ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបានបង្ហាញថាផលប្រយោជន៏របស់ផ្លែត្របែកមានច្រើនយ៉ាងដូចជា៖ បង្កើនប្រព័ន្ធការពារ តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជាការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។ កាត់បន្ថយហានិភ័យនៃជំងឺមហារីក សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ ធ្វើឲ្យបេះដូងមានសុខភាពល្អ ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។ ព្យាបាលការទល់លាមក វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។ ជួយសុខភាពភ្នែក …
អានបន្ត »គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់
គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់ ៖ គ្រាន់តែឃើញស្ករសភ្លាម មានមនុស្សមួយចំនួនអាចគិតថាវាមានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិរបស់ស្ករស។ ឯអ្នកខ្លះក៏គិតដល់ថា វាអាចបង្កឱ្យមានជំងឺធាត់ ជំងឺទឹកនោមផ្អែម និងដង្កូវស៊ីធ្មេញជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ស្ករស នៅតែជាគ្រឿងផ្សំម្យ៉ាង ដែលជួយបង្កើននូវរសជាតិអាហារ ប្រចាំថ្ងៃរបស់យើង មិនអាចខ្វះបាន។ ក្នុងនោះប្រភេទស្ករ ដែលនៅក្នុងប្រទេសយើង និយមយកមកបរិភោគជាប្រចាំមាន ៣យ៉ាងនេះគឺ៖ ១. ស្ករក្រហម៖ ត្រូវបានបង្កើតឡើងពីស្ករអំពៅ ឬទឹកត្នោត ដោយបានកែច្នៃទៅ ជាផែន ឬជាដុំតូចៗ ដោយប្រើវិធីធម្មជាតិ។ វាអាចមានពណ៌ក្រហមក្រម៉ៅ លឿង ឬទឹកក្រូច និងមានសាច់ស្អិត។ ដូច្នេះស្ករត្នោត ឬស្ករអំពៅមានតម្លៃអាហាររូបត្ថម្ភ វីតាមីន ជាតិកាល់ស្យូម និងផូស្វ័រ យ៉ាងពេញលេញសម្រាប់សុខភាពរបស់មនុស្ស។ ២. ស្ករស៖ មានប្រភពមកពីស្ករក្រហម ដែលបានផលិតកែច្នៃតាមបច្ចេកទេសថ្មី ដោយត្រូវបានគេយកធ្វើឱ្យមានគ្រាប់តូចល្អិតៗ និងធ្វើឱ្យមានពណ៌ស ស្អាតគួរឱ្យចង់ទទួលទាន ហើយស្ករក្រហម និងស្ករស ផ្តល់ថាមពលស្មើគ្នា ដោយក្នុង១ស្លាបព្រា កាហ្វេ …
អានបន្ត »ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់
ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់ ៖ ផលប្រយោជន៍របស់អំបិលពុំមែនគ្រាន់តែជាគ្រឿងទេសមួយប៉ុណ្ណោះទេ វាថែមទាំងនៅមានប្រយោជន៍យ៉ាងច្រើនផ្សេងទៀត ដែលអ្នកអាចមិនដឹង ។ ១.វាធ្វើឲ្យឆាប់ត្រជាក់ ពេលក្លាស្សេរបស់អ្វីមួយ អ្នកគ្រាន់តែបន្ថែមអំបិលបន្តិចទៅក្នុងធុងទឹកកក នោះវាធ្វើឲ្យរបស់ក្លាស្សេត្រជាក់ លឿនជាងធម្មតាទ្វេដង ។ ២.សំអាតឆ្នាំងអ៊ុត ដើម្បីកម្ចាត់ចោលស្នាមប្រឡាក់ជាប់នៅបាតឆ្នាំងអ៊ុន នោះដំបូងអ្នកយកក្រដាសមកក្រាលលើផ្ទៃរាបស្មើ បើកុងតាក់ឲ្យឆ្នាំងអ៊ុតក្តៅខ្លាំងបំផុត រួចយកទៅអ៊ុតពីលើក្រដាសស្តើងដែលមានរោយអំបិលម៉ត់ វានឹងស្អាតដូចដើមវិញ ។ ៣.