រឿងអាកុហកស៊ី – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្តាយចិញ្ចឹមជ្រូកកមៀ្រវមួយ ដល់ជ្រូកនោះធំឡើង កេ្មងនោះចង់ស៊ីសាច់ ជ្រូកក៏និយាយនឹងម្តាយថា “ម៉ែខ្ញុំចង់ស៊ីសាច់ជ្រូក ម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅ?”។ ម្តាយឃាត់ថា “កុំ! ឯង ស៊ីអ្វីក៏ច្រើនមេ្លះ ទុកវានឹងលក់យកប្រាក់ចាយ”។ កូនឮម្តាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថៃ្ង ពុំមានភេ្លច។ មានកាលថៃ្ងមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្តាយថា “ដ្បិតទេវតាប្រាប់ខ្ញុំថា “មានមាស ច្រើនណាស់ ម៉ែជូនទៅយក”។ ម្តាយឮកូននិយាយប្រាប់ដូច្នោះសួរថា “មាសប្រាក់នៅឯណា?”។ កូនឆ្លើយថា “ម៉ែទៅនឹង្តចុះ បើខ្ញុំបង្គាប់ដូចមេ្តចម៉ែធ្វើតាមខ្ញុំ”។ កូនយកកញ្ចើនាំម្តាយដើរទៅព្រៃឆ្ងាយអំពីស្រុក ហើយកូនក៏ យកកញ្ចើស្ទុះទៅគ្របដី ប្រឹងសង្កត់ហើយប្រាប់ម្តាយថា “ម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់អស់”។ ឯម្តាយឮកូនថាដូច្នោះ ក៏សង្កត់កញ្ចើរនោះចាំកូន កូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជា អាហារបបួលអស់បងប្អូនជិតខាងមកស៊ីផឹកស្រាលេងសប្បាយ។ ម្តាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមក ឃ្លាន បាយអស់កម្លាំងរោយដៃរោយជើងរបូតចេញពីកញ្ចើ មើលក្នុងកញ្ចើពុំមានអ្វីសោះ។ លុះម្តាយដឹងថាកូនបញ្ចោត ហើយ ក៏ត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចេ្នះ …
អានបន្ត »រឿងអ្នកនេសាទដូងទិព្វ – រឿងព្រេងខ្មែរ
រឿងអ្នកនេសាទដូងទិព្វ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាក បុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិង កូនចំនួន១២នាក់។ ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្ដទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ ហើយដោយផលនេសាទពុំសូវហុចផលអោយផងនោះ ជីវភាពគ្រួសារគាត់ចេះដុនដាបទៅដុនដាបទៅជាលំដាប់។ ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះ ពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរុករកចាប់ត្រី តែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រលប់ទៅផ្ទះដោយដៃទទេនោះបានទេ ប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ ហើយកូនទាំង១២នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លាន។ គាត់ពិបាកចិត្ដជាខ្លាំងដកដង្ហើមវែងៗដោយអស់សង្ឃឹម។ នៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងៗហៀបអស្ដង្គតទៅហើយ គាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយ។ គាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រដោយទឹកមុខក្រៀមក្រោះ គាត់ខំរិះរកឧបាយដើម្បីដោះស្រាយបញ្ហាជីវិត ដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញកលណាមួយសោះ គិតៗទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំ គាត់ស្រែកទ្រហ៊ោរយំ…..ស្រែកយំទាស់តែលង់លក់ទៅដោយឥតដឹងខ្លួន!។ រំពេចនោះ ស្រាប់តែមានសំនើចអាថិកំបាំងមួយលាន់ខ្ទ័របន្លឺឡើង «ហា៎!