Wednesday , November 20 2024

ដំណើរកម្សាន្ត

ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ

ប្រាសាទបន្ទាយឆ្មារ - ប្រាសាទបុរាណ

ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ ៖ ប្រាសាទ​បន្ទាយឆ្មារ​កសាង​ចុង​សតវត្ស​ទី​១២​ និង​ដើម​សតវត្ស​ទី​១៣​ ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ខេត្ដ​បន្ទាយមានជ័យ​ គេ​បាន​រក​ឃើញ​ថា​ នៅ​លើ​ជញ្ជាំង​ ឬ​របង​ខាងក្នុង​ទី​១​ ឬ​ខាងក្រៅ​បន្ទាប់​ពី​រោងទង​ គឺ​គ្មាន​ផ្ទាំង​ថ្ម​មួយ​ដុំ​ណា​ដែល​គ្មាន​ចម្លាក់​នោះ​ទេ ។​ ក្រុម​អ្នកប្រាជ្ញ​អ្នក​ជំនាញការ​ សាស្ដ្រាចារ្យ​ និង​វាគ្មិន​អន្ដរជាតិ​ និង​ជាតិ​សំខាន់ៗ​ដែល​បាន​ទៅ​ពិនិត្យ​ និង​វាយតម្លៃ​ផ្ទាល់​ដល់​ប្រាសាទ​នេះ​កាលពីដើម​សប្ដាហ៍​ទី​២​នៃ​ខែសីហា​ ឆ្នាំ​២០០៩​កន្លង​មក​ បង្ហាញ​ការ​ចាប់អារម្មណ៍​ថា​ គ្រាន់តែ​លើ​ជញ្ជាំង​ ឬ​ថែវ​ ឬ​របង​ទី​១​ក្នុង​ប្រាសាទ​បន្ទាយឆ្មារ​គឺ​មាន​រូបចម្លាក់​ចម្រុះ​យ៉ាង​ សន្ធឹកសន្ធាប់​ដែល​ពណ៌នា​តាំងពី​ទេវរូប​ព្រហ្មញ្ញ​សាសនា​ មាន​រូប​ព្រះព្រហ្ម​ ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ ​និង​ព្រះ​សិវៈ​ ​ឬ​ព្រះ​ឥសូរ​ និង​តួអង្គ​សំខាន់​ទៀត​នៃ​សាសនា​នេះ ។ ហើយ​ចម្លាក់​សំខាន់​ជាងគេ​គឺ​រូប​អវតា​លោកេស្វរៈ​ព្រះហស្ថ​៣២​ជា​ពោធិសត្វ​ នៃ​ព្រះពុទ្ធ​សាសនា​អម​ដោយ​ចម្លាក់​រូប​អវតា​ព្រះហស្ថ​១៦​ដែល​សល់​តែ​១​រូប​ ត្បិត​រូបចម្លាក់​ដូច​គ្នា​នៅ​ជ្រុង​ត្រូវ​ជន​ទុច្ចរិត​គាស់​យក​បាត់ ។ គឺ​សល់​តែ​រូបថត​អនុស្សាវរីយ៍​ប៉ុណ្ណោះ ។ គេ​ក៏​រក​ឃើញ​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ព្រះ​មហា​វីរក្សត្រ​ដ៏​ខ្លាំងពូកែ​ល្បីល្បាញ​កំពូល​នៃ​ប្រវត្ដិសាស្ដ្រ​ ខ្មែរ ​ទ្រង់​ពស្ដ្រា​ជា​ព្រះរាជវាំង​បំពេញ​រាជកិច្ច​ ​ឬ​ផ្ដល់​សវនាការ​ដល់​មន្ដ្រី​រាស្ដ្រ​ និង​ភ្ញៀវ​បរទេស​ទ្រង់​ប្រដាប់​ព្រះ​កាយ​ដោយ​ពស្ដ្រា​ទ័ព​ និង​អាវុធ ។ រូបចម្លាក់​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ទ្រង់មាន​ព្រះបាទ​ព្រះហស្ថ​មាន​ព្រះ​កាយ​ និង​ព្រះ​កម្លាំង​ពលំ​មាំមួន​ណាស់ ។ …

អានបន្ត »

ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។ ប្រាសាទ​ព្រះបាលិលេយ្យ​ស្ថិត​នៅ​​ទិស​ខាង​លិច​ វត្ត​ទេព​ប្រណម្យ។ ​មុន​នឹង​ទៅ​ដល់​ប្រាសាទ ​យើង​នឹង​ឃើញ​ឃឿន​វែង​មួយ​ប្រមាណ ៣០​ម៉ែត្រ​​មាន​បង្កាន់​ដៃ​នាគ ​តោ និង​ទ្វារ​បាល​ ឯ​នៅ​ចុង​ឃឿន​នោះ​មាន​រោង​តម្កល់​ព្រះ​ពុទ្ធ​បដិមា​​​ភ្នែន​​លើ​ផ្កា​ឈូក យក​ធរណី​ជា​សាក្សី​មួយ​អង្គ​ធ្វើ​ពី​ថ្មភក់។ សព្វថ្ងៃ​យើង​ឃើញ​ព្រះ​ពុទ្ធ​បដិមា​ភ្នែន​នេះ​ពេញ​រូប​ពេញ​អង្គ តែ​មុន​នេះ​បដិមា​នេះ​គ្មាន​ព្រះ​​កេស​ទេ។ គេ​​​រក​ឃើញ​ព្រះ​កេស​នេះ​នៅ​ឆ្នាំ​១៩៣៤​ ជាប់​ព័ន្ធ​នៅ​ក្នុងឫស​ឈើ។ «ឧស្ណិសៈ» ព្រះពុទ្ធបដិមា​ភ្នែន​នេះ​ដូច​គ្នា​នឹង​ «ឧស្ណិសៈ» ព្រះពុទ្ធ​បដិមា​ទ្រង់​ឈរ​នៅ​ វត្ត​ទេពប្រណម្យ​ ដែល​ជា​សិល្បៈ​ចុង​​សម័យ​អង្គរ ឬ​ដើម​សម័យ​ក្រោយ​អង្គរ។ បន្ទាប់​ពី​រោង​នោះ យើង​នៅ​ទៅ​ដល់​ខ្លោង​ទ្វារ​ប្រាសាទ​ ដែល​មាន​ចម្លាក់​​ពុទ្ធ​សាសនា​លើ​ផ្ដែរ និង​ហោជាង។ …

អានបន្ត »

ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព - ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ​ ពុំមាន​សិលាចារឹក​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​រាជ្យ​ស្ដេច​សាងសង់​ទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស សិក្សា​តាម​រយៈ​សំណង់​ស្ថាបត្យកម្ម រចនាបថ​សិល្បៈ និង​សំណល់​បដិមា​មាន​នៅ​ក្នុង​បរិវេណ​ប្រាសាទ​យល់​ថា ប្រាសាទ​នេះ​ប្រហែលជា​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ នៅ​អំឡុង​ដើម​សតវត្ស​ទី​១៣ ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន ។​ ប្រាសាទ​កសាង​នៅក្នុង​កំពែង​ចំនួន​៤​ជាន់ ៖ ១. កំពែង​ខាងក្រៅ​ជា​ដី (កំពែង​ទី​៤) មាន​រាង​ស្ទើរ​ជា​ចតុកោណ​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង ២២០០​ម៉ែត្រ ២. កំពែង​ទី​៣ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រវែង ៨០០​ម៉ែត្រ ទទឹង​ប្រវែង ៥០០​ម៉ែត្រ ៣. កំពែង​ទី​២ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង ១៥០​ម៉ែត្រ ទទឹង​ប្រវែង ១១០​ម៉ែត្រ កម្ពស់​ប្រវែង​១​ម៉ែត្រ គឺជា​ខឿន​ទី​១​របស់​ប្រាសាទ ព័ទ្ធ​ពី​ក្រៅ​ដោយ​កសិន្ធុ​ធំ​មួយ និង​ទី​៤. កំពែង​ទី​១​មាន​រាង​ចតុកោណ​ស្មើ មាន​ជ្រុង​នីមួយៗ​ប្រវែង ៧០​ម៉ែត្រ កម្ពស់​ប្រវែង ២,៥​ម៉ែត្រ គឺជា​ខឿន​ទី​២​របស់​ប្រាសាទ ។​ …

អានបន្ត »

