Thursday , November 21 2024

ស៊ិន ស៊ីសាមុត

លោក ស៊ីន ស៊ីសាមុត ១៩៣៣-១៩៧៦ ​គឺ​ជា ​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា ​អ្នក​ចម្រៀង​ខ្មែរ​ ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។

ព្រាត់ភ្នំសំពៅ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ព្រាត់ភ្នំសំពៅ - ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង ព្រាត់ភ្នំសំពៅ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖ ព្រាត់ភ្នំសំពៅ ១. ស្រណោះទោចយំ ជើងភ្នំសំពៅ ស្រណោះស្រែស្រូវ សួនច្បារដំណាំ ស្រណោះម្លប់ស្វាយ ឆ្លើយឆ្លងផ្ដែផ្ដាំ ឥឡូវស្នេហ៍កម្ម អោយយើងបែកគ្នា ២. អូនព្រាត់ពីបង ទាំងយំស្រណោះ អ្វីៗទាំងអស់ ព្រាត់ព្រោះកម្មពៀរ ស្នេហ៍យើងនៅស្មោះ ចំពោះនឹងគ្នា តែកម្មវេរា ឲ្យព្រាត់គ្នាបាន ៣. លាភ្នំសំពៅ លាទៅទាំងស្ដាយ ធ្វើម្ដេចកម្មកាយ ឲ្យឆ្ងាយកល្យា ខ្លួនអូនកម្សត់ ស៊ូនិរទេសប្រាណ ឲ្យតែបងបាន សុខសាន្តឧត្តម ៤. អនុស្សាវរីយ៍ ពីភ្នំសំពៅ អូនស្ពាយយកទៅ ទាំងចិត្តអើយក្រៀមក្រំ នឹកឡើងខ្លោចផ្សារ ឱស្នេហាខ្ញុំ មិនបានមួយឆ្នាំ កម្មនាំព្រាត់អើយ ចម្រៀងខ្មែរ៖ កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក …

អានបន្ត »

កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កណ្ដាលដួងចិត្ត – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖ កណ្ដាលដួងចិត្ត ១ – ខ្ញុំរួចទោសផុតជ្រោះស្នេហា ឋានវិមានសោកា ជារឿងទុក្ខារីងរៃ សូមលាហើយព្រោះអស់និស្ស័យ អស់និស្ស័យ ដើម្បីកុំឲ្យតណ្ហា ផ្ដន្ទាថាខ្ញុំជាជនសំណល់ ២ – ជីវិតថ្លៃចៃដន្យវាសនា ស្ដាយលោហិតមាតា ដែលអស់សង្ខារខានយល់ យើងទាំងពីរឆ្លងផុតឋានអំពល់ ឋានអំពល់ រួមវាសនាសាងឫសគល់ ផុតផលពីអម្រែកកម្ម បន្ទរ – សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា កណ្ដាលដួងចិត្តនៃខ្ញុំ សូមឲ្យចិន្ដានៃបុប្ផាក្រពុំ មករួបរួមមនោរម្យ ព្រមជាគូវាសនា ៣ – ឱ!កណ្ដាលថ្នាលជីវិតចុងក្រោយ អូនកុំបណ្ដោយឲ្យមានចិត្តប្រេះឆា ជួយអាណិតដល់ជីវិតកំព្រាៗ ជួយបងផងណាពុំងា រួមរស់ជាគ្នាលុះគ្រាអវសាន ចម្រៀងខ្មែរ៖ កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អានបន្ត »

កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទចម្រៀងខ្មែរ៖ កន្លង់ផ្ញើប្រាណ ១ – បុប្ផាស្រស់ល្អត្រចង់ នាំឲ្យកន្លង់ចង់ក្រេបលំអង បើឃើញផ្ការីកម្ដងៗ ទុក្ខសោកសៅហ្មង រលាយរលត់ពីឱរា ២ – ផ្កាអើយគួរអាសូរចិត្ត ទុក្ខសោករួមរឹតព្រោះក្ដីស្នេហា សូមផ្ញើទាំងខ្លួននិងសង្ខារ បើសិនមិនមេត្តា កន្លង់លាផ្កាវិលទៅស្រុកវិញ បន្ទរ – ស្រណោះរដូវផ្ការីក សន្សើមរោយពីមេឃផ្ការីកដោយគ្មានទោម្នេញ ស្រង់ជាតិមិនឲ្យឃ្លាតឃ្លាចេញ ស្នេហាពោរពេញវេញជាប់មិនអាចស្រាយបាន ៣ – បើចិត្តកន្លង់ស្មោះម្ល៉ឹងៗ ម្ដេចនៅតែខឹងទួញយំបោកប្រាណ ឬមួយកន្លង់ជាតិតិរច្ឆាន មិនសមផ្ញើប្រាណ ទើបបានជាផ្កាមិនត្រាប្រណី ៕ ចម្រៀងខ្មែរ៖ កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អានបន្ត »

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖ កន្សែងសប៉ាក់ ១ – កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យកាលស្រីឲ្យបង កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង លាក់ភ្នែកអ្នកផងខ្លាចគេស្គាល់ស្រី ២ – ឥឡូវឃ្លាតប្រាណបានតែកន្សែង លើកឡើងប្រឡែងកន្សែងមិនស្ដី បើនឹងហែកចោលនៅស្ដាយក្លិនស្រី ក្លិនថ្មោងក្លិនថ្មីដូចក្លិនផ្កាស្លា បន្ទរ – វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ រឿងស្ម័គ្ររឿងស្មោះស្នាមអនុស្សា លើកកន្សែងជូតទឹកភ្នែកទុក្ខា ពេលអានអក្ខរាចិត្តសែនអំពល់ ៣ – ឆ្ងាយអើយសែនឆ្ងាយៗលែងយល់ហើយ ទន្លាប់ទុំអើយម្ដេចជ្រុះឆ្ងាយគល់ ចន្ទ្រាឆ្ងាយដីបងឆ្ងាយនិមល ម៉ឺនសែនអំពល់ជាមួយកន្សែង ៕ ចម្រៀងខ្មែរ៖ កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អានបន្ត »

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ ក៏គង់ជំពប់រកចៀសពុំបានអើយ ២ – ដូចខ្លែងដាច់ខ្សែតាមតែនឹងធ្លាក់អើយ គ្មានទីពំនាក់ពឹងពាក់ផ្ញើប្រាណ អនិច្ចាខ្លែងធ្លាប់តែហោះហើរបាន គ្រានេះធ្លាក់ប្រាណជាអនាថា បន្ទរ – យល់តែក្ដីទុក្ខគ្រប់ៗដង្ហើម ប្រមាត់សួតថ្លើមហើមស្រាំប្រេះឆា ជីវិតផ្លាស់ប្ដូរប្រែឥតខ្លឹមសារ ព្រោះចាញ់ស្នេហាដែលចិត្តបំណង ៣ – រស្មីជីវិតងងឹតសូន្យសុងអើយ ធ្លាក់ក្នុងអន្លង់ជ្រោះទុក្ខមួហ្មង ក្ដីអស់សង្ឃឹមជាខ្សែចំណង តាមចងឲ្យចាញ់ហើយក្នុងជាតិនេះ ៕ ចម្រៀងខ្មែរ៖ កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

អានបន្ត »