កម្ចាត់ក្លិនឆ្អាប ក្លិនឆួលរបស់ខ្ទឹមដែលជាប់ដៃ ក្រោយពេលអ្នកហាន់ឬបកខ្ទឹម ឬក្រោយពេលធ្វើត្រីវានឹងបន្សល់ក្លិនឆ្អាបពិបាកនឹងលុបបំបាត់ ។ ដើម្បីដោះស្រាយឲ្យបានលឿន ដំបូងអ្នកគ្រាន់តែធ្វើឲ្យដៃសើមរួចយកអំបិលមកត្រដុសចុះឡើងៗមួយសន្ទុះ រួចសឹមលាងទឹកនោះនឹងបាត់ក្លិនឆ្អាប។ ៤.បណ្តេញស្រមោច ដើម្បីបណ្តេញស្រមោច អ្នកយកទឹក៤ចំណែក អំបិលមួយចំណែក លាយចូលគ្នា រួចបាញ់ចូលចំកន្លែងដែលមានស្រមោច ។ តាមផ្លូវដើររបស់ស្រមោច អ្នកអាចយកអំបិលគ្រាប់ទៅរាយបន្តិចៗនោះវានឹងចាកចេញចោលបាត់ ។ ៥.បំបាត់ការស្ទះបង្គន់ យកទឹកអំបិល១/៤ លាយជាមួយ Baking soda ១/៤ រួចចាក់ចូលទៅក្នុងបង្គន់ ឬចាក់ចូលកន្លែងលាងចាន ។ ជំហានបន្ទាប់អ្នកចាក់បន្ថែមទឹកខ្មេះ ១/២ …
អានបន្ត »អាហារការពារស្បែក – សុខភាពនិងសម្រស់
អាហារការពារស្បែក – សុខភាពនិងសម្រស់ ៖ មិនចូលចិត្តភាពរអិលៗលើស្បែកក្រោយពេលលាបឡេការពារកម្ដៅថ្ងៃមែនទេ? កុំបារម្ភ! អ្នកមិនចាំ បាច់ប្រើប្រាស់ផលិតដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យនេះច្រើនទៀតទេ។ ក្រៅពីការស្ថិតនៅក្នុងម្លប់, ស្លៀកពាក់ខោអាវជិតស្បែក និងប្រើប្រាស់សម្ភារៈការពារកម្ដៅថ្ងៃហើយនោះ ការរួមបញ្ចូលរបបអាហារមួយចំនួនក៏ជួយការពារស្បែកពីពន្លឺព្រះអាទិត្យទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បែក និងបញ្ហាស្បែកចាស់ជាងវ័យដោយសារការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? អត្ថបទខាងក្រោម នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីការពារស្បែកពី ពន្លឺព្រះអាទិត្យ ៖ ១. ការ៉ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-caroteneដែលជួយការពារស្បែកទប់ស្កាត់ផលប៉ះពាល់នៃពន្លឺ ព្រះអាទិត្យច្រើនហួស ឬក្ដៅខ្លាំង។ ២. ស្ត្របឺរី មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់រ៉ាឌីកាល់សេរីដែល ជាប់ទាក់ទងនឹងកាំរស្មីយូវីរបស់ព្រះអាទិត្យមិនអោយបង្កការបំផ្លាញដល់ស្បែក។ ៣. តែបៃតង សារធាតុ Catechins និង tanninsក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយ ទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរចូរទទួល ទានតែបៃតងអោយបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ៤. គ្រាប់អាល់ម៉ុន មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលល្អណាស់សម្រាប់សុខភាពស្បែក។ ៥. …
អានបន្ត »ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់
ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបង្ហាញថាផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ។ ផ្លែម្នាស់ ជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ដ៏សំខាន់ដល់ សុខភាពផងដែរ ដូចជាបង្កើនប្រព័ន្ធភាពស៊ាំ សុខភាពផ្លូវដង្ហើម ជួយរំលាយអាហារ ពង្រឹងឆ្អឹង កាត់បន្ថយការរលាកសន្លាក់ ព្យាបាលការក្អក និងផ្តាសាយ និងការសម្រកទម្ងន់។ គុណតម្លៃនៃអារហារូបត្ថម្ភនៅក្នុងផ្លែម្នាស់ ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6។ ព្យាបាលជំងឺរលាកសន្លាក់ ការប្រើប្រាស់ម្នាស់ដែលត្រូវបានគេស្គាល់ច្រើនបំផុតទាក់ទងនឹងសុខភាពគឺ វាមានសមត្ថភាបក្នុងការកាត់បន្ថយការរលាកនៃសន្លាក់និងសាច់ដុំ។ ជំងឺរលាកសន្លាក់ដែលជាជំងឺ ធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ បង្កើនភាពស៊ាំនឹងជំងឺ ការទទួលទានផ្លែម្នាស់តែមួយផ្លែ នោះវាមានវីតាមីនសេ (C)ច្រើនជាង 130% នៃតម្រូវការប្រចាំថ្ងៃម្រាប់មនុស្ស។ វីតាមីន C ជួយក្នុងការកាត់បន្ថយជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ តាមរយៈការជំរុញសកម្មភាពកោសិកាឈាមស និងដើរតួរជាអង់ទីអុកស៊ីដង់ ដើម្បីការពារប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរី (សារធាតុដែលធ្វើឲ្យខ្លួនយើងមានជំងឺ ផ្សេងៗជាច្រើន)។ ពន្លឿនការព្យាបាលមុខរបួស …
អានបន្ត »វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់
វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់ ៖ បើសិនជាអ្នកពិបាកចងចាំរឿងជាច្រើន ខាងក្រោមនេះ គឺជាវិធីជួយសម្រួលដល់ការភ្លេចភ្លាំងងាយៗដែលអាចជួយសម្រួចការចងចាំរបស់អ្នកមកវិញបាន៖ ចូរធ្វើយ៉ាងណាឲ្យមានភាពសកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត ចូរធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើន និងញឹកញាប់ ចូររក្សាការរៀបចំរបស់របរឲ្យមានរបៀបរៀបរយជានិច្ច ចូរគេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារផ្តល់សុខភាព ចូរគ្រប់គ្រងជំងឺរ៉ាំរ៉ៃឲ្យបានល្អ។ បើសិនជាការភ្លេចភ្លាំងរបស់អ្នកប៉ះពាល់ដល់សមត្ថភាពធ្វើការងារប្រចាំថ្ងៃទាំងស្រុង ឬសម្គាល់ឃើញថា វាកាន់តែធ្ងន់ធ្ងរទៅ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ៕ អត្ថបទពេញនិយមបន្ទាប់ ៖ វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់
អានបន្ត »វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់
វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់ ៖ ការដែលទទួលដំណឹងថា អ្នកមានជំងឺពុកឆ្អឹង ឬអាចប្រឈមនឹងការបាក់ឆ្អឹងយ៉ាងងាយនោះ ពិតជាពិបាកនឹងទទួលយកណាស់ និងមិនហ៊ានចាប់ផ្តើមហាត់ប្រាណទៀតទេ ព្រោះតែខ្លាចដួលទៅបណ្តាលឲ្យបាក់ឆ្អឹងបាន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ការហាត់ប្រាណគឺជាអ្វីដែលអ្នកត្រូវតែធ្វើហើយក្នុងដំណាក់កាលមួយនេះ។ បើសិនជាអ្នកធ្លាប់បាក់ឆ្អឹងរួចហើយ វាពិតជាអាចកើតឡើងម្តងទៀតនៅពេលហាត់ប្រាណ។ ហេតុដូច្នេះហើយទើបតម្រូវឲ្យអ្នកជ្រើសរើសវិធីហាត់ប្រាណណាដែលស្រួល និងមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់វា។ ការហាត់ប្រាណពិតជាជួយបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់ច្រើនណាស់។ វាអាចជួយអ្នកពង្រឹងដល់អារម្មណ៍នៃភាពមានលំនឹង ដូច្នេះអ្នកនឹងមិនងាយដួលដោយងាយឡើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវការហាត់ប្រាណមួយចំនួនដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹងបាន ហើយក៏គួរតែសាកល្បងដែរ៖ • ចូរហាត់ប្រាណពង្រឹងសាច់ដុំតាមរយៈការប្រើប្រាស់ម៉ាស៊ីនដែលអាចធ្វើបានក្នុងក្លិប ឬទិញមកប្រើក្នុងផ្ទះក៏បាន ព្រោះវាមិនតម្រូវឲ្យអ្នកធ្វើការលើកដាក់ធ្ងន់ៗឡើយ។ • ការហាត់ប្រាណដែលតម្រូវឲ្យមានការបត់បែនសន្លាក់រាងកាយច្រើនដូចជា ការហាត់ក្បាច់យូហ្គា នឹងជួយធ្វើឲ្យសាច់ដុំធូរស្រាលល្អផង និងឆ្អឹងរឹងមាំផង។ • ការហាត់ប្រាណដែលទ្រទម្ងន់ខ្លួនឯងដូចជា ការរត់ រាំ ដើរ និងហែលទឹក ពិតជាល្អបំផុតសម្រាប់ផ្តល់ភាពរឹងមាំដល់ឆ្អឹង និងសាច់ដុំ។ ជំងឺពុកឆ្អឹងអាចធ្វើឲ្យឆ្អឹងខ្សោយបាននៅពេលអាយុកាន់តែច្រើន និងងាយបណ្តាលឲ្យមានរបួសណាស់។ តាមរយៈការហាត់ប្រាណច្រើនប្រភេទ អ្នកនឹងអាចពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹងដោយខ្លួនឯង ហើយចៀសផុតពីការបាក់ឆ្អឹងបានច្រើនបំផុតផងដែរ។ពិតណាស់ អ្នកត្រូវតែជ្រើសរើសការហាត់ប្រាណណាដែលស័ក្តិសមនឹងអ្នកផង។ ចូរប្រាកដថា មិនត្រូវបង្ខំខ្លួនឯងធ្វើអ្វីមួយខ្លាំងក្លាពេកនៅពេលទើបតែចាប់ផ្តើមនោះទេ៕ អត្ថបទពេញនិយមបន្ទាប់ ៖ វិធីស្រកទំងន់ក្រោយមានរដូវ …
អានបន្ត »វិធីស្រកទំងន់ក្រោយមានរដូវ – សុខភាពនិងសម្រស់
វិធីស្រកទំងន់ក្រោយមានរដូវ – សុខភាពនិងសម្រស់ ៖ អ្នកអាចស្រកទម្ងន់បានយ៉ាងងាយ ហើយថែមទាំងអាចជោគជ័យបើអ្នកក្តោបក្តាប់ពេលវេលាបានល្អក្រោយពេលមករដូវ ។ ដូចនេះតើពេលណាជាពេលវេលាដែលសក្តិសមបំផុតនោះ? ចម្លើយគឺថ្ងៃទី២បន្ទាប់ពីអ្នកអស់រដូវ ។ តើគួរធ្វើដូចម្តេចខ្លះ ? 1.អ្នកមិនត្រូវបរិភោគច្រើនពេកនៅថ្ងៃនោះទេ ហើយក៏មិនត្រូវបរិភោគអាហារដែលផ្អែមច្រើនដែរ ព្រោះវាសុទ្ធតែងាយធ្វើឱ្យអ្នកធាត់បាន ។ 2.អ្នកត្រូវតែហាត់ប្រាណនៅថ្ងៃទីពីរនោះ ដោយធ្វើចលនាមួយចំនួនដែលអ្នកចេះ ហើយអាហារពេលព្រឹក និងពេលយប់អ្នកអាចបរិភោគតែបន្លែ និងផ្លែឈើទេ អាហារថ្ងៃត្រង់ អ្នកអាចបរិភោគបាយបាន ។ 3. អ្នកអាចធ្វើការហាត់ប្រាណដោយធ្វើចលនាលោតបាននៅមុនពេលបរិភោគអាហារពេលព្រឹកដើម្បីរំលាយអាស៊ីតខ្លាញ់ទាំងឡាយដែលមានក្នុងសារពាង្គកាយអ្នក ប៉ុន្តែត្រូវតែចងចាំថាត្រូវធ្វើចលនាលោតនេះនៅមុនពេលបរិភោគអាហារពេលព្រឹក មិនត្រូវធ្វើក្រោយពេលអាហារពេលព្រឹកឡើយ ។ 4.ក្រោយពេលដែលអ្នកអនុវត្តចប់ អ្នកអាចធ្វើម្តងទៀតនៅអាទិត្យក្រោយ ដោយអនុវត្តតាមចំណុចទី១ ទី២ និងទី៣ឡើងវិញ ប៉ុន្តែនៅមុនពេលមករដូវ និងក្នុងពេលមករដូវ អ្នកមិនត្រូវអនុវត្តឡើយ ព្រោះអ្នកមិនអាចទទួលបានលទ្ធផលល្អទេ ហើយវាអាចប៉ះពាល់សុខភាពអ្នកទៀតផង ៕ អត្ថបទពេញនិយមបន្ទាប់ ៖ សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់