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ និង​កប់​ចោល​ក្នុង​អណ្ដូង​មួយ​ក្រោម​ប្រាសាទ នៅ​អំឡុង​ពេល​មាន​ការ​ផ្លាស់ប្ដូរ​ពី​ពុទ្ធសាសនា​មក​ជា​ព្រហ្មញ្ញ​សាសនា​វិញ ។ អ្នក​ស្រាវជ្រាវ​តែ​តែ​ចាត់ទុក​ថា ប្រាសាទ​បាយ័ន​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្ដូរ​ទស្សនៈ​មក​ពុទ្ធសាសនា​វិញ ​នៅ​ពេល​ដែល​គេ​រក​ឃើញ​បដិមា​ជ័យពុទ្ធ​មហានាថ​នេះ និង​ចម្លាក់​ពោធិសត្វ​លោកេស្វរៈ​នៅ​លើ​ហោជាង​នៃ​ប្រាសាទ​បាយ័ន ។ អត្ថបទពេញនិយម ៖ ប្រាសាទស្នឹង – ប្រាសាទខ្មែរ

អានបន្ត »

ប្រាសាទស្នឹង – ប្រាសាទខ្មែរ

ប្រាសាទស្នឹង - ប្រាសាទខ្មែរ

ប្រាសាទស្នឹង – ប្រាសាទខ្មែរ ៖ នៅ​ក្នុង​បរិវេណ វត្ត​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ខែត្រ​បាត់ដំបង មាន​ប្រាសាទ​ចំនួន​ ២ គឺ​ប្រាសាទ​ស្នឹង​ខាងកើត និង​ប្រាសាទ​ស្នឹង​ខាង​លិច ដែល​ប្រហែលជា​ត្រូវ​បាន​កសាង​នៅ​កំឡុង​ស.វ​ទី ១២ ឬ​អាច​មុន​នេះ ។ ដែល​កំណត់​ថា កើត-លិច នេះ​ គឺ​កំណត់​ទៅ​តាម​ទីតាំង​នៅ​ខាង​កើត និង​ខាង​លិច​ព្រះ​វិហារ​វត្ត​ស្នឹង ។ ប្រាសាទ​ស្នឹង​ខាង​កើត ​មាន​ប៉ម​ ៣ សង់​ពី​ឥដ្ឋ​នៅ​លើ​ខឿន​ថ្ម​បាយ​ក្រៀម​មួយ ។ នៅ​ប៉ម​​កណ្ដាល​មាន​ផ្ដែរ​ឆ្លាក់​រូប​ ព្រះ​ឥន្ទ​គង់​លើ​ដំរី​ក្បាល​បី (ឯរាវ័ណ) ឯ​ប៉ម​ពីរ​ផ្សេង​ទៀត​មាន​ផ្ដែរ​ដែរ តែ​ពុំ​ឃើញ​មាន​ចម្លាក់​អ្វី​នោះ​ទេ ។ នៅ​​មុខ​ប៉ម​​ ជើង​-ត្បូង មាន​ស៊ុម​​​ទ្វា​ធ្វើ​ពី​ថ្ម​ភក់ ប្រហែល​ជា​ស៊ុម​​ទ្វា​នៃ​យ៉​ដែល​ត​ភ្ជាប់​ពី​ប៉ម​ទាំង ២ នេះ ក៏​ប៉ុន្តែ​បាក់​បែក​អស់​ហើយ​គ្រាន់​តែ​នៅ​សល់​ស្លាក​ស្នាម​ខ្លះៗ ល្មម​ឲ្យ​អាច​សម្គាល់​បាន ។ នៅ​ខាង​មុខ​ប្រាសាទ មាន​ស្រះ​ទឹក​​ធំ​មួយ​ សន្ធឹង​ពី​ជើង​ទៅ​ត្បូង ។ នៅ​ទី​ប្រាសាទ​នេះ​ គេ​ធ្លាប់​រក​ឃើញ​ទេវរូប​ភេទ​ប្រុស​ចំនួន ៣ …

អានបន្ត »

