រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ ៖ ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វ្វជាអ្នកត្រួតត្រាខាងពន្ឋអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជា សត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឃឃាត ឱ្យចាប់រាជបុត្រ ស្ដេចសៀមយកទៅសម្លាប់ចោលក្ម្នុងព្រៃពេលយប់។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើង …
អានបន្ត »រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ – រឿងព្រេងខ្មែរ
រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ – រឿងព្រេងខ្មែរ ៖ មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា នេះហៅអ្វី ? អ្នក ! ។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា គេហៅរទេះ។ មែនឬអ្នក ? ។ បុរសនោះថា …
អានបន្ត »រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ
រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសឣ្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះ ទៅព្រៃរកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុចពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃ ឪពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ យកមកពុះច្រៀកជាចម្រៀកតូចៗ ល្មមនឹងធ្វើជាសរសៃជុច គាត់ក៏រែងធ្វើជាជុចទៅ ។ កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ មិនដឹងថាឪពុកធ្វើជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះ …
អានបន្ត »រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ
រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ ៖ មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវារពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង” ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ …
អានបន្ត »រឿងខ្លា ស្វា និងទន្សាយ – រឿងព្រេងខ្មែរ
រឿងខ្លា ស្វា និងទន្សាយ – រឿងព្រេងខ្មែរ ៖ មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?”។ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង ” ។ ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត …
អានបន្ត »រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ
រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ ៖ មាន សត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោតៗ ក៏ស្រែកសួរទៅថា យើ ! បងម៉ាំងកាយេ ( ខ្លះហៅថាមាំងកាជា ) ឯងដើររកស៊ីអ្វីហ្នឹង ? ។ គីង្គក់តបថា ចុះបងខ្លាឯងដើរមករកអ្វីដែរ ? ។ ខ្លាថា យើងដើររកស៊ី ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ ។ ខ្លាថា ចុះដើររកស៊ីអ្វីនឹងបាន បើបងឯង លោតម្ដងបានមួយសុញដូច្នេះ តើចាប់សត្វអ្វីនឹងបាន?។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី ក៏បានទាំងអស់ មិនចាញ់បងឯងទេ ។ ខ្លាថា បើបងឯង ពូកែដូចសំដីថានេះ យើងលោតប្រឡងគ្នា ពិត្រើយព្រែកម្ខាងទៅត្រើយម្ខាងមើល, …
អានបន្ត »រឿងគោញី – រឿងព្រេងខ្មែរ
រឿងគោញី – រឿងព្រេងខ្មែរ ៖ មាននិយាយថា កាលណោះមានស្ដេច ១អង្គមានគោញី១ ដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យ នោះព្រះករុណាទ្រង់ជ្រាបថា នឹងចិញ្ចឹមគោញីនោះឲ្យបានល្អ គួរផ្ញើនឹងអ្នកស្រែស្រុកក្រៅ នៅទីណាដែលមានស្មៅច្រើនល្អ ឲ្យគោនោះវាបានស៊ីឆ្អែតផង ទ្រង់ព្រះចិន្ដាដូច្នេះហើយ ទ្រង់ត្រាស់បង្គាប់ឲ្យចៅហ្វាយស្រុក១នាក់ឈ្មោះអ៊ុក មានងារនៅខែត្រដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅឃ្វាលឯស្រុកស្រែ ចៅហ្វាយស្រុកចូលមកហើយ ទ្រង់មានព្រះបន្ទូលថា ដ្បិតអញផ្ញើមេគោអញ ១ នេះឲ្យរាស្រ្តខែត្រចៅហ្វាយស្រុកឯងឃ្វាលរក្សា តែសត្វនេះយ៉ាងល្អចំឡែកប្លែក ហើយអញស្រឡាញ់ណាស់ផង ដូច្នេះឲ្យគេចិញ្ចឹមថែទាំឲ្យល្អ ឲ្យប្រយ័ត្នបើមានឈ្មោះណា១មកប្រាប់ថាមេគោអញនោះវាស្លាប់ អញនឹងកាប់ក្បាលអានោះឥតឡើយ ឮដូច្នេះហើយចៅងឮហ្វាយស្រុកក្រាបទូលទទួលថា ព្រះករុណាវិសេស ហើយនាំគោញីនោះចេញទៅខែត្រវិញ មកដល់ហើយចៅហ្វាយស្រុកប្រមូលអស់ នាហ្មឺន មេស្រុក ជំទព់រាស្ត្រទាំងអស់ផ្ដាំថា គោញី ១ នេះរបស់លួងជាអំម្ចាស់ ទ្រង់បានផ្ញើឲ្យយើងឃ្វាលរក្សាថែទាំឲ្យស្រួលសប្បាយតទៅមុខ សេចក្ដីនេះឲ្យនាហ្មឺនក្រម្ការ រាស្រ្ត យកចិត្តទុកចិត្តជួយទាំងអស់គ្នា ឲ្យមេគោនេះចំរើនកុំខានឡើយ តែមិនឈឺឆ្អាលរក្សាទេឲ្យទៅជាស្លាប់នោះ ព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្មានប្រណីឡើយ ។ នោះនាហ្មឺនក៏រករើសភូមិណាដែរមានស្មៅច្រើនល្អយ៉ាងឯកឲ្យរាស្រ្តភូមិនោះ យកមេគោរបស់លួងទៅឃ្វាលឲ្យសំខាន់ ឯរាស្រ្តក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរាល់គ្នា សព្វថ្ងៃវេលានោះមេគោនោះវាឡើងជាធាត់ណាស់ ពុំចេះដើររកស្មៅស៊ីទេ ចាំតែក្នុងរោងឲ្យរាស្រ្តយកអ្វីឲ្យវាស៊ី …
អានបន្ត »រឿងគ្រូមើលស្កន់ – រឿងព្រេងខ្មែរ
រឿងគ្រូមើលស្កន់ – រឿងព្រេងខ្មែរ ៖ កាលនោះមានស្រីម្នាក់តាំងទីលំនៅៗក្នុងភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល ៨-៩ ខែ។ តាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជា ជួនកើតរោគគ្រុនស្កន់ជាន់ម្ដងៗ កើតរីងរៃស្គមលឿង។ លុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថា នាងមេម៉ាយនោះមានសម្បត្តិច្រើន ទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតកុហកបោកប្រាសនាងមេម៉ាយនោះ។ លុះដល់រដូវកាលគេច្រូតកាត់ ទើបបងប្អូនញាតិដែលនៅជាមួយផងនោះ គេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នា នៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះ។ មនុស្សពាលនោះ កាលណាបានឱកាសហើយវាក៏កោរក្បាល ហើយលួចយកស្បងចីពរលោកសង្ឃដែលគេគរចោលតាមគល់ពោធិ មកស្លៀកពាក់ធ្វើអាការកិរិយាជាលោកសង្ឃ ដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះ ។ លុះដល់ហើយវាធ្វើជាដើរឈររេរានៅមុខផ្ទះ ឯនាងមេម៉ាយនោះអង្គុយនៅរានហាលឲ្យកូនបៅដោះ លុះបានឃើញអ្នកក្លែងភេទនោះហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ ទើបបីកូនចុះទៅថ្វាយបង្គំសួរថា “ព្រះករុណាម្ចាស់ និមន្តមកពីវត្តណា ត្រូការរកអ្វី ព្រះគុណ ?”។ ចៅពាលក៏ឆ្លើយថា “ចម្រើនពរអាត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាតទៀនធូប យកទៅរៀនសមណធម៌។ ញោម! អ្នកភូមិនេះគេទៅណាអស់ហើយ បានជាស្ងាត់ម្ល៉េះ ? “ករុណាម្ចាស់ គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់” ។ “ដូច្នេះញោម ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ …
អានបន្ត »រឿងចៅកាំបិតបន្ទោះ – រឿងព្រេងខ្មែរ
រឿងចៅកាំបិតបន្ទោះ – រឿងព្រេងខ្មែរ ៖ កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្តាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្រ្តាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរ ពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអាក់អន់ព្រះទ័យឡើយ ។ នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សឹក ក៏ចូលទៅវន្ទាលាគ្រូសឹក ។ គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្រូផ្តាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន គ្រូពុំបានផ្តាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថា បុរសប្ទូននឹងបានសោយរាជ្យជាសម្តេចនគរពីរ ទើបលោកគ្រូផ្តាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្តាយក្មេក, ចូលដំណេកកុំនិយាយនឹងប្រពន្ធ, បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបានននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។ បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្តាំ ក៏បានជាចៅសួធំមែន …
អានបន្ត »រឿងចៅតប់ប្រមល់ – រឿងព្រេងខ្មែរ
រឿងចៅតប់ប្រមល់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសពីរនាក់ បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្រ្ទ. បុរសម្នាក់ទៀតទៅកើតជាបុរសកំសត់ មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្រ្ទបានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្តីអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រាប់៣ ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តី ។ ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឲ្យបុរសយកមាស ៣ …
អានបន្ត »