ប្រវត្តិសាស្រ្តកម្ពុជា មានជាង ២០០០ ឆ្នាំមកហើយ។ រីឯការប្រើប្រាស់តួអក្សរក៏មានចំណាស់ដូចគ្នាដែរ ទោះបីជានាគ្រាបឋមនៃប្រវត្តិសាស្ត្រ ការអប់រំការបង្រៀនអក្សរ ឬការផ្សព្វផ្សាយ និងការប្រើប្រាស់តួអក្សរពុំទាន់មានលក្ខណៈទូលំទូលាយក៏ដោយ។ នៅលើជ្រោយឥណ្ឌូចិន ជនជាតិខ្មែរជាជនជាតិចាស់ជាងគេដែលស្ថិតនៅក្នុងអម្បូរមន-ខ្មែរ ហើយជនជាតិនេះមានវប្បធម៌-អារ្យធម៌របស់ខ្លួនផ្ទាល់យ៉ាងហោចណាស់ក៏ប្រហែល ១ លានឆ្នាំ និង ៦៨០.០០០ ឆ្នាំមុនគ.សមកហើយដែរ។ វប្បធម៌នេះមានការវិវត្តពីសម័យមួយទៅសម័យមួយពីភាពសម្បូរបែបដល់ភាព លូតលាស់រុងរឿងលើគ្រប់វិស័យ។ ដោយផ្អែកលើព្រឹត្តិការណ៍ធំៗ ដែលជាសមិទ្ធផលនៃសង្គម កាលប្រវត្តិសាស្ត្រកម្ពុជាត្រូវគេបែងចែកជាពីរសម័យកាល គឺសម័យបុរេប្រវត្តិសាស្ត្រ និងសម័យប្រវត្តិសាស្ត្រ។ គេអាចចែកកាល ឬយុគនីមួយៗខាងលើនេះជាច្រើនកង់ថែមទៀត ដូចជាសម័យថ្មបរមបុរាណ សម័យថ្មក្រួសបំបែក សម័យលោហធាតុ សម័យប្រវត្តិសាស្ត្រយុគបុរាណ យុគកណ្តាល និងយុគទំនើប។ សម័យកាលទី ២ នៃប្រទេសកម្ពុជាចាប់ផ្តើមឡើងនៅស.វទី ១ នៃគ.ស គឹជាសម័យប្រវត្តិសាស្ត្រ។ ក្នុងសម័យនេះខ្មែរយើងមានអក្សរប្រចាំជាតិរបស់ខ្លួនដោយអ្នកដឹកនាំ បានខ្ចីតួអក្សរឥណ្ឌាមកចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែការប្រើប្រាស់តួរអក្សរនៅពុំទាន់បានផ្សព្វផ្សាយចូលគ្រប់ ច្រកល្ហកពេញប្រទេសនៅឡើយទេ។ បុរេប្រវត្តិសាស្ត្រ ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី …
អានបន្ត »ដើមកំណើតជនជាតិខ្មែរ
ដើមកំណើតជនជាតិខ្មែរ ៖ បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេល ដែលគេធ្វើការសិក្សាស្រាវជ្រាវពីអរិយធម៌ ឬ ពីប្រវិត្តិសាស្ត្រខ្មែរ។ យ៉ាងណាមិញជាតិ ឬ ពូជអំបូរជាមូលធម៌មួយយ៉ាងសំខាន់ ជួយបំភ្លឺអ្នកប្រាជ្ញក្នុងការសិក្សាស្រាវជ្រាវពីអរិយធម៌របស់ជនជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិនច្បាស់ពីអត្តសញ្ញាណ នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះ មានការភ័ន្តច្រលំរហូតដល់ទាញភ្ជាប់ជាតិខ្មែរទៅនឹងជាតិណាមួយដែលយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។ ជាយូរយារណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរបានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះហើយបានបញ្ចេញជាយោបល់ ឬ សម្មតិកម្មប្លែកៗគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រឡះតែម្ដង។ ប៉ុន្តែយើងអាចប្រមូលយោបល់ ឬ សម្មតិកម្មទាំងនោះបានជា៣ប្រភេទ៖ ១. យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬ ថាខ្មែរ និង ឥណ្ឌាជាជាតិតែមួយ ទស្សនៈបែបនេះលោកឧកញ្ញា ឈឹម ក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាតាខ្មែរ ភាគទី១ បោះពុម្ភនៅភ្នំពេញ គ.ស ១៩៧១។ លោកបានសរសេរជាអាទិថា តាមដែលបានស្រាវជ្រាវតាមផ្លូវប្រវត្តិសាស្ត្រមកហើយ ប្រាកដថាក្នុងដែលឥណ្ឌាភាគខាងត្បូង ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាងកណ្ដាលនៃប្រទេសនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ ឬ ទស្សិណាទ្ធិគោលមានប្រទេសមួយឈ្មោះ កុមេរុ ជាប្រទេសធំមានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយ មុនដែលផ្សាយមកនៅក្នុងកម្ពុរដ្ឋ-អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗជាប្រទេសរបស់ខ្មែរពីបុរាណកាលមក។ …
