និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ ៖ ការប្រើឥទ្ធិពលកៀបសង្កត់ចិន ខ្មែរជាអ្នករងគ្រោះ ។ អត្ថាធិប្បាយ ច្របាច់កចិន លៀនអណ្តាតខ្មែរ ចិននៅពេលនេះ លោកសំដៅយកវិនិយោគិន ឬពួកឈ្មួញធំៗ ។ កាលណារដ្ឋបន្តឹងសួយសារពន្ធអាករពីពួកឈ្មួញធំៗ ពួកឈ្មួញទាំងនោះ ក៏បន្តឹងថ្លៃទំនិញពីអ្នកប្រើប្រាស់ គឺអ្នកទិញ ។ តើអ្នកណាជាអ្នកប្រើប្រាស់ ? គឺប្រជារាស្ត្រខ្មែរ ។ ហេតុនេះហើយបានជាលោកពោលថា បើរដ្ឋកៀបចិនៗកៀបខ្មែរៗលៀនភ្នែកត្លែ ឬលៀនអណ្តាត ។ ឧទាហរណ៍ ៖ រដ្ឋដំឡើងថ្លៃអង្ករ ឈ្មួញអង្ករដំឡើងថ្លៃពីខ្មែរអ្នកហូប រដ្ឋដំឡើងពន្ធឡានឈ្នួល ថៅកែឡានឈ្នួលដំឡើងថ្លៃពីខ្មែរអ្នកជិះ រដ្ឋដំឡើងពន្ធសាំង ថៅកែសាំងដំឡើងថ្លៃប្រេងពីខ្មែរប្រើប្រាស់សាំងគ្រប់គ្នា រដ្ឋដំឡើងពន្ធអាករបណ្ដាញខ្សែទូរសព្ទ ថៅកែបណ្ដាញដំឡើងថ្លៃសេវាពីអ្នកប្រើប្រាស់ រដ្ឋដំឡើងពន្ធដារពីរោងចក្រនានា ថៅកែរោងចក្រដំឡើងម៉ោងការងារកម្មករ តែប្រាក់ឈ្នួលនៅដដែល ។ ករណីដូចខាងលើនេះ ផលប៉ះទង្គិចធ្លាក់មកលើអ្នកប្រើប្រាស់ ជាពិសេសធ្លាក់មកលើប្រជារាស្ត្រខ្មែរតែម្ដង ។ ឯថៅកែ ឬពាណិជករធំៗ គ្មានបញ្ហាអ្វីទាំងអស់ …
អានបន្ត »ចម្បាំងរាំងជល – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចម្បាំងរាំងជល ៖ មហន្តរាយនៃភ្នក់ភ្លើងសង្គ្រាម ។ អត្ថាធិប្បាយ ចម្បាំងរាំងជល «ជល» មានន័យថា «ទឹក» គឺលោកចង់ពោលថា កាលណាមានសង្គ្រាម អ្វីៗក៏វិនាសហីនហោចទាំងអស់ សូម្បីតែទឹកភ្លៀងក៏រាំងមិនបង្អុរចុះមកដែរ ។ ព្រោះកន្លែងណាមានសង្គ្រាម កន្លែងនោះតែងទទួលរងនូវវិនាសកម្មគ្រប់បែបយ៉ាង ដូចជា ភោគផលដំណាំ ផ្ទះសម្បែង ជាពិសេសព្រៃព្រឹក្សា ។ ព្រៃឈើធំៗខ្ទេចខ្ទីគ្មានសល់ ទិដ្ឋភាពដែលធ្លាប់តែស្រស់បំព្រងក៏ក្លាយជាវាលរហោស្ថាន ។ រុក្ខជាតិតូចធំក្រៀមស្វិតក្រញង់ដោយសារត្រូវចំហាយគ្រាប់រំសេវ ។ បើរុក្ខជាតិតូចធំវិនាសអស់បែបនេះ ហើយភ្លៀងដែលធ្លាប់តែបង្អុរចុះមកក៏រាំងលែងបង្អុរមកទៀតហើយ ព្រោះវាបាត់បង់ទំនាញពីដើមឈើធំៗ ។ ហេតុនេះហើយបានជាលោកពោលថា «ចម្បាំងរាំងជល ឬរាំងទឹក» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ – សុភាសិតអធិប្បាយ
