និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ៖ កម្លាំងខាងក្រៅធ្វើការបានល្អ ដោយមានកម្លាំងបង្កប់ខាងក្នុង ។
អត្ថាធិប្បាយ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន
ខ្មោចស្រុក ខ្មោចព្រៃ ក្នុងពេលនេះ លោកនិយាយពីមនុស្សទុច្ចរិតដែលចង់វាយប្រហារគោលដៅណាមួយ ។ ពួកវាតែងមានអ្នករនុកក្នុងជាអ្នកឲ្យការណ៍ ទើបធ្វើការនោះបានសម្រេចល្អ ។ ឧទាហរណ៍ៈ មានចោរមួយក្រុមចង់ចូលលួច ឬប្លន់ផ្ទះមួយ ឬអង្គភាពមួយ ។ ពួកវាតែងមានរនុកក្នុងជាអ្នកផ្ដល់ព័ត៌មាន ។
រនុកក្នុងនេះ ជួនជាអ្នកបម្រើក្នុងផ្ទះ ឬក្នុងអង្គភាព ។ ជួនជាកូនក្មួយ ឬសាច់ញាតិ ឬក៏ជាបុគ្គលិកក្នុងអង្គភាព ។ កាលបើរនុកក្នុងផ្ដល់ព័ត៌មានបានល្អ ពួកវាក៏វាយលុកចូលយ៉ាងជោគជ័យ ។
ឯរឿងនយោបាយ អ្នកដឹកនាំដ៏ឆ្លាតវៃក៏អនុវត្តតាមរូបមន្តនេះដែរ ។ ដូចជា គេចង់ចូលវាយលុកបន្ទាយខ្មាំង គេត្រូវរករនុកក្នុងឲ្យបានទើបវាយលុកចំៗគោលដៅតែម្ដង ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