រឿងអាប៉ោងនាងតី – រឿងព្រេងខ្មែរ ៖ ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់តំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា …
អានបន្ត »រឿងអាឡេវ – រឿងព្រេងខ្មែរ
រឿងអាឡេវ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្តាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្តាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ, បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ, ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្តាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្តាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ …
អានបន្ត »រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ
រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច ក៏បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្តាលតែរៀងខ្លួន ប៉ុន្តែមិនដឹងគិតធ្វើដូចម្តេចនឹងបានដេកកណ្តាល ។ បុរសទាំងពីរនាក់គិតគ្នាថា ” បើដូច្នោះ យើងដេកយកជើងទល់គ្នា ” ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។ ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិត មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង ក្តាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត សត្វទាំងអស់នោះគិតគ្នាថា ” ឥឡូវនេះ នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល? ” ។ …
អានបន្ត »រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ
រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់នៅស្រុកមួយ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ ។ ជួនជាថ្ងៃមួយនោះមានកម្លោះម្នាក់ រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗថា អើអញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែ ឯងត្រូវតមជេរម្ដាយគេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង ើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅឯងកុំថាអញកាចណា ។ កម្លោះនោះថាខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក; តានោះថា អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម ។ កម្លោះនោះ ក៏លាវិលទៅផ្ទះវិញ ។ ព្រឹកឡើង កម្លោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកម្លោះនោះស៊ីៗរួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសារថា នែកូន ! ចូរកូនទៅចាប់ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី ។ …
អានបន្ត »រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ
រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ ៖ នៅឃុំសង្កែសាទម ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានត្រពាំងមួយអ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំង នេះមានលក្ខណៈប្លែកដែលនាំឱ្យអ្នកស្រុកជិតខាង និងអ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៏គ្រប់ៗគ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ១០០ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីត្រង់កក់ដុះនោះមានសភាពទន់ជ្រាយល្មមដើរបានឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំងបែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះជាភក់មមោកស្មោះ។ បើគេ ចង់ឆ្លងត្រឹបនោះ ទាល់តែយកឈើវែងៗដាក់គងរួចដើរសួរពីលើឈើនោះទើបបាន។ មានអ្នកស្រុកនិយាយបន្ថែម ទៀតថា កាលជំនាន់បារាំងនៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះបារាំងទៅពិនិត្យមើលប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង។ ពេលនោះ គេឃើញមានផ្សែងហុយៗចេញពីត្រឹបនេះមក។ លុះគេពិនិត្យ សង្កេតក្នុងត្រឹបកណ្ដាលនេះ ឃើញមានថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗថ្មនោះមានទឹកថ្លាហូររហែងៗចេញ ពីរន្ឋថ្មផង។ គម្រោងការស្ថាបនាស្ពានពីជំនាន់នោះ ក៏ពុំបានសំរេចឡើយ។ ដោយឃើញមានលក្ខណះប្លែក ហើយជាធម្មតានៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗយ៉ាងនេះ ប្រាកដជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះក្រុមជំនុំទំនៀមទំលាប់ខ្មែរ ដែលត្រូវរាវរកឯកសារតម្កល់ទុក ក៏បានអំពាវនាវស៊ើបសួររករឿងព្រេង ស្ដីពី …
អានបន្ត »រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ
រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ ៖ រឿង ត្រពាំងប៉ង់តាទិប (ខេត្តព្រះវិហារ) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៥៥ – ១៥៩ រឿងរ៉ាវផ្សេងៗ នៅក្នុងខេត្តថ្មីៗ សុទ្ធសឹងតែជាគ្រឿងឆ្ងាញ់ពិសារបស់អ្នកស្ដាប់អ្នកអាន ព្រោះថា នៅតាមខេត្តចាស់ៗ នោះ មានអ្នកស្រុកច្រើន ការទាក់ទងខាងគមនាគមន៍ក៏ច្រើន ម្ល៉ោះហើយ រឿងព្រេងក្ដី ឬ កេរ្តិ៍ដំណែលអារ្យធម៌ចាស់ៗ ក្ដី បានលេចឮសុសសព្វយូរណាស់មកហើយ ។ រីឯខេត្តថ្មីៗ វិញ ដែលពុំសូវមានអ្នកស្រុកទៅ-មកទាក់ទងគ្នា រឿងរ៉ាវនៅទីនោះ ក៏នៅជាអាថ៌កំបាំងនៅឡើយ ដូចយ៉ាងរឿងរ៉ាងក្នុងខេត្តព្រះវិហារជាដើម ។ ដោយឯកសារនៅស្ដួចស្ដើង យើងក៏ប្រមែប្រមូលព័ត៌មានដែលប្រមូលបានខ្លះៗ មកហើយ មកអធិប្បាយជាមុន តាមរយៈអស់លោក-អ្នកដែលធ្លាប់បានទៅដល់ ហើយមានព្យាយាមស៊ើបសួរ សរសេរតែងផ្ញើមកក្រុមជំនុំយើង ជាបែបទំនៀមរស់នៅរបស់អ្នកស្រុកខ្លះ, ជារឿងព្រេងខ្លះ ។ ដូចរឿងព្រេងមួយ ដែលយើងលើកមកនិទាននៅពេលនេះ ជាសេចក្ដីរាយការណ៍របស់លោក ហ៊ុន-សាវី …
អានបន្ត »រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ
រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ ៖ មានពេល ១ ប្រាជ្ញា- សំណាង- ផលទាំង ៣នាក់បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានរិទ្ធិពូកែជាងសំណាងនឹងផល សំណាងអាងអួតឡើងថា សំណាងថាមានរិទ្ធិធំពូកែជាងប្រាជ្ញានឹងផល ផលអាងអួតឡើងថា ផលមានរិទ្ធិជាងប្រាជ្ញានឹងសំណាង នោះអ្នកទាំង ៣ នាក់អាងអួតតែសព្វរៀងខ្លួនមិនដឹងជាអ្នកខាងណាមានរិទ្ធិអានុភាព ជាងខាងណា មានសេចក្ដីអំនួតតែសព្វរៀងខ្លួន នោះអ្នកទាំង ៣ នាក់ថាបើចង់ដឹងឲ្យល្បងរិទ្ធគ្នាមើល ឲ្យដឹងជាអ្នកណាពូកែជាងអ្នកណា នោះប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់ជំនុំព្រមតាំងល្បួងរិទ្ធិទាំង ៣ នាក់បណ្ដើរគ្នាទៅ ក៏មើលទៅឃើញមានមនុស្ស ១ នាក់ជាអ្នកក្រកំសត់នៅខ្ញុំសេដ្ឋី ៗ ឲ្យបុរសនោះឃ្វាលគោក្របី រកតែសំពត់អាវនឹងស្លៀកពាក់គ្មាន មនុស្សនោះល្ងង់មិនស្គាល់ខុសត្រូវ ចេះដឹងតែឃ្វាលក្របី នោះប្រាជ្ញា- សំណាងទាំងពីរនាក់ បើផលអាងអួតថាខ្លួនគ្រាន់បើឲ្យផលទៅជួយមនុស្សនៅខ្ញុំសេដ្ឋី នោះ តើបានគ្រាន់បើយ៉ាងដូចម្ដេចឡើង នោះក៏ផលក៏បានទៅជួយមនុស្សនោះ …
អានបន្ត »រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ
រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្ដស្វាយរៀង នៅចមាយប្រមាណជា១០គ.ម អំពីថ្នល់ជាតិលេខ១ (គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ។ អ្នកស្រុកជំនាន់មុនៗមក បានសន្មត់ឈ្មោះ ថា “ទួលស្វាយអង្គ” ទួលនេះហើយ ដែលជាគោលសន្មត់នាមនៃឈ្មោះឃុំនេះ។ នៅលើទួលនេះមានកំពែង និង ប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់របៀបរចនាបុរាណ គួរឱ្យចាប់អារម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ ដោយថ្មបាយក្រៀមខ្លះ មានបណ្តោយប្រមាណជា៨៣ម ទទឹង៤៦ម។ សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំកណ្ដាលទួលមានដើម ជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ (សិវលិង្គ)។ អ្នកផងធ្វើ ដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និងផ្លូវលំ ប៉ុណ្ណោះ។ រឿងព្រេងដែលមានទាក់ទងដោយនាម “ស្វាយអង្គ” មានដូចតទៅៈ មានសេចក្ដីដំណាលថា កាលពីរាជធានី នៅលង្វែកមានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” …
អានបន្ត »រឿងភ្នំវរវង្សសូរវង្ស – រឿងព្រេងខ្មែរ
រឿងភ្នំវរវង្សសូរវង្ស – រឿងព្រេងខ្មែរ ៖ រឿង ព្រេងភ្នំវរវង្សសូរវង្ស (នៅខេត្តកំពង់ស្ពឺ) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១១៣ – ១២៩ ឮសូរឈ្មោះ ភ្នំវរវង្សសូរវង្ស យើងសព្វថ្ងៃដូចជាងឿងបន្តិចដែរ ព្រោះនឹកទៅ ពុំធ្លាប់បានឮឈ្មោះនេះ នៅទីណា ឲ្យជាក់ច្បាស់សោះ លើកលែងតែអ្នកចាស់ទុំ ហើយធ្លាប់នៅជិតខាងទីកន្លែងនោះផ្ទាល់តែម្ដង ។ តាមពិត ឈ្មោះ “ភ្នំវរវង្សសូរវង្ស” មានជាប់នៅក្នុងរឿងព្រេងយើង គឺគេសំគាល់យកភ្នំវែងអន្លាយចាប់តាំងពីក្នុងខេត្តកំពង់ស្ពឺ រហូតដល់ដីខេត្តកោះកុងសព្វថ្ងៃ ។ បើនិយាយឲ្យចំទៅទៀត គឺភ្នំ “គិរីរម្យ” នេះឯង ។ ឈ្មោះគិរីរម្យ ជានាមថ្មី ទើបតែប្រតិស្ឋានឡើង រវាងឆ្នាំ ១៩៣០ ប៉ុណ្ណោះ ដូច្នេះហើយ បានជាអ្នកផង តែងឆ្ងល់ថា ឈ្មោះ “គិរីរម្យ” មិនសមជាឈ្មោះពីបរមបុរាណសោះ សមតែជានាមថ្មី ដែលអ្នកចេះភាសាបាលី …
អានបន្ត »រឿងព្រះពាន់ – រឿងព្រេងខ្មែរ
រឿងព្រះពាន់ – រឿងព្រេងខ្មែរ ៖ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅស្វាយរៀង ទៅដល់ផ្សារតូចមួយ គេហៅថា ផ្សារល្វា ក្នុងឃុំល្វា ស្រុកកំពង់ត្របែក “ព្រៃវែង” ចុះខាងស្ដាំដៃទៅត្បូង (តាមផ្លូវលំប្រមាណជា៥គ.ម ចុះទៅខាង ស្ដាំដៃទៅលិច) តាមផ្លូវរទេះឬទៅតាមភ្លឺស្រែអ្នកស្រុកប្រមាណជា៣គ.មទៀត នឹងបានឃើញដើមឈើ ខ្ពស់ៗ។ បើយើងសួរអ្នកស្រុកនៅភូមិជិតខាង គេនឹងប្រាប់យើងថា “នោះគឺជាព្រះពាន់” ។ លុះយើងចូលទៅដល់បុរាណដ្ឋាននេះ នឹងបានឃើញអាស្រមមួយ សង់ដោយឈើប្រក់ក្បឿង របៀបជាសាលា។ នៅក្នុងសាលានេះឃើញមាន ព្រះពុទ្ធរូបដែលគេតម្កល់លើបល្ល័ង្កយ៉ាងរៀបរយ។ ក្រៅអំពីព្រះពុទ្ធរូបដែលគង់លើបល្ល័ង្ក មានព្រះពុទ្ធរូបជាច្រើនរយអង្គទៀត ដែលគេរចនាជាប់ទៅនឹងដុំថ្មមួយ កំពស់ប្រមាណ១ម ទំហំប្រមាណជា១ម រាងរៀវទៅលើ ព្រះពុទ្ធរូបនេះហើយដែលគេហៅថា “ព្រះពាន់”។ បានជាគេហៅថា ព្រះពាន់ ដោយមានរឿងព្រេងដែលចាស់ៗ តំណាលតៗមកថាៈ កាលពីអតីតកាលកន្លងយូរអង្វែងណាស់មកហើយនោះ មានត្រកូលមួយមិនប្រាកដថាឈ្មោះ អ្វី បានរស់នៅក្នុងទីនោះ។ កាលអំណើះឥតពីបី្ដទៅ ប្រពន្ធបានទៅរួមរស់ជាមួយកូនប្រុសម្នាក់រកស៊ីចិញ្ចឹមជីវិត ដោយការធ្វើស្រែជារបរប្រចាំគ្រួសារ។ រៀងរាល់ព្រឹក ម្ដាយតែងតែឱ្យកូនប្រុសនោះទៅភ្ជួររាស់ឯស្រែ …
អានបន្ត »