និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំហឹងទល់កំហល់ ៖ យកកំហឹងទៅទល់នឹងការក្រេវក្រោធ ។
អត្ថាធិប្បាយ កំហឹងទល់កំហល់
ភាគីមួយកំពុងខឹងក្រេវក្រោធ ច្រឡោតតោងតូងទៅលើភាគីមួយទៀត ។ ភាគីទីពីរនេះ កាលបើដឹងថា គេកំពុងខឹងនឹងខ្លួនហើយក៏មិនបានរំងាប់ចិត្ត ឬខន្តីអត់ធន់ទេ គេបែរជាមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ។
ភាគីទី១ កំពុងតែខឹងក្រេវក្រោធស្រាប់ផង លុះឃើញគេមកតតាំងដូចនេះ វិស័យដូចសាំងមកជះលើភ្លើងឆេះព្រៃ ។ កំហឹងទល់កំហល់បែបនេះ ទីបំផុតក៏ក្លាយទៅជាសោកនាដកម្មយ៉ាងសាហាវ មានស្លាប់មានរស់គួរឲ្យតក់ស្លុត យ៉ាងហោចណាស់ ក៏មានភាគីណាមួយដឹកចូលមន្ទីរពេទ្យជាមិនខាន ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