ហ៎ា!..ហា៎!..ហ៎ា! នែអ្នក!អ្នកឯងក្រណាស់ចូរប្រញាប់ក្រោកឡើងហើយត្រលប់ទៅផ្ទះទៅ»។ បុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កូវព្រោង រយៃរយ៉ៃប្រកបដោយទឹកមុខម៉ើងម៉ាត់ បុរសកំសត់យើងភ្លាត់មាត់ដោយអំណរពោលទៅកាន់តាចាស់ថា «សូមលោកម្ចាស់ជួយខ្ញុំផង»។ អើ! ចូរឯងយកផ្លែដូងទិព្វបីនេះចុះ តែត្រូវចាំថាកាលបើឯងប្រាថ្នាចង់បានអ្វីហើយចូរឯងកាប់បំបែកដូងមួយនេះទៅ។កាលបើធ្វើដូចនេះឯងនឹងបានសំរេចដូចសេចក្ដីប៉ងប្រាថ្នាមិនខានឡើយ។ ដូចនេះក្នុងចំនួនផ្លែដូងទាំងបី ឯងអាចប្រាថ្នាបានបីយ៉ាង ចូរឯងយកវាទៅប្រើចុះ។ តាចាស់ស្ដីចប់ក៏រលាយអន្ដរធានបាត់ទៅ។ អ្នកនេសាទត្រេកអរណាស់ គាត់ក្រោកយួរផ្លែដូងទាំងបីធ្វើដំនើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេក។ ទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដូចទិព្វទាំងបីនោះពុំមាននរណាពេញចិត្ដឡើយ ប្រពន្ធក៏ផ្ដើមស្រដីថា តាប៉ិ!. យកផ្លែដូងមកធ្វើអី អញមិនស៊ីដូងទេ កូនទាំង១២នាក់ក៏ជួយស្រែបន្ទរ។ លឺដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះ ហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថា៖ ឯងមិនដឹងទេ?!.. ដូងនេះជាដូងទិព្វណា …
អានបន្ត »រឿងស្រីស្មោះត្រង់នឹងស្វាមី – រឿងព្រេងខ្មែរ
ប្រជុំរឿងប្រេងខ្មែរ ភាគ ៣ ទំព័រ ១៣១ – ១៣៤។ រឿងស្រីស្មោះត្រង់នឹងស្វាមី – រឿងព្រេងខ្មែរ ។ មាននិទានមួយដំណាលថា : នៅក្នុងនគរ ១ នោះ មានសេដ្ឋី ២ នាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ។ សេដ្ឋីទាំង ២ នាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនឲ្យបានជាស្វាមីភរិយា ។ គាប់ចួនជានគរនោះកើតចលាចលបះបោរ ហើយសេដ្ឋីទាំង ២ នាក់ ក៏បែកខ្ចាត់ខ្ចាយចេញទៅនៅកន្លែងទីទៃ ៗ ពីគ្នា ។ តមកសេដ្ឋីមានកូនស្រីក៏ផ្សំផ្គុំកូនស្រីនោះឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមយកប្ដីនោះមិនប្រកែក ។ នាងនោះបានទៅនៅនឹងប្ដីហើយប្រាប់ប្ដីថា “ ឪពុកខ្ញុំបានផ្សំផ្គុំឲ្យមានប្ដីពីមុនរួចម្ដងហើយ តែមិនទាន់ទាំងបាននៅរួមគ្នាផង ស្រាប់តែអ្នកមកបានខ្ញុំជាភរិយា ” ដោយខ្ញុំមិនទាន់បានដោះពាក្យប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យប្ដេជ្ញានឹងប្ដីដើមនោះសិន តែបើអ្នកបើកឲ្យទៅ ទើបខ្ញុំហ៊ានទៅ បើអ្នកពុំបើកឲ្យទៅទេ ខ្ញុំក៏មិនហ៊ានទៅដែរ ” …
អានបន្ត »រឿងមនុស្សខ្ពើមអាចម៍ជិះដំរី ខ្ពើមក្តីឡើងចុងត្នោត – រឿងព្រេងខ្មែរ
ប្រជុំរឿងប្រេងខ្មែរ ភាគ ២ ទំព័រ ១១-១៣។ រឿងមនុស្សខ្ពើមអាចម៍ជិះដំរី ខ្ពើមក្តីឡើងចុងត្នោត – រឿងព្រេងខ្មែរ ។ ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំ ១៩៣៥ លេខ ៦-ទំព័រ ១៧១។ កាលពីព្រេងនាយ មានបុរសម្នាក់ខ្ពើមក្ដី ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ ចាក់ធ្វើរូបសត្វផ្សេងៗ ហើយគិតថា «អញលក់ស្មុគទាំងអស់នេះ យកប្រាក់ទៅទិញសំលៀកបំពាក់និងទិញក្របីធ្វើស្រែ ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា» ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគនោះ ធ្លាក់មិនតិចតួចធ្លាក់ទាល់តែភ្លាត់ជើងធ្លាក់ពីលើចុងត្នោត តែបុរសនោះប្រវាចាប់ចុងស្លឹកត្នោតជាប់ ដូចជាគេចង់ព្យួរតែកតោកនៅនោះ ។ បុរសនោះភ័យណាស់មិនដឹងបើនឹងគណនាឡើយ ។ ពេលនោះ បុរសម្នាក់ទៀតដែលខ្ពើមអាចម៍ ជិះនៅតែលើខ្នងដំរី ក៏បរដំរីនោះទៅ លុះដល់ក្រោមដើមត្នោត បុរសខ្ពើមក្ដីក្រឡេកឃើញ ក៏ស្រែកហៅថា «ឱ អ្នកជិះដំរី មេត្តាជួយយកអាយុខ្ញុំផង» ។ បុរសជិះដំរីក្រឡេកឃើញបុរសខ្ពើមក្ដីតោងធាងត្នោតព្យួរខ្លួននៅនោះ ក៏ឆ្លើយតបទៅវិញថា «មិនដឹងជួយដូចម្ដេចទេ» ។ បុរសនៅលើចុងត្នោតថា «អ្នកឯងបរដំរីមកទីខាងក្រោមខ្ញុំ ហើយអ្នកឯងឈរទាញជើងខ្ញុំចុះ» …
អានបន្ត »រឿងចាបស្រុកនិងចាបព្រៃ – រឿងព្រេងខ្មែរ
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១៤-១៥។ រឿងចាបស្រុកនិងចាបព្រៃ – រឿងព្រេងខ្មែរ ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ លេខ ២-៣ ទំព័រ ៦៧ តែក្នុងទស្សនាវដ្ដី ដាក់ឈ្មោះរឿងថា រឿងចាបពួកប្រឈ្លោះនឹងចាបក្បាលទំពែក ។ កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ ដើររកស៊ីដោយពួកជារាល់ថ្ងៃ ។ ខាងចាបស្រុកមានមេបាប្រដៅថា «បើរកស៊ីកុំជជែកឈ្លោះគ្នា ឲ្យឮមាត់គឹកកងឡើយ ឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើក ដើម្បីនឹងឲ្យរួចរស់ជីវិត ។ ពួកចាបស្រុក ក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ី មិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រាន បានរួចជីវិតតែរៀងៗមក ។ មានកាលថ្ងៃ១ពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ី ជួបប្រទះហ្វូងគ្នា នៅដើមត្រែង១ គុម្ព ។ ពួកចាបព្រៃទំនៅខាងក្រោម ពួកចាបស្រុកទំនៅខាងលើ ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបព្រៃៗ និយាយប្រកាន់ទៅចាបស្រុកថា «ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើង?» ។ ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា «យើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ …
អានបន្ត »រឿងស្រីពិត ម្តាយពិតឪពុកពិត – រឿងព្រេងខ្មែរ
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៧៥-៨៦ រឿងស្ត្រីពិត ម្ដាយពិតឪពុកពិត ។ ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា លេខ ១១ ឆ្នាំ ១៩៤៣ ។ រឿងស្ត្រីពិត ម្ដាយពិតឪពុកពិត កាលពីព្រេងនាយ មានបុរសម្នាក់ ជាអ្នកកម្សត់ក្រលំបាក, ម្ដាយឪពុកស្លាប់ចោលពីតូច នៅតែម្នាក់ឯង តែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះ ។ ដល់បុរសនោះចម្រើនធំដឹងសេចក្ដីឡើង ក៏ចង់ដឹងថា «ក្នុងនគរនោះ នឹងមានស្ត្រីពិត ម្ដាយពិត ឪពុកពិត ឬទេ? » ។ ថ្ងៃមួយ ស្ដេចក្នុងនគរនោះ ទ្រង់គិតធ្វើបុណ្យកម្សាន្តសប្បាយមួយ ។ ស្ដេចទ្រង់មានព្រះបន្ទូលហៅនាហ្មឺនធំម្នាក់ ឲ្យចូលមកគាល់ ។ មកដល់ទ្រង់បង្គាប់ឲ្យនាហ្មឺននោះ ចេញទៅធ្វើរោងសង់សាលាបុណ្យនៅត្រើយស្ទឹងម្ខាង ។ ឯស្ទឹងនោះ មានស្ពានសួរឆ្លងទេ ។ នាហ្មឺននោះ ទៅធ្វើរោងសង់សាលារួចស្រេចវិលមកក្រាបទូលស្ដេច ៗ ទ្រង់ឲ្យរៀបភ្ញីផ្កា ស្លាម្លូ …
អានបន្ត »