និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ៖ មុនប្រាថ្នាធ្វើអ្វីមួយ តោងស្គាល់ពីសមត្ថភាពរបស់ខ្លួនឲ្យច្បាស់លាស់សិន ។
អត្ថាធិប្បាយ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ
ខ្លួនតូចកុំតោង
ខ្លួនតូចក្នុងពេលនេះ លោកសំដៅយកឋានៈជីវភាពឋានន្តរស័ក្តិ ។ អ្នកទន់ខ្សោយបែបនេះ មិនគួរមានចិត្តលោភលន់ ចង់តោងចាប់យកនូវអ្វីដែលខ្ពស់ហួសពីឋានៈ ឬសមត្ថភាពខ្លួន ។ តួយ៉ាងដូចជា ៖
- កម្មករតូចតាចម្នាក់ប្រាថ្នាចង់ធ្វើអគ្គនាយកក្រុមហ៊ុន
- ជនអវិជ្ជាម្នាក់ប្រាថ្នាចង់ធ្វើប្រធានតុលាការ
- ស្មូមយាចកម្នាក់ប្រាថ្នាចង់ក្លាយខ្លួនជាវិនិយោគិន ។
ដៃខ្លីកុំឈោងប្រវាឪបភ្
ពំនោលនេះ ក៏មានន័យប្រហែលនឹងខ្លួនតូចកុំតោងដែរ ព្រោះពាក្យថា «តោង» និង «ឈោង» មានន័យដូចគ្នា ។ គ្រាន់តែលោកចង់បញ្ជាក់បន្ថែមឲ្យរឹតតែច្បាស់ឡើងទៀតប៉ុណ្ណោះ ។ ព្រោះមនុស្សដែលពុំស្គាល់សមត្ថភាពខ្លួន ច្រើនតែមានមហិច្ឆិតាលោភលន់ឥតព្រំដែន ។ ការដែលប្រាថ្នាលោភលន់ចង់បាន ឬចង់ធ្វើអ្វីមួយដែលហួសពីសមត្ថភាពខ្លួនខ្លាំងពេក សុទ្ធតែនាំមកនូវសេចក្ដីវិនាសអន្តរាយទាំងអស់ ។ ដូចជា ទុរគតជនម្នាក់ដេកប្រាថ្នាចង់បានកូនក្រមុំមហាសេដ្ឋីមកធ្វើជាប្រពន្ធ ឬដូចអនក្ខរជនម្នាក់ចង់ធ្វើអ្នកដឹកនាំប្រទេសជាតិ ។ ឧបមាថា បើគេបានធ្វើអ្នកដឹកនាំដោយប្រការណាមួយ ក៏ប្រទេសជាតិនោះគ្មានការរីកចម្រើនដែរ ។ ទីបំផុតក៏វិនាសខ្លួនឯងទៀត ។ ព្រះពុទ្ធភាសិតបានចែងថា «យម្បិច្ឆំ នលភតិ តម្បិ ទុក្ខំ ការប្រាថ្នាមិនបានសម្រេច នាំមកនូវសេចក្ដីទុក្ខ» ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