រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្តិភោគសម្បត្តិ ។ ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្តាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែមែន » ។ ទេវតាអាក្រក់និយាយតបទៅវិញថា « អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។ ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង» ។ ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។ ទេវតាបណ្តាលឲ្យមនុស្សនោះកំពុងតែកាប់ឧស ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោកគិតថា « …
អានបន្ត »