកឆាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានក្បាលហុងទឹកឆាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ ក្បាលហុងទឹកឆាមានទីតាំងស្ថិតនៅ ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ក្បាលហុងទឹកឆា ជារមណីយដ្ឋានចុះបញ្ជីក្នុងឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ដែលជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ដែលទទួលភ្ញៀវរាប់រយនាក់រៀងរាល់ថ្ងៃ ហើយចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវបុណ្យទាន។ អាហារដ្ឋានស្ថិតនៅក្បែរប្រភពទឹកផុសនៃក្បាលហុងទឹកឆា ដែលបានបើកអាជីវកម្មជិតពីរឆ្នាំ បានឲ្យដឹងថា រដូវបុណ្យទាន មនុស្សមកលេងទីនេះពាសពេញគ្រប់ទីកន្លែង។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានក្បាលហុងទឹកឆា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានក្បាលហុងទឹកឆា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ …
អានបន្ត »រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ
រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ ៖ សមុទ្រឈើជាកន្លែងកម្សាន្តមួយ ដែលមានភ្នំ ព្រៃឈើចម្រុះ ដុះលូតលាស់ខៀវស្រងាត់គយគន់ពីលើខ្នងភ្នំទៅឆ្ងាយដាច់កន្ទុយភ្នែក និង មានចលនាប្រៀបបាននឹង រលកទឹកសមុទ្រ ដូច្នេះហើយ ទើបគេហៅថាសមុទ្រឈើ។ អ្នកទេសចរចូលចិត្តមកលំហែកាយនៅទីនោះ ដើម្បីស្រូបយកខ្យល់អាកាសពេលព្រឹក និង ពេលល្ងាច ដែលបរិយាកាសនៅទីនោះបានញុំាងឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្តរជាតិ មានភាពសប្បាយក្រៃលែង ។ នៅតំបន់រមណីយដ្ឋានសមុទ្រឈើមានទេសភាពស្រស់បំព្រងគ្រប់រដូវកាល ហើយនៅពេល ដែលយើងបានធ្វើដំណើរ ដោយរថយន្តឡើងទៅដល់តំបន់សមុទ្រឈើហើយគឺនៅជុំវិញទីនោះ មើលទៅមានទេសភាពព្រៃឈើដូចទឹករលកមានលាយឡំជាមួយផ្សែងអព្ទ។ សមុទ្រឈើគឺជាកន្លែងកម្សាន្តបែបធម្មជាតិមួយ សម្រាប់ជួយលួងលោមបំបាត់នូវភាពនឿយហត់របស់អ្នកទេសចរ ហើយអ្វីដែលរឹតតែធ្វើឱ្យយើងមិនអាចបំភ្លេចបានទៀតនោះគឺការទស្សនាចលនារេរាំ យ៉ាងរស់រវើកនៃចុងព្រៃព្រឹក្សា។ រមណីយដ្ឋានសមុទ្រឈើមានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម នៅខាងលិចក្រុងសែនមនោរម្យប្រមាណជា៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅទីនេះមានអ្នកទេសចរមកលេងច្រើនជារៀងរាល់ថ្ងៃមិនថា តែភ្ញៀវក្នុងស្រុកនោះទេ សូម្បីតែជនបរទេស ក៏មានចំណាប់អារម្មណ៍ខ្លាំងនឹងរមណីយដ្ឋាន សមុទ្រឈើនេះដែរ។ សមុទ្រឈើគឺគ្រាន់តែជាកន្លែង លំហែកាយ និង ជាទីឆ្លងកាត់មួយ សម្រាប់លោកអ្នក ដែលមានបំណងចង់ជម្រុះចោលនូវភាពស្មុគស្មាញ ពីព្រោះកម្រាលព្រំបៃតងនៅសមុទ្រឈើបានចោលសម្រស់គ្រប់រដូវកាល លាតសន្ធឹងនៅលើខ្ពង់រាបជ្រលងភ្នំទាំងឡាយ ជំនោរខ្យល់បក់មកលើវាលស្មៅ ព្រៃ ឈើទាំងនោះ មើលទៅមានចលនា …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ ៖ ខេត្ត មណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ដីក្រហម ហើយក៏ជាខេត្តមួយ ដែលមានធនធានធម្មជាតិ កំណត់រ៉ែមាស ត្បូង៘ មណ្ឌលគិរី សំបូរជាពិសេសព្រៃឈើ ដែលមានតម្លៃ សត្វព្រៃដ៏ច្រើនប្រភេទ និងបន្សល់នូវពូជសត្វដំរីជាច្រើនក្បាលផងដែរ។ នៅមុននៅឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីជាផ្នែកមួយរបស់ខេត្តក្រចេះ តែក្រោយមកសម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ កាត់ចេញពីខេត្តក្រចេះ និងដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី មានចម្ងាយ ៣៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងជើង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ខាងកើត និងខាងត្បូង ជាប់នឹងប្រទេសវៀតណាម និងប៉ែកខាងលិចខេត្តមណ្ឌលគិរី ជាប់នឹងខេត្តក្រចេះ។ មណ្ឌលគិរីជាខេត្តដែលមានភ្នំច្រើន តែមានប្រជាពលរដ្ឋរស់នៅតិច។ ខេត្តនេះ មានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋចំនួន ៦០.៨១១ នាក់ ដែលរួមមាន ១៤ជាតិសាសន៍ …
អានបន្ត »