ភ្នំគូលែន – ប្រាសាទខ្មែរ

ភ្នំគូលែន - ប្រាសាទខ្មែរ

ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំ​គូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំ​ជាទីសក្ការៈ គឺ​ជា​ទីកន្លែង​​ផ្ទុក​នូវ​និមិត្ត​រូប​ដ៏​ច្រើន​សម្បើម ហើយ​បាន​ធ្វើ​វិភាគ​ទាន​ដ៏​ផ្ទាល់​តាំង​ពី​ដើម​ដល់​ចប់​ ដើម្បី​ជួយ​កសាង​ប្រវត្តិសាស្ត្រ​មហានគរ​ដ៏​ឧត្តម ហើយ​ទី​ភ្នំ​នេះ​ស្ថិត​នៅ​ជា​មហា​កសិណ​ដ៏​រស់​រវើក​សព្វ​ថ្ងៃ​នេះ ។ ១. ភូមិ​សាស្ត្រ​បង្រួម​នៃ​ភ្នំ​គូលែន ភ្នំ​គូលែន​មាន​កំពស់​ប្រមាណ ៤៩៥ ម៉ែត្រ ។ គឺ​ជា​ភ្នំ​មួយ​ដ៏​ធំ​ល្មម​​ប្រកប​ដោយ​សិលា​លាយ​ឡំ​នឹង​ព្រៃ​ស៊ុបទ្រុប​ដែល​ ផុស​​ដុះ​ចេញ​តែ​ឯក​ឯង​ជ្រងោ​នៅ​ក្នុង​កណ្ដាល​លំហរ​វាល​ដី​រាប​ដ៏​ល្វឹង​ ល្វើយ ​នៅ​ឯ​ឥសាន​ទិស​នៃ​ប្រទេស​កម្ពុជា បាំង​ខែ​ឈម​មុខ​ទល់​នឹង​ខ្សែ​បន្ទាត់​ដែល​ចាក់​ពី​ភ្នំ​ក្រវាញ​កាត់​តាម​ ទន្លេសាប​ឆ្ពោះ​មក​​កាន់​ភ្នំ​ដងរែក​ ពី​ខាង​ត្បូង​ឈៀង​ខាង​លិច​មក​ខាង​ជើង​ឈៀង​ខាង​កើត ។ ខ្យល់​ដែល​ពាំនាំ​ទឹក​ភ្លៀង​មក​ស្រោច​លើ​ភ្នំ​ក្រវាញ​ត្រូវ​ហួត​ហែង​ពេល​មក​ ដល់​ផ្ទៃ​ទន្លេសាប តែ​ដោយ​ស្រង់​យក​ចំហាយ​ទឹក​សន្សើម​ដែល​ហួត​ចេញ​ពី​ទន្លសាប ​ខ្យល់​នោះ​ក៏​បង្ហួស​ទៅ​ជម្រុះ​ទឹក​នោះ​នៅ​លើ​ភ្នំ​គូលែន​ដែល​នៅ​ឈរ​សន្ធឹង ​បាំង​ផ្លូវ​របស់​ខ្លួន ។ ភ្លៀង​ដែល​ធ្លាក់​នៅ​ទី​នោះ ​មក​បំពេញ​ស្ទឹង​សៀមរាប​ដែល​ធំ​ជាង​គេ​នៅ​តំបន់​នោះ ហើយ​ដែល​យក​ប្រភព​ដង្ហើម​រស់​ហូរ​ចេញ​ពី​ខ្ពង់​រាប​នៅ​លើ​ភ្នំ​គូលែន​តែ​ ម្ដង ចម្លែក​ខុស​ពី​ធម្មតា​ដែល​ទឹក​ស្ទឹង​ហូរ​ចេញ​ពី​ជើង​ភ្នំ ។ ទី​ដែល​ប្រភព​ដង្ហើម​ទឹក​ស្ទឹង​នោះ គេ​ឲ្យ​ឈ្មោះ​ថា “ខ្ពង់​រាប​ប្រភព​ដង្ហើម​ទឹក” ដោយ​មក​ពី​សភាព​ពិសេស​នេះ​ដែល​នឹង​មាន​អធិប្បាយ​នៅ​បន្ទាត់​ខាង​ ក្រោយ ។ ស្ទឹង​នេះ​ឆ្លង​កាត់​តំបន់​អង្គរ មុន​នឹង​បន្ត​ទៅ​ទម្លាក់​ខ្លួន​រំលាយ​ជាមួយ​នឹង​ទន្លេសាប ដែល​ប្ដូរ​ទឹក​ជារៀង​រាល់​ឆ្នាំ​ដោយ​សារ​ទឹក​ទន្លេ​មេគង្គ​ផ្ដល់​មក​ឲ្យ ដែល​​ទន្លេមេគង្គ​នេះ​យក​ប្រភព​ពី​ភ្នំ​ហិមវីត​ដ៏​សែន​ឆ្ងាយ​នៃ​តំបន់​​ …