អានបន្ត »ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ ៖ ការឡើងបុណ្យសក្តិតាមរយៈនាយចៅហ្វាយ ។ អត្ថាធិប្បាយ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ ជាការធម្មតា កាលណាចៅហ្វាយឡើងបុណ្យ ខុនដែលជាមន្ត្រីធ្វើការក្រោមឱវាទតែងតែឡើងសក្តិតាមឋានៈខ្លះៗ ដូចជា នៅក្នុងអង្គភាពមួយ បើមេឡើងបុណ្យ អ្នកថ្នាក់បន្ទាប់ៗក៏ឡើងហែហមតាមមេដែរ ។ ព្រោះថាមិនមែនចៅហ្វាយម្នាក់ឯងធ្វើការបានផលប្រសើរ និងជោគជ័យទៅកើតទេ តោងអាស្រ័យនឹងសហការីក្រោមឱវាទផងដែរទើបធ្វើការបានសម្រេច និងមានថ្វីដៃកិត្តិនាមទៅបាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចាប់បានមកតូច រួចទៅធំ – សុភាសិតអធិប្បាយ
អានបន្ត »ចាប់បានមកតូច រួចទៅធំ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចាប់បានមកតូច រួចទៅធំ ៖ ការពោលអួតនូវអ្វីដែលគេមើលមិនឃើញ ។ អត្ថាធិប្បាយ ចាប់បានមកតូច រួចទៅធំ អត្ថានុរូប មនុស្សអំនួតតែងពោលពីអ្វីដែលគេមិនបានដឹង ឬមិនបានឃើញថាជារបស់វិសេសណាស់ ។ ដូចជា អ្នករុតត្រីម្នាក់និយាយថា ត្រីដែលនៅក្នុងកន្ត្រកនេះសុទ្ធតែតូចៗទេ ឯត្រីមួយចំនួនដែលរួចទៅនោះសុទ្ធតែធំៗ ។ ប៉ុន្តែកម្លាំងដៃខ្ញុំខ្សោយពេក ចាប់មិនជាប់វារួចអស់ទៅ ។ ប៉ុន្តែតាមការពិត ត្រីដែលនៅក្នុងកន្ត្រកក្ដី ត្រីដែលរួចទៅក្ដី សុទ្ធតែប៉ុនគ្នាទាំងអស់ ជួនត្រីដែលរួចទៅតូចជាងទៀតផង ។ អត្ថប្បដិរូប កិច្ចការជាក់ស្ដែងចំពោះមុខពុំសូវល្អទេ ប៉ុន្តែមនុស្សអំនួតតែងពោលសរសើរនូវអ្វីដែលគេមិនបានដឹង មិនបានឃើញថាមានគុណភាព ឬគុណសម្បត្តិល្អវិសេសវិសាលណាស់ ។ ដូចជា ៖ តុទូនេះខ្ញុំធ្វើមិនសូវបានល្អទេ ព្រោះខ្ញុំចាស់ហើយ កាលនៅក្មេងខ្ញុំធ្វើបានស្អាតល្អណាស់ ។ កូនខ្ញុំនៅជិតនេះ រកស៊ីមិនសូវមានបានទេ ប៉ុន្តែកូនម្នាក់នៅស្រុកក្រៅ រកស៊ីមានបានណាស់ ជិះសុទ្ធតែឡានទំនើប ។ ឥឡូវនេះ ខ្ញុំរៀនអ្វីក៏ពុំចូលដែរ ព្រោះពិបាកចិត្តពេក …
អានបន្ត »