អានបន្ត »បុណ្យអុំទូក – ពិធីបុណ្យផ្សេងៗ
បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម) នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទសុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ នេះបើយោងតាមឯកសារខ្លះៗរបស់បារាំង ។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …
អានបន្ត »បុណ្យភ្ជុំបិណ្ឌ – ពិធីបុណ្យផ្សេងៗ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ប្រវត្តិបុណ្យភ្ជុំបិណ្យ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ការប្រមូលឲ្យមូល ឬពូនឲ្យជាដុំ(មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ …
អានបន្ត »ព្រះរាជពិធីច្រត់ព្រះនង្គ័ល – ពិធីបុណ្យផ្សេងៗ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែ ពិសាខ។ៗ ប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន )(យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។ នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។ មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល …
អានបន្ត »ពិធីបុណ្យចូលឆ្នាំខ្មែរ – ពិធីបុណ្យផ្សេងៗ
ពិធីបុណ្យចូលឆ្នាំខ្មែរ – ពិធីបុណ្យផ្សេងៗ ៖ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា “ជនជាតិខែ្មរ” ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ “ចូលឆ្នាំខ្មែរ” គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញយកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសាដែលជាដំណាច់រដូវប្រមូលផលនៅពេលដែលកសិកររីករាយនឹងផលដំណាំរបស់ពួកគេមុនពេលរដូវវស្សាចាប់ផ្តើម។ ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសអាចជ្រើសរើសដើម្បីអបអរសាទរក្នុងអំឡុងពេលចុងសប្តាហ៍ជាជាងគ្រាន់តែពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ចូលឆ្នាំខ្មែរស្របគ្នាជាមួយឆ្នាំថ្មីនៃពន្លឺព្រះអាទិត្យនៅក្នុងផ្នែកមួយចំនួននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសថៃ ។ …
អានបន្ត »របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម
១. សេចក្តីផ្តើម – របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម សកម្មភាពនៃការកែច្នៃផលជលផលបានផ្តល់ នូវសារៈសំខាន់ដល់សេដ្ឋកិច្ចសង្គម និងសន្តិសុខស្បៀងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ដើម្បីថែរក្សានូវផលប្រយោជន៍ទាំងនេះ តម្រូវឲ្យការកែច្នៃជលផលមានលក្ខណៈទូលំទូលាយ ព្រមទាំងគោរពទៅតាមបទដ្ឋានបច្ចេកទេស និងអនាម័យដើម្បីឲ្យការផលិតប្រកបដោយប្រសិទ្ធភាព និងផលិតផលមានគុណភាពល្អ ដើម្បីធានាការប្រើប្រាស់ប្រកបដោយសុវត្តិភាពសម្រាប់អ្នកប្រើប្រាស់ ។ នាពេលបច្ចុប្បន្ននេះ សកម្មភាពផ្នែកកែច្នៃជលផលបាន នឹងកំពុងតែមានសកម្មភាពផុលផុសក្នុងការផ្គត់ផ្គង់តាមតម្រូវការ ក្នុងស្រុក ព្រមទាំងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ ប្រជាជនកម្ពុជាបានអនុវត្តបច្ចេកទេសកែច្នៃ ផលជលផលផ្សេងៗ ដូចជាការកែច្នៃជាត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ទឹកត្រី ប្រហុកផ្អក ម៉ាំ ៘ ទឹកត្រីគឺជាផលផលិតផលជលផលមួយ ប្រភេទ ដែលប្រជាជនកម្ពុជារួមទាំងប្រជាជាតិអាស៊ីមួយចំនួនទៀតបាននិយម ប្រើប្រាស់ជាអាហារប្រចាំថ្ងៃ ជាពិសេសក្នុងការដាំស្ល ហើយម្យ៉ាងទៀតបច្ចេកទេសកែច្នៃទឹកត្រីមានលក្ខណៈសាមញ្ញងាយ ដែលអាចឲ្យប្រជាពលរដ្ឋទូទៅអាចផលិតដោយខ្លួនឯង និងមានអ្នកសិប្បកម្មមួយចំនួនបានជ្រើសរើសបច្ចេកទេសនេះជាអាជីវកម្ម ដែលអាចរកប្រាក់ចំណូលបានច្រើនទៀតផង ។ បច្ចេកទេសផលិតទឹកត្រីតូ្រវបានអនុ វត្តមានលក្ខណៈខុសគ្នាទៅតាមតំបន់ និងទំហំខ្នាតផលិតដែលរួមមានបច្ចេកទេសកែច្នៃសំខាន់ៗ ២យ៉ាង គឺតាមរបៀបប្រព័ន្ធចម្រោះ (Hydro-lysis) និងប្រព័ន្ធស្ងោរំងាស់ (Boilling) …
អានបន្ត »សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់
សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់ ៖ ផ្លែមៀន ជាផ្លែឈើម្យ៉ាងផ្ដល់ផលប្រយោជន៍ដល់រាងកាយរបស់អ្នកទទួលទាន ។ ខាងក្រោមនេះជាគុណប្រយោជន៍មួយចំនួន ពេលលោកអ្នកទទួលទានផ្លែមៀនគឺ ៖ -ផ្លែមៀនមានបរិមាណគ្លុយកូសខ្ពស់ ធ្វើឱ្យរាងកាយមានភាពកក់ក្ដៅ និងស្រស់ស្រាយបានយ៉ាងឆាប់រហ័ស ។ -សារធាតុអាហារផ្សេងៗនៅក្នុងផ្លែមៀន ដូចជាកាល់ស្យូម ដែក វីតាមីន B និងវីតាមីន C ជាប្រភេទសារធាតុអាហារមានប្រយោជន៍ដល់ប្រព័ន្ធសរសៃប្រសាទ ឈាម និងភាពមាំមួននៃឆ្អឹង និងធ្មេញ ។ -សាច់មៀនមានគុណប្រយោជន៍ជួយទំនុកបំរុងឈាមធ្វើឱ្យពណ៌សំបុរមានសភាពស្រស់ថ្លា ជាប្រភេទអាហារសមប្រកបចំពោះស្ដ្រីក្រោយពីសំរាលកូន ។ ក្រៅពីនេះក៏ជួយទ្រទ្រង់ដល់បេះដូងតម្រងនោម និងជួយធ្វើឱ្យមានភាពធូរស្រាលដល់រាងកាយ ។ – បើអ្នកគេងមិនលក់ ជារៀងរាល់យប់ ឬម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគផ្លែមៀន ព្រោះវានឹងធ្វើឱ្យអ្នកគេងលក់ស្រួល និងមានភ្នែករាងភ្លឺជាងមុន។ – ប្រសិនបើអ្នកតែងតែប្រើខួរក្បាលច្រើន ហើយតែងតែចូលគេងយប់ជ្រៅ ឬធ្វើការច្រើន បណ្តាលឱ្យនឿយហត់ អ្នកអាចបរិភោគផ្លែមៀនបាន ព្រោះវាជួយខួរក្បាលអ្នក ឱ្យភ្លឺស្វាងបាន។ – នៅពេលដែលអ្នកឈឺក្បាល ឬវិលមុខ …
អានបន្ត »សារៈប្រយោជន៏របស់ស្ពៃក្តោប – សុខភាពនិងសម្រស់
សារៈប្រយោជន៏របស់ស្ពៃក្តោប – សុខភាពនិងសម្រស់ ៖ ស្ពៃក្តោបមានផលប្រយោជន៍ជាច្រើនដល់សុខភាព វាជាបន្លែដ៏ពេញនិយមរបស់ប្រជាជានខ្មែរ។ ស្ពៃក្តោប គឺជាបន្លែដ៏មានប្រជាប្រិយមួយប្រភេទ សម្រាប់ប្រជាជនខ្មែរយើង ក្នុងការធ្វើជាម្ហូបទទួលទាន។ ក្រៅពីផ្តល់រសជាតិឆ្ងាញ់ហើយ វាក៏ត្រូវបានគេទៀតថា មានផលល្អច្រើន ចំពោះសុខភាព ប៉ុន្តែ មិនមានមនុស្សច្រើនឡើយ ដែលដឹងថា វាជាចំណីរបស់ខួរក្បាលដ៏អស្ចារ្យ។ វត្តមានរបស់វីតាមីន K និងសារធាតុ Anthocyanins ក្នុងស្ពៃក្តោប