អានបន្ត »ទំនៀមទម្លាប់និងប្រពៃណី
ទំនៀមទម្លាប់និងប្រពៃណី កម្ពុជាមានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សមកហើយ។ តាមរយៈការរួមបញ្ជូលគ្នារវាងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ។ កម្ពុជាជាប្រជាជាតិមួយដែលអោយតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទំលាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញអំពីចរិកលក្ខណៈល្អៗ ដែលបង្ហាញពីភាពទន់ភ្លន់ រស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា នៅពេលដែលពួកគេជួបគ្នា។ កិច្ចស្វាគមន៍ ប្រជាជនកម្ពុជា តាមធម្មតាបង្ហាញគារវៈកិច្ចស្វាគមន៍ដោយការសំពះ ដែលដំបូងលើកម្រាមដៃទាំងពីរផ្គុំគ្នា នៅមុខទ្រូង ជាមួយនឹងការអោនលំទោន និងស្វាគមន៍យ៉ាងទន់ភ្លន់ដោយនិយាយ “ជម្រាបសួរ”។ ហើយការសំពះខ្មែរមាន ៥បែបគឺ ចុងម្រាមកណ្ដាលត្រឹមទ្រូង៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលជាត្រឹមដើមទ្រូង ជាការសំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដីជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ ចុងម្រាមកណ្ដាលត្រឹមមាត់៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលត្រឹមមាត់ជាការសំពះ អ្នកមានវ័យចំណាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ ។ ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ៖ ផ្ដុំបាតដៃជាសណ្ឋាបផ្កាឈូកក្រពុំដាក់ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ ក្បាលរាងឪនបន្ដិចសំពះ ឪពុក ម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណ ។ ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាក្រពុំ …
អានបន្ត »សណ្ឋានដីកម្ពុជា
សណ្ឋានដីកម្ពុជា ៖ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ និងឈូងសមុទ្រប្រទេសថៃ។ កម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេ ហើយស្ថិតនៅតំបន់ត្រូពិច។ តំបន់ភាគច្រើននៃប្រទេសកម្ពុជាមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលមាន ទន្លេសាប់និងទន្លេមេគង្គ។ ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម) មានលក្ខណៈរឆេចរឆូច ប្រកបដោយឆ្នេរថ្ម ឆ្នេរខ្សាច់ និងឆ្នេរភក់។ ឈូងសមុទ្រប្រទេសកម្ពុជា មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។ លក្ខណៈសម្បត្តិធម្មជាតិដ៏ល្អប្រសើរនៃតំបន់មាត់សមុទ្រ អនុគ្រោះច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ ដំណាំចំការធំៗ រោងចក្រឧស្សាហកម្ម សកម្មភាពកំពង់ផែ ទេសចរណ៍ នេសាទ និងទំនាញយករ៉ែ។ តំបន់ប្រជុំភ្នំ ជួរភ្នំដងរែក ៖ ជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ រតនា។ …
អានបន្ត »