អានបន្ត »

ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ

ប្រាសាទភ្នំក្រោម - ប្រាសាទខ្មែរ

ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ ៖ ប្រាសាទ​ភ្នំក្រោម​ជា​រមណីយដ្ឋាន​វប្បធម៌​​ប្រវត្ដិសាស្ដ្រ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាន​រយៈកម្ពស់​១៤០​ ម៉ែត្រ​ ​នៅ​ទិសនិរតី​មាន​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​ ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រប​នឹង​ដងស្ទឹង​សៀមរាប​ពី​ជើង​ទៅ​ត្បូង​ ​ហើយ​ស្ថិត​នៅ​ខាងជើង​បឹង​ទន្លេសាប ។ បើ​តាម​ឯកសារ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​របស់​​អាជ្ញាធរ​អប្សរា​ ប្រាសាទ​ភ្នំក្រោម​ត្រូវ​បាន​កសាង​ឡើង​បែរ​មុខ​ទៅ​ទិស​ខាងកើត នា​ចុង​សតវត្ស​ទី​៩​ ​និង​ដើម​សតវត្ស​ទី​១០​ ​រចនាបថ​បាខែង​ក្នុង​រាជ្យ​ព្រះបាទ​យសោវរ្ម័ន​ទី​១​ ​(ឆ្នាំ​៨៨៩​-៩១០) ដើម្បី​ឧទ្ទិស​ដល់​ព្រះព្រហ្ម​ ​ព្រះ​នរាយណ៍​ និង​ព្រះ​ឥសូរ ។ ប្រាសាទ​ភ្នំក្រោម​ស្ថិត​នៅ​ក្នុង​កំពែង​រាង​បួន​ជ្រុង​ស្មើ​ មួយ​ជ្រុង​ប្រវែង​៥០​ម៉ែត្រ​ ​និង​មាន​តួ​ប៉ម​បី​​ជា​ជួរ​ចំ​អ័ក្ស​ខាងជើង​ និង​ខាងត្បូង​នៅ​លើ​ខឿន​ដែល​មាន​កម្ពស់​១​ម៉ែត្រ​២​តឹក និង​មាន​ប្រាសាទ​ចំនួន​៤​ទៀត​នៅ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​រក​ប្រាសាទ​ចម្បង​ទាំង​បី ។ បច្ចុប្បន្ន​បើ​ពិនិត្យ​សង្កេត​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​ ប្រាសាទ​ភ្នំក្រោម​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ។ បើ​ពិនិត្យ​ទៅ​លើ​គុណភាព​ថ្មភក់​​មាន​សភាព​ពុក​ផុយ​ដែល​ជា​កត្ដា​នាំ​ឱ្យ​តួ ​ប្រាសាទ​ទាំងមូល​ប្រេះស្រាំ​ស្ទើរតែ​នៅ​គ្រប់​ផ្ទាំង​ស្រទាប់​ថ្ម​ដែល​ជា​ហេតុ​នាំ​ឱ្យ​រលេះ​បាក់​នូវ​ក្បាច់​រចនា​របស់​ប្រាសាទ ។ ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មាន​សំណង់​សម័យ​ថ្មី​ជា​ច្រើន​នៅ​ជុំវិញ​ប្រាសាទ​ ផ្នែក​ខាងកើត ។ សំណង់​ទាំងនេះ​មាន​កុដិ​ព្រះសង្ឃ​ ខ្ទម​សំណាក់​ធម៌​របស់​យាយជី​ ​តាជី​ ​សាលាឆាន់​ ព្រះ​វិហារ​ ​និង​ស្លាកស្នាម​សំណង់​បាក់បែក​មួយ​ចំនួន​ទៀត​អំពី​ស៊ីម៉ង់ត៍​ប្រហែលជា​ សាងសង់​តាំងពី​សម័យ​បារាំង ។ ការ​ខូចខាត​របស់​ប្រាសាទ​ភ្នំក្រោម​អាច​បណ្ដាល​មក​ពី​កត្ដា​ជា​ច្រើន​ដូច​ជា ៖​ ប្រាសាទ​ភ្នំក្រោម​កសាង​នៅ​ជាប់​នឹង​ទន្លេសាប​បណ្ដាល​ឱ្យ​ប្រាសាទ​នេះ​ មាន​សំណើម​ច្រើន​គ្រប់​ពេល​វេលា ។ សំណើម​នេះ​បាន​បក់​មក​ពី​បឹង​ទន្លេសាប​ …