អាចផ្តល់នូវថាមពលកាន់តែខ្លាំង ដល់មុខងារផ្លូវចិត្ត និងផ្ចង់អារម្មណ៍របស់មនុស្ស។ សារធាតុទាំងនេះ ត្រូវបានរកឃើញដំបូងគេ នៅក្នុងស្ពៃក្តោបពណ៌ស្វាយ។ វីតាមីន K មានសារៈសំខាន់ ក្នុងការផលិតសារធាតុ Sphingolipid ដែលជាស្រោមសរសៃប្រសាទតែម្តង។ ដូច្នេះហើយ ការញ៉ាំវីតាមីន K ច្រើនអាចជួយពង្រឹង ដល់ការការពារសរសៃប្រសាទពីការខូចខាត ជាពិសេស ជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។ ក្រៅពីនេះ សារធាតុ Anthocyanins ក្នុងស្ពៃក្តោប គឺជារបស់ដែលទើបតែរកឃើញថ្មី ប៉ុន្តែ ត្រូវបានគេចាត់ទុកថា ជាប្រភពនៃអង់ទីអុកស៊ីដង់ខ្លាំងក្លា …
អានបន្ត »សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់
សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវសារៈប្រយោជន៍របស់ខ្ទឹមសមានយ៉ាងដូចខាងក្រោម៖ ខ្ទឹមសប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនប្រភេទ ខ្ទឹមសត្រូវបានគេទទួលស្គាល់ថា គឺជាថ្នាំជម្រុញមុខងារនៃប្រព័ន្ធភាពស៊ាំ ។ ការសិក្សាដ៏ធំមួយរយៈពេល១២សប្តាហ៍បានរកឃើញថា ការទទួលទានថ្នាំដែលមានសារជាតិខ្ទឹមសជារៀងរាល់ថ្ងៃអាចកាត់បន្ថយប្រភេទនៃជំងឺផ្តាសាយបានជាង ៦៣% បើធៀបនឹងថ្នាំផ្លាស៊ីបូ។ រយៈពេលជាមធ្យមនៃរោគសញ្ញាផ្តាសាយក៏មានការកាត់បន្ថយផងដែរពី ៧០% ក្នុងរយៈពេល ៥ ថ្ងៃនៃការប្រើថ្នាំផ្លាស៊ីបូ ទៅ ១,៥ថ្ងៃសម្រាប់ថ្នាំដែលមានជាតិខ្ទឹមសនេះ។ ការសិក្សាមួយទៀតបានរកឃើញថា ការទទួលទានខ្ទឹមសក្នុងកម្រិតខ្ពស់ (២,៥៦ក្រាមក្នុងមួយថ្ងៃ) អាចកាត់បន្ថយចំនួនថ្ងៃនៃអ្នកកើតជំងឺផ្តាសាយប្រហែល ៦១% ។ ប្រសិនបើជាញឹកញាប់អ្នកមានជំងឺផ្តាសាយ អ្នកគួរតែបន្ថែមខ្ទឹមសទៅក្នុងរបបអាហាររបស់អ្នកឲ្យបានច្រើន ព្រោះវានឹងផ្តល់អត្ថប្រយោជន៍មិនគួរឱ្យជឿ ។ ខ្ទឹមសផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារជំងឺភ្លេចភ្លាំង ការបំផ្លាញដោយអុកស៊ីតកម្មពីរ៉ាឌីកាល់សេ៊រីបានចូលរួមចំណែកដល់ដំណើរការវិវឌ្ឍទៅរកភាពចាស់ ។ ប៉ុន្តែខ្ទឹមសផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទ្រទ្រង់ដល់យន្តការការពាររាងកាយប្រឆាំងនឹងការបំផ្លាញដោយអុកស៊ីតកម្ម។ ការទទួលទានខ្ទឹមសក្នុងកម្រិតខ្ពស់ ត្រូវបានគេបង្ហាញថា វាជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់មនុស្សព្រមទាំងកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ។ ឥទ្ធិពលរួមបញ្ចូលគ្នាក្នុងការកាត់បន្ថយកូឡេស្តេរ៉ូលនិងសម្ពាធឈាម ក៏ដូចជាលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មធ្វើឲ្យខ្ទឹមសមានសមត្ថភាពក្នុងការជួយការពារជំងឺសរសៃប្រសាទដូចជាជំងឺភ្លេចភ្លាំង និងជំងឺវង្វេង ។ ការបរិភោគខ្ទឹមសអាចជួយបន្សាបជាតិពុលនៅក្នុងរាងកាយ សមាសធាតុស្ពាន់ធ័រក្នុងកម្រិតខ្ពស់ដែលមានក្នុងខ្ទឹមសត្រូវបានគេបង្ហាញថា អាចការពារប្រឆាំងនឹងការខូចខាតសរីរាង្គពីការពុលជាតិលោហៈធ្ងន់ ។ ការសិក្សារយៈពេលបួនសប្តាហ៍ទៅលើបុគ្គលិករោងចក្រផលិតអាគុយរថយន្ត (ការប៉ះពាល់ច្រើននឹងកាបូន) បានរកឃើញថា ខ្ទឹមសកាត់បន្ថយកម្រិតជាតិពុលនៅក្នុងឈាមបានដល់ទៅ …
អានបន្ត »