អានបន្ត »

ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ

ប្រាសាទបក្សីចាំក្រុង - ប្រាសាទខ្មែរ

ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទ​បក្សីចាំក្រុង​ស្ថិត​នៅ​កណ្ដាល​ព្រៃស្រោង​ ខាង​ឆ្វេង​ផ្លូវ​ ​និង​ខាង​ជើង ​ភ្នំ​បាខែង​ ​ប្រហែល​១៥០​ ​ម៉ែត្រ​ ​មាន​កាំជណ្ដើរ​ស្ថាបនា​ដោយ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ពណ៌​ក្រហម ។ នៅ​ម្ដុំ​ប្រាសាទ​នេះ​ក៏​មាន​ប្រាសាទ​តូចៗ​មួយ​ចំនួន​ទៀត​កសាង​អំពី​ឥដ្ឋ​ ​ដែល​ខ្លះ​បាំង​បាត់​ដោយ​រុក្ខជាតិ​ ដែល​នៅ​ឆៀង​ខាង​ជើង មាន​ប្រាសាទ​ពីរ​បី ដូចជា ​ប្រាសាទ​បាយក្អែក និង​ប្រាសាទ​បី ជាដើម ។​ ប្រាសាទ​បក្សីចាំក្រុង​មាន​កម្ពស់ ២៧ ម៉ែត្រ គិត​ពី​បាត​ដល់​កំពូល មាន​​រាង​ជា​សាជី​ ​មាន​ថ្នាក់ៗ​ ​ធ្វើ​ពី​ឥដ្ឋ​បែរមុខ​ទៅ​ទិស​ខាងកើត ។​ ​ប្រាសាទ​នេះ​មាន​ ៤​ ​ថ្នាក់​ ​កសាង​ពី​ថ្ម​បាយក្រៀម​បន្ដុប​ ​ប្រាសាទ​ឥដ្ឋ​ខាងលើ​ ​មាន​ជណ្ដើរ​គ្រប់​ទាំង​បួន​ទិស​ ​ទ្វារ​បញ្ឆោត​បី​ទិស​ តែ​ក្បាច់​រចនា​សម្រាប់​បិទ​ពី​ក្រៅ​បាត់បង់​អស់​ហើយ​នៅ​សល់​តែ​ក្បាច់​ផ្ដែ ​រលើ​ខ្លោងទ្វារ​នៅ​ល្អ​ ​មាន​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឰរាវ័ណ​ ​ឯ​ចុង​ទាំង​សង​ខាង​មាន​គណេស​ និង​មាត់ទ្វារ​ខាងកើត​មាន​សិលាចារឹក ។ តាម​ឯកសារ​បាន​បញ្ជាក់​ថា​ កាលពី​ជំនាន់​កសាង​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារឹក​អ្វី​ឡើយ​ លុះដល់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២ (៩៤៤​‑​៩៦៨ គ.ស)​ នាំ​រាជធានី​ពី​កោះកេរ​មក​តាំង​នៅ​អង្គរ​សា​ថ្មី​វិញ​នៅ​គ្រិស្ដ​សករាជ​ ៩៤៨​ …

អានបន្ត »

ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ

ប្រាសាទបឹងមាលា ឬ បេងមាលា - ប្រាសាទខ្មែរ

ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ ៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។ ឈ្មោះ: ប្រាសាទបេងមាលាឬបឹងមាលា អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២ កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២ ឧទ្ទិសថ្វាយ: ព្រះវិស្ណុ ស្ថាបត្យកម្ម: …

អានបន្ត »

ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ – ប្រាសាទខ្មែរ

ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ - ប្រាសាទខ្មែរ

ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ – ប្រាសាទខ្មែរ ៖ ប្រាសាទ​តា​មន្ត​​ ជួន​កាល​ត្រូវ​បាន​គេ​ហៅ​ថា “ប្រាសាទ​តា​មាន់” ផង​ដែរ ព្រោះ​មាន​សម្លេង​ស្រដៀង​គ្នា ប៉ុន្តែ​ឈ្មោះ​ដែល​ត្រឹមត្រូវ​គឺ “ប្រាសាទ​តា​មន្ត” គឺ​ជា​ប្រាសាទ​មន្ត​អាគម ពុំ​មែន​ពាក់​ព័ន្ធ​នឹង​មាន់​ទា​អ្វី​ទេ ។ មាន​ប្រាសាទ​ចំនួន ២ ស្ថិត​នៅ​ក្បែរ​គ្នា​គឺ​ប្រាសាទ​តាមន្ត​តូច និង​ប្រាសាទ​តាមន្ត​ធំ ដែល​យើង​លើក​មក​និយាយ​ខាងក្រោម​នេះ ។ ប្រាសាទ​តា​មន្ត​ធំ គឺ​ជា​ស្នាដៃ​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ ស្ថិត​នៅ​លើ​ជម្រាល​នៃ​ជួរ​ភ្នំ​ដងរែក ស្ថិត​នៅ​ក្នុង​ឃុំ​គោកមន ស្រុក​​បន្ទា​យអម្ពិល ខេត្ត​ឧត្ដរមានជ័យ ឈម​នឹង​ឃុំ​បាក់ដៃ ស្រុក​ភ្នំដុងរ៉ាក់ ខេត្ត​សុរិន្ទ​របស់​សៀម ។ ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​​ក្នុង​សតវត្សរ៍​ទី​១១ ពី​ថ្ម​បាយ​ក្រៀម​លាយ​ថ្ម​ភក់​ដោយ​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ ​បែរ​មុខ​ទៅ​ទិស​ខាងត្បូង​តម្រូវ​ទៅ​តាម​ភូមិសាស្ត្រ​ខ្ពង់រាប​នៅ​តំបន់​នោះ ​ដែល​មាន​ចម្រាក់​បែរ​ទៅ​ខាងត្បូង ។ ប្រាសាទ​នេះ​​ប្រកប​ទៅ​ដោយ​ក្បូរក្បាច់​រចនា​ដ៏​ល្អ​ប្រណីត ហើយ​មាន​ប្រជាប្រិយភាព​គួរ​ជាទី​ចាប់​អារម្មណ៍​បំផុត ។ ភាព​អស្ចារ្យ​នៃ​ប្រាសាទ​តា​មន្ត​ធំ​ល្បីរន្ធឺ​នៃ​សាសន៍​ស្ថាន​នេះ​គឺ​ បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​យ៉ាង​ ដូច​ជា​ ភាព​វិសេស​វិសាល​នៃ​ទី​តាំង​ប្រាសាទ និង​ស្ថានភាព​ភូមិ​សាស្ត្រ​ដោយ​គួប​ផ្សំ​ទៅ​នឹង​ជំនឿ​លើ​អច្ឆរិយ​វត្ថុ​ ក្នុង​ប្រព័ន្ធ​គំនិត​ខ្មែរ​នា​សម័យ​មហាអង្គរ​ដែល​នៅ​ដិត​ដាម​ជាប់​នៅ​ឡើយ​ ក្នុង​ទំនៀម​ទម្លាប់​របស់​អ្នក​ស្រុក​សៀម​ដើម​កំណើត​ខ្មែរ​នៅ​ក្នុង​ប្រទេស​ សៀម​សព្វ​ថ្ងៃ​នេះ ។ ទេវស្ថាន​ដ៏​មាន​សារសំខាន់​នេះ​គឺ​ជា​ក្រុម​ប្រាសាទ​តូច​ធំ​ជា​ច្រើន​មាន​ប្រាង្គ​នៅ​ចំ​កណ្ដាល​ធំ​ជាង​គេ​តំណាង​ឲ្យ​ភ្នំ​សុមេរុ ដែល​ជា​ចន្ទល់​នៃ​ចក្រវាល​ក្នុង​លោកធាតុ​វិទ្យា​ឥណ្ឌា‑ខ្មែរ …

អានបន្ត »